ដោយ៖ សត្យា ភិរក្ស «វិទ្យុសង្គ្រោះជាតិ»
ប្រធានគណបក្ស សម រង្ស៊ី និងជាប្រធានក្រុមសមាជិព្រឹទ្ធសភា គណ បក្ស សម រង្ស៊ី លោក គង់ គាំ នៅថ្ងៃចន្ទនេះ បានប្រកាសចូលនិវត្តន៍ ពីរការងារព្រឹទ្ធសភា និងដកឃ្លាពីមេដឹកនាំបក្សប្រឆាំង ដោយមូលហេតុសុខភាព និងវៃកាន់តែច្រើន។
យោងលិខិត របស់ប្រធានគណបក្ស សម រង្ស៊ី លោក គង់ គាំ ចុះថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៥ បានបញ្ជាក់ថា ដោយមូលហេតុសុខភាពមិនបរិបូរ ណ៍ គឺមានអាយុដល់ទៅ៧៥ឆ្នាំ ដែលស្ថិតក្នុងភាពជរាព្យាធិជាប្រចាំទៅហើយនោះ រូបលោកបានសម្រេចចិត្ត ចូលនិវត្តន៍ពីការងារព្រឹទ្ធ ស ភា និងដកឃ្លាពីមេដឹកនាំម្នាក់របស់គណបក្សប្រឆាំង ដែលកំពុងមានសន្ទុះខ្លាំង ហើយដែលច្បាស់ណាស់នឹងទទួលបានជ័យជំនះ ក្នុងការបោះឆ្នោតនៅពេលខាងមុខនេះ។
លិខិតដ៏ដែល ដោយស្រង់សម្ដី លោក គង់ គាំ ទៀតថា រូបលោកសង្ឃឹមពលរដ្ឋដែលគាំទ្រ និងយោគយល់ ចំពោះការសម្រេចចិត្តនេះ ពីព្រោះជាការ តាក់តែងរបស់ធម្មជាតិដែលគ្រប់គ្នាមិនអាចប្រឆាំងបាន។
លោកបន្ថែមថា ការប្រកាសចូលនិវត្តន៍នេះ គឺចង់បង្ហាញផងដែរ ចំពោះមេដឹកនាំទាំងឡាយ ដែលមានជំងឺតួឯក ចេះតែមានគំនិតជានិច្ចថា មានតែខ្លួន ហើយបើគ្មានខ្លួននោះ គឺមិនអាចដឹកនាំការ ការពារ និងកសាងកម្ពុជាអោយមានសន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍ ដូចសព្វថ្ងៃ និងតទៅមុខបានទេនោះ។
ជាមួយគ្នានេះដែរ លោក គង់ គាំ បានអំពាវនាវអោយមេដឹកនាំ អត្តាធិបតេយ្យ ដែលបំភ្លេច និងផាត់ចោលតំលៃ នៃការចូលរួមមិនដែលរួញរារបស់ប្រជាពលរដ្ឋ និងយុវជនខ្មែរ នាពេលកន្លងមក នៅពេលចំពោះមុខ និងនៅពេលអនាគត ត្រូវឆាប់ប្ដូរគំនិត មានតែអញ ចោល ដើម្បីបើកឱកាសផ្លាស់ប្ដូរអោយប្រជាពលរដ្ឋ និងយុវជនខ្មែរ ដែលទាន់សម័យបានជួយជាតិ មាតុភូមិខ្លួនដោយខ្លួនឯង អោយខ្លាំងក្លា សម្បូរន៍រុងរឿងតទៅ។
លោក គង់ គាំ ក៏បានអំពាវនាវផងដែរទៅដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសអ្នកគាំទ្រទាំងអស់ កុំអោយមានការយល់ច្រឡំ និងចាញ់ការបំភ័ន្តពីអ្នកដទៃចំពោះរូបលោកអោយសោះ ដោយលោកបញ្ជាក់ថា រូបលោក នៅតែបន្តរួមសុខ រួមទុក្ខ ជាមួយប្រជាពលរដ្ឋ និងយុវជនខ្មែរជានិច្ច ដើម្បីសង្គ្រោះជាតិ ដើម្បីផ្លាស់ប្ដូរជាវិជ្ជមាននៅកម្ពុជា រហូតទីបញ្ចប់នៃជីវិតរបស់លោក។
គួរបញ្ជាក់ថា ការប្រកាសពីការចូលនិវត្តន៍របស់ប្រធាន គណបក្ស សម រង្ស៊ី នៅពេលនេះ ធ្វើឡើងក្នុងឱកាសនៃការអបអរ និងប្រារព្វខួបលើកទី២០ នៃការបង្កើតគណបក្ស ជាតិខ្មែរ និង គណបក្ស សម រង្ស៊ី ថ្ងៃទី ១១ វិច្ឆិកា ឆ្នាំ១៩៩៥ ថ្ងៃទី១១ វិច្ឆិកា ឆ្នាំ២០១៥ ៕
No comments:
Post a Comment
yes