សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, April 30, 2012

ពលរដ្ឋ​បឹងកក់​ប្រមាណ ៣០០ នាក់ ចាប់ផ្ដើម​ដើរ​ហែ​ក្បួន


Give our kids a better deal








ភ្នំពេញ: ប្រជាពលរដ្ឋ​សហគមន៍​បឹងកក់ប្រមាណ ៣០០​នាក់ បាន​ហែ​ក្បួន​តាមផ្លូវ​សាធារណៈ ក្នុង​រាជធានី​ភ្នំពេញ ចាប់ពី​ព្រឹក​ថ្ងៃទី​៣០ ខែមេសា​នេះ រហូតដល់​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០១២ ដើម្បី​ទាមទារ​បោះបង្គោលកំណត់​ព្រំដី ១២,៤៤ ហិកតា ធ្វើ​ប្លង់​កម្មសិទ្ធិ ៩៤ គ្រួសារ ឲ្យ​បាន​ឆាប់ និង​ឈប់​យក​ប្រព័ន្ធតុលាការ​មក​គាបសង្កត់​ប្រជាពលរដ្ឋ ព្រមទាំង​ទាមទារ​ឲ្យ​អាជ្ញាធរ ដក​ពាក្យបណ្តឹង​។

​ការហែក្បួន​នេះ ធ្វើឡើងបន្ទាប់ពី​មានការ​អនុញ្ញាត នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា រវាង​មន្ត្រី​សាលា​រាជធានី អាជ្ញា​ធរមាន​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ និង​តំណាង​ប្រជាពលរដ្ឋ​បឹងកក់ កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១២​។​


​តំណាង​ប្រជាពលរដ្ឋ​បាន​លើកឡើងថា ការហែក្បួន​តាមផ្លូវ​សា​ធា​រណៈ គឺ​ក្នុង​គោលបំណងទាមទារ​ឲ្យ​អាជ្ញាធរ​បោះ​ព្រំដី ១២,៤៤ ហិកតា ធ្វើ​ប្លង់​កម្មសិទ្ធិ ៩៤ គ្រួសារ ឲ្យ​បាន​ឆាប់ និង​ឈប់​យក​ប្រព័ន្ធតុលាការ​មក​គាបសង្កត់​ប្រជាពលរដ្ឋ ព្រមទាំង​ដក​ពាក្យបណ្តឹង​។​

​អ្នកស្រី ទេព វ​ន្នី ពលរដ្ឋ​បឹងកក់ បាន​ឲ្យ​ដឹងថា “​ការហែក្បួន​របស់​ប្រជាពលរដ្ឋ​បឹងកក់ រយៈពេល​មួយ​សប្តាហ៍ ចាប់ពី​ថ្ងៃទី​៣០ ខែមេសា ដល់​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០១២ ដោយ​ក្នុងនោះ ក៏មាន​ការដាក់​ញត្តិ​តាម​បណ្តា​ស្ថានទូត​នានា រដ្ឋសភា ធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារពិភពលោក និង​ម្ចាស់ជំនួយ​”​។​

​អ្នកស្រី​បន្តថា ការដើរ​ហែ​ក្បួន​តាមផ្លូវ ប្រជាពលរដ្ឋ​ពាក់អាវ និង​មួក ដោយ​នៅលើ​មួក​សរសេរ​អក្សរ អនុក្រឹត្យ​១៨៣, និង​ដី ១២,៤៤ ហិកតា របស់​ប្រជាពលរដ្ឋ​។ ចំណែក​នៅលើ​អាវ​វិញ ផ្នែក​ខាងមុខ​សរសេរថា បោះ​ព្រំប្រទល់​ដី ១២,៤៤ ហិកតា ដោយ​ពុំមាន​កាត់​គ្រួសារ​ណា​ចេញ ប្រព័ន្ធតុលាការ​ត្រូវតែ​ឯករាជ្យ​។ ចំណែក​នៅ​ផ្នែក​ខាងក្រោយ​ខ្នង​អាវ​វិញ ដាក់ថា យើងទាំងអស់គ្នា​រួមគ្នា​ការពារ​សិទ្ធិ​ដីធ្លី និង​លំនៅដ្ឋាន​។ ក្រៅពីនេះ​នឹង​លើក​ទង់ជាតិ​ប្រទេស​កម្ពុជា ទង់សាសនា និង​ទង់​អាស៊ាន រួមទាំង​ទង់ជាតិ​អន្តរជាតិ​ផ្សេងៗ​ទៀត ហើយក៏​មាន​ពាក់​ម៉ាស់ (​គូស​ខ្វែង​មាត់ បំបិទ​សិទ្ធិសេរីភាព​បញ្ចេញមតិ​) ផងដែរ​៕​

No comments:

Post a Comment

yes