សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, September 24, 2012

លោក ហ៊ុន សែន លុប​ចោល​គម្រោង​ទៅ​ចូល​រួម​មហាសន្និបាត​អង្គការ​សហ​ប្រជាជាតិ​ព្រោះ​តែ​ជំងឺ​ឪពុក


ការ​លុប​ចោល​គម្រោង​ទៅ​ចូល​រួម​ប្រជុំ​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​របស់​នាយក​រដ្ឋមន្រ្តី​ខ្មែរ ហ៊ុន សែន ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​ពី​មូល​ហេតុ​ហើយ។ នោះ​គឺ​ដោយ​សារ​តែ​ឪពុក​របស់​លោក​នាយក​រដ្ឋមន្រ្តី គឺ​លោក ហ៊ុន នាង ដែល​មាន​វ័យ​៩១​ឆ្នាំ​កំពុង​មាន​ជំងឺ។
នាយករដ្ឋមន្រ្តីខ្មែរ ហ៊ុន សែន
លោក ហ៊ុន សែន បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ ក្នុង​ពិធី​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ដល់​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​ស្នួល ខេត្ត​ក្រចេះ​ថា «ខ្ញុំ​ត្រូវ​ចេញ​ទៅ​បូរី​ញូវយ៉ក​នៅ​ថ្ងៃទី​២៥ ខែ​កញ្ញា ប៉ុន្តែ​ខ្ញុំ​ត្រូវ​លុប​ចោល​វិញ ដោយ​សារ​តែ​ជំងឺ​ឪពុក​របស់​ខ្ញុំ ដែល​គាត់​បាន​យំ​រក​ខ្ញុំ​មួយ​សប្តាហ៍​មក​ហើយ នៅ​ពេល​ខ្ញុំ​ចេញ​ទៅ​ប្រទេស​អ៊ីរ៉ង់ និង​ចិន​សម្រាប់​កិច្ច​ប្រជុំ​ចលនា​មិន​ចូល​បក្ស​សម្ព័ន្ធ។ គាត់​បាន​ឱប​ដៃ​ខ្ញុំ ហើយ​បាន​ស្រែក​យំ​ដូច​ជា​កូន​ក្មេង»។
លោក ហ៊ុន សែន បន្ត​ថា លោក​មាន​ពេល​ច្រើន​ទៀត​ដើម្បី​ទៅ​ប្រជុំ​នៅ​អង្គការ​សហ​ប្រជាជាតិ ប៉ុន្តែ​លោក​មាន​ឪពុក​តែ​ម្នាក់​ប៉ុណ្ណោះ។
តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង ត្រូវ​បាន​គេ​ប្រគល់​តួនាទី​តំណាង​ឲ្យ​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ក្នុង​ការ​ដឹកនាំ​គណៈ​ប្រតិភូ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​លើក​ទី​៦៧ នៃ​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ នៅ​ទីក្រុង​ញូយ៉ក សហរដ្ឋអាមេរិក ចាប់​ពី​ថ្ងៃទី​២៥ កញ្ញា រហូត​ដល់​ថ្ងៃទី​០៤ ខែ​តុលា ឆ្នាំ​២០១២៕

No comments:

Post a Comment

yes