សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, January 18, 2011

សាលាឧទ្ធរណ៏អនុញ្ញាតអោយជនជាតិថៃ៤នាក់

បាននៅក្រៅឃុំតែបន្តរឃុំខ្លួន វីរៈ ស៊ុមខ្វាមឃីត


​ជន​ជាតិ​ថៃ​ចំនួន​៤នាក់​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​នៅ​ថ្ងៃ​ទី១៨​នេះ។​បន្ទាប់​ពី​ការ​ដោះ​លែង​មន្រ្តី​ស្ថានទូត​ថៃ​រង់​ចាំ

ទទួល​ពួក​គេ​នៅ​សា​លា​ឧទ្ធរណ៏​បន្ទាប់​ពី​ការ​ដោះ​ដូរ​សំលៀក​បំពាក់​អ្នក​ទោស​រួច​។

​លោក​ជួន​ស៊ុនឡេង​ចៅក្រម​ប្រឹក្សា​ជំនុំ​ជំរៈ​សាលា​ឧទ្ធរណ៏​បន្ទាប់​ពី​ការ​បើក​សវនាការ​អស់​រយៈ​ពេល​ជាង​១ម៉ោង​មក​នោះ​គឺ​លោក​ចៅ​ក្រម​បាន

សម្រេច​អនុញ្ញាតិ​ឲ្យ​ជន​ជាតិ​ថៃ​ចំនួន៤​នាក់​ស្ថិត​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​ក្នុង​ចំណោម​៥នាក់​។

​លោក​ចៅ​ក្រម​ជួន​ស៊ុនឡេង​បាន​មាន​ប្រសាសន៏ថា​ការ​អនុញ្ញាតិ​ឲ្យ​ជន​ជាតិ​ថៃ​ទាំង​៤​នាក់​នៅ​ក្រៅ​ឃុំ​នោះ​គឺ​ជា​ការ​អនុវត្ត​ត្រឹម​ត្រូវ​តាម​ច្បាប់​។​លោក​មេធា​វី​រស់​អូន​បាន​ប្រាប់​ក្រុម​អ្នក​កា​សែត​ថា​កូន​ក្តី​របស់​ពួក​លោក​ចំនួន​៤នាក់​ក្នុង​ចំណោម​៥នាក់​ត្រូវ​បាន​សាលា​ឧទ្ធរណ៏​អនុញ្ញាតិ​ឲ្យ​នៅ​ក្រៅ​ឃុំ​រី​ឯ​លោក​វីរៈ​ស៊ុមខ្វាមឃីត​ចៅ​ក្រម​មិន​អនុញ្ញាតិឲ្យ​នៅ​ក្រៅ​ឃុំ​ទេ​។​

No comments:

Post a Comment

yes