សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, November 2, 2015

សារាចរការផ្អាកពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនៅភ្នំពេញ របស់រាជរដ្ឋាភិបាល ត្រូវសាធារណជនខ្មែរទុកថា ជារដ្ឋាភិបាល កំពុងខ្លាចស្រមោលខ្លួនឯង


ដោយ៖ សស៊ីណា «វិទ្យុ សង្គ្រោះជាតិ»

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន សម្រេចផ្អាកការប្រារព្ធពិធីបុណ្យប្រពៃណីជាតិ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំ បុកឆ្នាំ២០១៥នេះ ដោយអះអាងថាប្រទេសកម្ពុជាកំពុងតែជួបប្រទះនឹងគ្រោះធម្មជាតិ ហេតុនេះនៅរាជធានីភ្នំពេញមិនអាចប្រារព្ធពិធីនេះបានឡើយ ចំណែកឯតាមបណ្ដាខេត្ដវិញ គឺប្រព្រឹត្តទៅជាធម្មតា ។ 

សារាចរនេះ ត្រូវបានអ្នកនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេកបុក យល់ថា រាជរដ្ឋាភិបាល កុំពុងតែខ្លាចស្រមោលខ្លួនឯង។ យោងតាមសារាចរណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥ បានឲ្យដឹងថា ការផ្អាកពិធីបុណ្យប្រពៃណីជាតិនៅរាជធានីនេះ ដោយ សារតែទឹកទន្លេមានកម្រិតទាប ហើយប្រទេសកម្ពុជាកំពុងជួបប្រទះនឹងភាពរាំងស្ងួត ។ ហេតុនេះរាជរដ្ឋាភិបាល ត្រូវប្រមូលកម្លាំង មធ្យោ បាយនានា សម្រាប់ដោះស្រាយបញ្ហាកង្វះខាតទឹកសម្រាប់ស្រូវប្រាំង ជូនប្រជាកសិករ។

ការលើកឡើងរបស់រាជរដ្ឋាភិបាលបែបនេះ ត្រូវបានមហាជនខ្មែរយល់ឃើញថា ហាក់ដូចជាមិនទំនងនឹងស្ថានភាពពិតជាក់ស្ដែងឡើយ ព្រោះការប្រារព្ធពិធីប្រណាំងទូកមិនបានធ្វើឲ្យទឹកមានការបាត់បង់នោះទេ ហើយជាពិសេសការផ្អាកពិធីនេះ ហេតុអ្វីមានសម្រាប់តែនៅក្នុងរាជ ធានីភ្នំពេញប៉ុណ្ណោះ។ 


ចំនុចនេះ ប្រហែលជាប្រមុខរាជរដ្ឋាភិបាលលោក ហ៊ុន សែន មានការព្រួយបារម្ភពីស្ថានការណ៍នយោបាយថ្មីៗចុងក្រោយនេះ ព្រោះព្រឹត្តិ ការណ៍ថ្មីៗជាច្រើន បានកើតឡើងជាបន្ដបន្ទាប់ដូចជា ការចាប់សកម្ម ជនគណបក្សសង្រ្គោះជាតិ ការប្រើហិង្សាយ៉ាងសាហាវព្រៃផ្សៃលើអ្នកតំណាងរាស្រ្ដគណបក្សសង្រ្គោះជាតិ២រូប លោក គង់ សភា និងលោក ញ៉យ ចំរើន ហើយរហូតមកដល់ពេលនេះ គឺកំពុងសម្រាកព្យាបាលជម្ងឺនៅប្រទេសថៃ និងការដកតំណែងអនុប្រធានទី១ នៃរដ្ឋសភា លោកអនុប្រធាន កឹម សុខា កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ ជាដើម។ 

ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ខាងលើនេះ ត្រូវបានសាធារណជន និងប្រជាពលរដ្ឋខ្មែរដែលនិយមប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយដូចជា ហ្វេកបុកជាដើម បានចាត់ទុកថាព្រឹត្តិការណ៍ទាំងអស់នោះ ជាការរៀបចំរបស់លោក ហ៊ុន សែន ហេតុនេះហើយទើបលោក ផ្អាកការប្រារព្ធពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ដែលគ្រោងសម្រាប់រយៈពេល៣ថ្ងៃនោះ។ 

ជុំវិញករណីនេះ លោក ហ៊ុន សែន ក៏បង្ហើបតាមបណ្ដាញសង្គមហ្វេស បុកផ្លូវការរបស់លោក និងតាមប្រព័ន្ធផ្សព្វផ្សាយជាច្រើនទៀតកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ដែរថា បាតុកម្មទម្លាក់លោក កឹម សុខា គឺ ជាលទ្ធផលដែលប្រជាពលរដ្ឋខ្មែរធ្វើបានបាតុកម្មប្រឆាំងលោក នៅសហរដ្ឋអាមេរិក និងនៅប្រទេសបារាំង។ 

ដូចនេះ ជារួមមតិសាធារណជន និងការលើកឡើងរបស់លោក ហ៊ុន សែន ជារឿងតែមួយ ហើយការផ្អាកពិធីបុណ្យជាតិមួយនេះ ក៏ប្រហែលជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ខ្លាចស្រមោលខ្លួនឯង និងខ្លាចប្រជាពលរដ្ឋខ្មែរដែលមានបំណងចូលរួមពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ នៅរាជធានីភ្នំពេញ មិនព្រមត្រឡប់ទៅផ្ទះវិញ ជាហេតុនាំឲ្យមានការពិបាកគ្រប់គ្រង ទើបសម្រេចការផ្អាកពិធីប្រារព្ធពិធីនេះនៅរាជធានីភ្នំពេញ។ 

គួរជម្រាបថា សារាចររបស់រាជរដ្ឋាភិបាលដែលចុះហត្ថលេខាដោយលោក ហ៊ុន សែន ពុំអនុញ្ញាតិឲ្យរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមដងទន្លេសាបមុខព្រះបរមរាជវាំងឡើយ ដោយលើកហេតុផលថាបញ្ហាគ្រោះធម្មជាតិ ។ ប៉ុន្ដែហេតុផលនេះត្រូវបានអ្នកវិភាគសង្គម សាធារណជនច្រានចោល និងចាត់ទុកថា លោក ហ៊ុន សែនកំពុងតែខ្លាចស្រមោលខ្លួនឯងទៅវិញទេ ទើបខ្លាចការជួបជុំរបស់ប្រជាពលរដ្ឋនៅកណ្ដាលរាជធានី ដើម្បីចូលរួមក្នុងពិធីបុណ្យជាតិនេះ។ 

ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ ត្រូវរៀបចំឡើងនៅចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ខាងមុខនៅទូទាំងប្រទេសកម្ពុជា៕

No comments:

Post a Comment

yes