សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, November 2, 2015

គណៈកម្មការទី៧ នៃរដ្ឋសភា គ្រោងកោះហៅរដ្ឋមន្រ្តីមកពី៤ក្រសួង ដើម្បីសួរនាំការងារ ដែលធ្លាប់ពិភាក្សាគ្នាកាលពីពេលកន្លងមក

ដោយ៖ សត្យាភិរក្ស «វិទ្យុ សង្គ្រោះជាតិ»

គណៈកម្មការទី៧នៃរដ្ឋសភា ទទួលបន្ទុក អប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និង ទេសចរណ៍ សម្រេចធ្វើការកោះអញ្ជើញ រដ្ឋមន្រ្តី៤ក្រសួង មានដូចជា ក្រសួងអប់រំ ក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងក្រសួងធម្មការ និងសាសនា មកសាកសួរ ពាក់នឹងការងាររបស់ក្រសួងទាំងនោះ ចាប់ពីចុងខែវិច្ឆិការនេះ។ 

ពាក់ព័ន្ធនឹងករណីនេះ ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា លោក យែម ប៉ុញ្ញាឬទិ្ធ បញ្ជាក់ថា មកទល់នឹងពេលនេះ គណកម្មការទី៧ មានគម្រោងចំនួន៤ គឺទី១ ត្រូវកោះហៅរដ្ឋមន្រ្តី ក្រសួងអប់រំ លោក ហង្ស ជួនណារ៉ុន មកជួបសួរនាំការងារ ពាក់ព័ន្ធនឹងបញ្ហាពង្រឹងគុណភាពគ្រូបង្រៀន និងផ្នែកអធិការកិច្ច នៅថ្ងៃទី ១៨ ខែវិច្ឆិការ ឆ្នាំ២០១៥ខាងមុខ។

លោកបន្តថា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ នឹងមានការកោះហៅរដ្ឋ មន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន មកជួបសួរនាំពាក់ព័ន្ធទៅនឹងឆ្នេរសាធារណះ ដែលលោកបញ្ជាក់ថា ក្រោយពីគណកម្មការបានបំពេញ បេសកកម្មនៅខេត្តព្រះសីហនុ កាលពីពេលកន្លងមក លោកសង្កេតឃើញឆ្នេរសាធារណៈមួយចំនួន ត្រូវបានក្លាយជារបស់ឯកជន ដែលនេះប៉ះពាល់ដល់វិស័យទេសចរណ៍ជាតិ ដែលចាំត្រូវមានការពន្យល់ពីរដ្ឋមន្រ្តីក្រសួងទេសចរណ៍។


ដោយឡែក ក្រសួងពីរផ្សេងទៀត គឺក្រសួងវប្បធម៌ និងក្រសួងធម្មការ និងសាសនា គ្រោងនឹងកោះហៅមកជួបគណៈកម្មការ នៅចុងខែធ្នូរ ឬក៏ដើមឆ្នាំ២០១៦ ខាងមុខ ដើម្បីតាមដានការងារ ដែលភាគីទាំងពីរ ធ្លាប់បានពិភាក្សា និងសន្យា ពង្រឹងការងាររបស់ខ្លួន កាលពីការជួបគ្នានាពេលកន្លងមក។

គួរបញ្ជាក់ថា គណៈកម្មការទី៧នៃរដ្ឋសភា ទទួលបន្ទុកវិស័យ អប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ ក្រោមការដឹកនាំរបស់លោក យែម បុញ្ញាឬទ្ធិ ជាប្រធាន តែងតែកោះហៅរដ្ឋមន្ត្រី បណ្ដាក្រសួងក្រោមបន្ទុក មកធ្វើការសួរនាំ និងពិភាក្សា ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែលកំពុងកើតមាននាពេលបច្ចុប្បន្ន និងផែនការ ការងារនៅពេលខាងមុខ៕

No comments:

Post a Comment

yes