សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, April 30, 2012

សព​លោក​ ឈុត ​វុទ្ធី ​បាន​យក​ទៅ​បញ្ចុះ​ នៅ​ព្រឹក​ថ្ងៃ​ច័​ន្ទ​នេះ​


chhut-vuthy01-sotheary























ភ្នំពេញ៖ សព​​​​លោក​​ ឈុត​ វុទ្ធី​​ ​​ត្រូវ​​​​​ក្រុម​​​គ្រួសារ​​បាន​​​យក​​​ទៅ​​បញ្ចុះ​​ហើយ ​​នៅ​​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​​ ដែល​​ក្នុង​នោះ​ ​គេ​សង្កេត​​ឃើញ​ មាន​សាច់​ញាតិ​​ អ្នក​​ភូមិ​​ ​សិស្ស​​សាលា​ ប្រ​ជា​​​សហ​គមន៍ អ្នក​​រង​​ការ​បណ្តេញ​​​រឿង​​ដីធ្លី ​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល ​​​និង​សមា​ជិក​​សមា​ជិ​កា​​គណបក្សប្រ​ឆាំង​៥០០ ទៅ​​​៦០០​ នាក់បាន​​ចូលរួម​។
មុន​ពេល​ដង្ហែរ​​សព​​លោក ​ឈុត វុទ្ធី ប្រធា​ន​គណបក្ស​​សិទ្ធិ​​មនុស្ស​ លោក​ ​​កឹម​ សុខា បាន​​ថ្លែង​​នូវ​​​ការ​​​សោក​​ស្តាយ ​ដែល​​បាត់​​បង់​​សកម្ម​ជន​​ការពារធន​​ធាន​ធម្មជាតិរូបនេះ ។ លោ​ក ​កឹម សុខា ​​បាន​​ថ្លែង​​លើក​​ទឹក​​ចិត្ត​​ឲ្យ​​​សកម្មជន​​ការពារ​​ព្រៃ​​ឈើ​ដទៃ​​​ទៀ​ត កុំ​​បាក់​​ទឹក​ចិត្ត​នៅ​ពេល​ដែល​សម្លាប់​លោក​ឈុត វុទ្ធី ហើយវបាន​ជម្រុញ​ឲ្យ​សកម្មជន​ទាំង​នោះ ចូល​រួម​​​ការ​ពារ​ធន​​​ធាន​​ធម្ម​​ជាតិ​​​ឲ្យបាន​ខ្លាំង​ក្លា​​បន្ត​ទៀត។

ជា​មួយ​គ្នា​នេះ ព្រះ​តេជ​​គុណ លួន ​សុវ៉ាត បានមាន​ថេរ​ដី​កា​​​​កោត​​​សរសើរ​ដល់​​ស្នា​ដៃ​លោក​ឈុត វុទ្ធី ដែល​​ពេល​លោក ​​ឈុត វុទ្ធី ​​នៅរស់ លោក​បាន​ចូលរួម​ការ​ពារធនធាន​​ធម្មជាតិ​ដ៏​​ខ្លាំង​ក្លា​​បំផុត។ ​
​សូម​​បញ្ជាក់​ថា ប្រ​ធាន​​អង្គ​ការ​​ការ​​ពារ​​​ធន​​​ធាន​​​ធម្ម​​ជាតិ ​លោក​ ឈុត ​វុទ្ធី ត្រូវបាន​​មន្ត្រី​រា​ជ​អា​វុធ​ហត្ថ​ម្នាក់​បាញ់​​​​​សម្លាប់​ នៅ​ក្នុង​ស្រុក​ថ្ម​រ​បាំង ខេត្ត​កោះ​កុង នៅថ្ងៃទី​២៦ ​កាល​ពី​សប្តាហ៍​មុន​​។ នៅពេល​នោះ​ មន្ត្រី​​អាវុធ​ហត្ថ​​ម្នាក់​​​នោះ​​ក៏​ត្រូវ​សម្លាប់​​នៅ​ទី​នោះដែរ ​។ រហូត​​មក​​ដល់​​ពេល​នេះ ការ​ស្លាប់​របស់​អ្នក​ទាំង​ពីរ​ នៅ​​តែ​​មាន​ការ​បក​ស្រាយ​

No comments:

Post a Comment

yes