ព្រះមហាក្សត្រ យាងនិវត្តមកកាន់មាតុប្រទេស
ភ្នំពេញ: ព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហមុនី បានយាងនិវត្ត វិលត្រឡប់មកកាន់មាតុប្រទេសវិញហើយ កាលពីម៉ោង ៣ និង ៣០ នាទី រសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១២។ ព្រះមហាក្សត្រ បានយាងចេញទៅកាន់ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព និងចូលក្រាបបង្គំគាល់ព្រះរាជបិតា និងព្រះរាជមាតារបស់អង្គ នៅទីក្រុងប៉េកាំង កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១២។
ក្នុងពេលទទួលព្រះរាជដំណើររបស់ព្រះករុណា នៅរសៀលនេះ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ គេឃើញវត្តមានរបស់សម្តេចជាស៊ីម ប្រធានព្រឹទ្ធសភា សម្តេចហេងសំរិន ប្រធានរដ្ឋសភា និងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមទាំងនាម៉ឺនសព្វមុខមន្ត្រីជាច្រើនរូបផ្សេងទៀត។
ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហមុនី បានយាងទៅពិនិត្យព្រះរាជសុខភាព នៅប្រទេសចិន និងចូលក្រាបង្គំគាល់ព្រះមាតាព្រះបិតារបស់ព្រះអង្គ ដែលគង់នៅក្នុងទីក្រុងប៉េងកាំង កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១២។

តាមគម្រោង ព្រះករុណា ព្រះមហាក្សត្រ ត្រូវយាងវិលត្រឡប់មកកម្ពុជាវិញ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១២។ ក៏ប៉ុន្តែព្រះអង្គ បានលើកពេល ដោយគ្មានការបញ្ជាក់មូលហេតុ។
កាលណោះ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ជំនួយការផ្ទាល់របស់សម្តេចព្រះវររាជបិតាជាតិខ្មែរ បានឲ្យដឹងថា “ទោះបីជាវាមិនមែនជាព្រះរាជដំណើរទស្សនៈកិច្ចផ្លូវការរបស់ព្រះមហាក្សត្រក៏ដោយ ក៏មន្ត្រីចិនមួយចំនួន ត្រូវបានអនុញ្ញតឲ្យចូលជួបសម្តែងការគួរសមជាមួយព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងអំឡុងពេលព្រះអង្គ គង់នៅទីក្រុងប៉េងកាំង”៕
No comments:
Post a Comment
yes