លោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សា
ឃ្លាំមើលកម្ពុជា គ្រោងដាក់របាយការណ៏
បង្គោលព្រំដែនកម្ពុជា វៀតណាម ទៅលោក
ហ៊ុន សែន នៅចុងខែមករា
លោករ៉ុងឈុនប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនិងជាតំណាង
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាបានប្រាប់ឲ្យដឹងថាលោកបាននិងកំពុងតែង
ធ្វើការរៀបចំនូវរបាយការណ៏ដែលប្រមូលបានេពីសាក្សីរស់និងទីតាំង
ភូមិសាស្រ្តបន្ទាប់ពីចុះទៅមើលបង្គោលព្រំដែនចំនួនពីរស្រុកកាលពីថ្ងៃទី៩ខែមករាឆ្នាំ២០១១នេះគឺនៅភូមិម៉ឺនជ័យស្រុកកំចាយមារខេត្តព្រៃវែង«បង្គោល
ព្រំដែនលេខ១៣១(១)»និងទៅមើលបង្គោលព្រំដែនលេខ១២៥នៅភូមិកក់ឃុំពញាក្រែកខេត្តកំពង់ចាម។
លោករ៉ុងឈុនបានបន្តរទៀតថាលោកកំពុងតែធ្វើការសរសេរនូវ
របាយការណ៏ដោយយោងតាមសម្តីសាក្សីរស់និងទីទាំងភូមិសាស្រ្តដែលក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាប្រមូលបានដើម្បីដាក់ជូនលោកនាយករដ្ឋមន្រ្តីហ៊ុនសែន។លោករ៉ុងឈុនបន្តថាបើតាមការអះអាងពីប្រជាពលពីប្រជាពលរដ្ឋនៅតាមតំបន់ដែលលោកចុះទៅសុទ្ធតែនិយាយថាការបោះបង្គោលព្រំដែនកម្ពុជាវៀតណាមគឺមានការបង្ខិតចូលកមក្នុងទឹកដីខ្មែរនិងបាត់ភូមិខ្មែរ។ហើយរបាយការណ៏នេះនិងដាក់ទៅលោកនាយករដ្ឋមន្រ្តីហ៊ុនសែននៅចុងខែមករាឆ្នាំ២០១១នេះ។
លោករ៉ុងឈុនបានបន្តថាបង្គោលព្រំដែនលេខ១៣១(១)បើតាមការអះអាងពីប្រជាពលរដ្ឋរស់នៅតំបន់នោះបាននិយាយថាបង្គោលនេះពីមុនស្ថិតនៅខាងកើតស្ទឹងក្បែរប៉ុស្តិ៏ត្នោតតែនៅពេលបោះបង្កោលព្រំដែនស្រាប់តែមកនៅខាងលិចស្ទឹងទៅវិញ។
លោករ៉ុងឈុនបានបន្តថាបង្គោលព្រំដែនលេខ១២៥និង១២៦នៅឃុំកក់ស្រុកពញាក្រែកខេត្តកំពង់ចាមគឺការបង្គោលព្រំដែនក៏មានរំកិលចូលមកក្នុងទឹកដីខ្មែរជម្រៅពី៣ទៅ៤ម៉ែត្រឯណោះនិងតំបន់ខ្លះទៀតជម្រៅ៦០០ម៉ែត្រដែលធ្វើឲ្យបាត់ភូមិអ្នកស្រុកចំនួន៣គឺភូមិតាអាំភូមិថ្លុកត្រាចនិងភូមិអន្លង់ជ្រៃ។
លោករ៉ុងឈុនបន្តទៀតថាលោកនិងសុំទៅលោកហ៊ុនសែនឲ្យជួយអន្តរាគមន៏ពន្យាដល់ការបោះបង្គោលព្រំដែនគោកនៃប្រទេសទាំង២កម្ពុជាវៀតណាមដើម្បីឲ្យមានការសិក្សាបោះបង្គោលស្មើរភាពគ្នា។ហើយលោកក៏មិនតក់ស្លុតនិងការព្រមានណាមួយបើសិនកើតមានដល់រូបលោកដោយសារតែការនិយាយពីបូរណភាពទឹកដីខ្មែរនោះ។
លោកវ៉ាគឹមហុងប្រធានគណៈកម្មការជាតិទទួលបន្ទុកកិច្ចការព្រំដែននៅថ្ងៃនេះមិនអាចទាក់ទងសុំសេចក្តីពន្យ់បានទេ។តែលោកវ៉ាគឹមហុងធ្លាប់មានប្រសាសន៏ហើយថាការបោះបង្គោលព្រំដែនគោកជាមួយប្រទេសវៀតណាមគឺរដ្ឋាភិបាលធ្វើត្រឹមត្រូវតាមច្បាប់តាមកិច្ចព្រមព្រៀងបំពេញបន្ថែមនិងអនុវត្តតាមបច្ចេកទេសវាស់វែងខ្សែបន្ទាត់ព្រំដែនដោយប្រើបច្ចេកវិទ្យាទំនើបដើម្បីកសាងបន្ទាត់ព្រំដែនសន្តិភាពនិង
អភិវឌ្ឍន៏។
សូមជំរាបផងដែរថារាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលវៀតណាមបានចុះកិច្ចព្រមព្រៀងជាមួយគ្នារួចហើយក្នុងការផលិតផែនទីព្រំដែនគោកជាមួយគ្នាដែលត្រូវចំណាយថវិកាជាង១.៥លានដុល្លាដែលភាគីទាំងពីរចំណាយពាក់កណ្តាលម្នាក់ៗលើថ្លៃបោះពុម្ភផែនទីខ្សែបន្ទាត់ព្រំដែនគោកដែលនិងបោះពុម្ភចប់នៅខែកក្កដាឆ្នាំ២០១២៕
No comments:
Post a Comment
yes