សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, August 26, 2012

ស៊ឹម ថៃណា ធ្លាក់កូដ ក្រោយធ្លាយ វីដេអូរាំ ស្រើបស្រាល

ស៊ឹម ថៃណា 

តារាចម្រៀងលេងដើមទ្រូងមូលក្បំ ស៊ឹម ថៃណា បច្ចុប្បន្នកំពុងតែជ្រកក្នុង ទ្រនំផលិតកម្មអឹម (M) ហាក់បីដូចជាមិនសូវ មានបទចម្រៀងអ្វី ដែលធ្វើឲ្យមានការទាក់ទាញ ពីសំណាក់មហាជន ទាល់តែសោះ ខណៈពេល ដែល តារាចម្រៀងនៅក្នុង ទ្រនំជាមួយគ្នា កំពុងតែមានសន្ទុះក្រឺតៗ ដូចជាកាំជណ្ដើរ ។
ស៊ឹម ថៃណា ក៏ជាអតីតតារាចម្រៀង ប្រចាំផលិតកម្ម (Big Man) ផងដែរ តែក្រោយមក ថៃណា ក៏បានបាយៗ ស្ពាយបង្វេចចេញពី (Big Man) វិលទៅរកទ្រនំចាស់វិញ ដែលកាលពីមុន តារាដែលមានដើមទ្រូង ទ្រលុកទ្រលន់ រូបនេះធ្លាប់ជ្រកក្នុង ទ្រនំផលិតកម្ម អឹម ម្តងរួចមកហើយ ។ ខណៈដែលជ្រកក្នុង ទ្រនំផលិតកម្មអឹម ធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់ ស៊ឹម ថៃណា មានភាពលេចធ្លោឡើង និងត្រូវបានទស្សនិក ជនស្គាល់មុខមាត់ និងកេរ្តិ៍ឈ្មោះ របស់នាងកាន់តែ ច្បាស់ ។
មិនត្រឹមតែជាតារាចម្រៀងនោះទេ ថៃណា ក៏ជាអតីតពិធីការិនី នៅក្នុងស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ ពោរពេញដោយ ប្រជាប្រិយភាពមួយ រូបកាលពីអតីតកាល តែក្រោយមកតារារូបនេះ ក៏បានឈប់ពីពិធីការិនី មកស្រវាអាជីពជាតារាចម្រៀងវិញ ហើយដោយសារតែ អាជីពជាតារាចម្រៀងនេះហើយ ទើបធ្វើឲ្យ ថៃណា រីកមុខរីកមាត់ នឹងត្រូវបានមហាជន ស្គាល់មកដល់សព្វថ្ងៃ។

បើតាមការឲ្យដឹងពីអ្នកគាំទ្រ របស់តារារូបនេះ បានប្រាប់ថា ស៊ឹម ថៃណា ក៏មានក្រុម (Fan) មិនចាញ់តារាល្បីៗដទៃទៀតដែរ ព្រោះស្ទើរគ្រប់ពេលឲ្យតែ តារារូបនេះឡើង លើឆាកប្រគំតន្រ្តីម្តងៗ គឺមានក្រុមអ្នកគាំទ្រ( Fan ) របស់នាងយ៉ាងច្រើន តាមទៅជួយហែហមគាំទ្រ ស្រែកហ៊ោដល់ឆាក។
ចំពោះការស្ងប់ស្ងាត់របស់ ថៃណា ត្រូវបានគេរិះគន់ថា នេះប្រហែលជាមក ពីបទចម្រៀងរបស់ ស៊ឹម ថៃណា មិនសូវមានអត្ថន័យសម្រាប់ យុវវ័យនាពេលបច្ចុប្បន្ន ហើយមានមតិខ្លៈយល់ថា វ័យ របស់ ថៃណា ក៏រាងចំណាស់បន្តិច ខណៈតារាចម្រៀង នៅក្នុងផលិតកម្មអឹម សុទ្ធតែក្មេងៗជាង រូបនាង ។
ប៉ុន្តែភាពស្ងប់ស្ងាត់ទាំងអស់នេះ ត្រូវបានមតិមួយចំនួន បានទម្លាយឲ្យដឹងថា គឺកើតឡើងបន្ទាប់ពី តារាចូលចិត្តលេងដើមទ្រូង មិនខ្លាចការរិះគន់រូបនេះ ធ្លាយចេញនូវឈុតវីដេអូ ឃ្លីបរាំបែបស្រើបស្រាល កាលពីចុងខែ មីនា ឆ្នាំ២០១២ កន្លងទៅ ។ ចាប់ពីពេលនោះមក ស៊ឹម ថៃណា នាងហាក់បីដូចជាបាក់ស្បាត លែងហ៊ានព្រលែងខ្លួន ម៉ាអស់ដៃ ដូចកាលពីមុនទៀតឡើយ រាល់ពេលនាងចូលរួម កម្មវិធីមិត្តភ័ក្តិជា អ្នកសិល្បៈម្ដងៗ ។
ស្របពេលដែលមានការរិះគន់ របស់មហាជន ក៏ពាក្យលេចឮ មួយផ្សេងទៀតដែរថា ថៃណា ប្រហែលជាមមារញឹក នឹងការគ្រប់គ្រង ហាងរបស់នាង នេះបើនិយាយទៅ គឺស្រដៀងនឹងតារាចម្រៀង មួយរូបប្រចាំផលិតកម្មសាន់ដេ កញ្ញា ផាន់ ម៉ូនីកា ដែលក្លាយជាម្ចាស់ហាង ក៏រាងសាបរលាបពីសិល្បៈ។ តែគេសង្ឃឹមថា នៅពេលណាមួយ ថៃណា នឹងស្តារប្រជាប្រិយភាព របស់នាងមិនឲ្យធ្លាក់ក្នុងភក់ ដូចសព្វថ្ងៃនោះទេ ៕

No comments:

Post a Comment

yes