លោកស្រី អ៊ុងសាន ស៊ូជី (ស្តាំ) ជួបសន្ទនាជាមួយអ្នកកាសែត
នៅឯសាកលវិទ្យាល័យកូឡុំបៀ ក្នុងក្រុងញូវយ៉ក កាលពីថ្ងៃទី ២២ កញ្ញា។
ក្រុង ញូវយ៉កៈ និមិត្តរូបលទ្ធិប្រជាធិបតេយ្យមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី កាលពីថ្ងៃអាទិត្យ បានបង្ហាញពីក្តីសង្ឃឹមថា ប្រទេសរបស់លោកស្រី នឹងបញ្ចប់ការផ្លាស់ប្តូររបស់ខ្លួន ទៅកាន់លទ្ធិប្រជាធិបតេយ្យ និងក្លាយជាប្រទេសនៃក្តីសង្ឃឹម។
ក្នុង សុន្ទរកថាមួយនៅឯមហាវិទ្យាល័យ Queens College នៅក្រុងញូវយ៉ក លោកស្រី បានថ្លែងថា៖ «ខ្ញុំមកថ្ងៃនេះដើម្បីអរគុណអ្នកគ្រប់គ្នា និងសូមស្នើដល់អ្នក គ្រប់គ្នាមេត្តានៅជាមួយនឹងយើងរហូតដល់យើង បញ្ចប់ដំណើរទៅកាន់លទ្ធិប្រជាធិបតេយ្យ ហើយ យើង នឹងទៅដល់ចំណុចនោះ នៅពេលដែលយើង ក៏អាចជួយអ្នកផ្សេងបានផងដែរ»។
លោកស្រី បានថ្លែងថា ក្តីប្រាថ្នារបស់លោកគឺថា «មីយ៉ាន់ម៉ា ជាថ្មីម្តងទៀតអាចក្លាយជាប្រទេសដែលអាចត្រឡប់ទៅរកផ្លូវចាស់ វិញកាលពីមុនរដ្ឋាភិបាលយោធា ឡើងកាន់អំណាច គឺជាប្រទេសនៃ ក្តីសង្ឃឹម»។
ថ្លែងទៅកាន់ការទះដៃដ៏សម្បើម ម្ចាស់ជ័យលាភីណូបែល វ័យ៦៧ឆ្នាំរូបនេះ បាននិយាយពីការផ្លាស់ប្តូរនៅក្នុងប្រទេសរបស់លោកស្រី ជាទីដែលរបបយោធាមួយ ត្រូវគេជំនួសដោយរដ្ឋាភិបាលស៊ីវិលមួយ កាលពីឆ្នាំមុន។
លោកស្រី បានថ្លែងបន្តថា៖«នៅពេលដែលយើង មិនទាន់ស្ថិតនៅលើផ្លូវណាមួយក្បែរគោលដៅរបស់យើងនៃសង្គមលទ្ធិ ប្រជាធិបតេយ្យពិតប្រាកដទេ នៅមានការផ្លាស់ប្តូរ មិនមែនការផ្លាស់ប្តូរទាំងអស់ ដែលចាំបាច់ដើម្បីធានាថា យើងនឹងក្លាយជាសង្គមលទ្ធិប្រជាធិបតេយ្យពិតប្រាកដមួយទេ ប៉ុន្តែមានការផ្លាស់ប្តូរច្រើន។
ពេលនេះក្នុងនាមជាសមាជិក សភាម្នាក់ លោកស្រីស៊ូជី មានសេរីភាពក្នុងការធ្វើដំណើរ បន្ទាប់ពីចំណាយពេល១៥ឆ្នាំ ក្រោមការឃុំខ្លួននៅក្នុងផ្ទះ និងរស់នៅក្នុងប្រទេសមួយជាមួយនឹងសេរីភាពសារព័ត៌មាន ដែលទើបតែផ្តល់ឲ្យនៅពេលថ្មីៗនេះ»។
លោកស្រី បានអះអាងបន្តថា៖ «កាលពីពីរឆ្នាំមុន មានត្រឹមតែកាសែតរដ្ឋពីរប៉ុណ្ណោះ ហើយពេលនេះ មានព្រឹត្ដិបត្រ ទស្សនាវដ្តី កាសែតថ្មីជាច្រើន»។
បន្ទាប់ពីទទួលបានកិតិ្តយស ខ្ពស់បំផុត ដែលសភាអាមេរិក អាចផ្តល់ឲ្យ ជាមេដាយមាសសភាកាលពីសប្តាហ៍មុន លោកស្រី ស៊ូជី បានមកដល់ក្រុងញូវយ៉កបន្ទាប់ពីបំពេញទស្សនកិច្ចនៅក្រុងវ៉ាស៊ីនតោន ជាផ្នែកមួយនៃដំណើរទស្សនកិច្ច១៨ថ្ងៃ នៅអាមេរិក ជាដំណើរទស្សនកិច្ចលើកដំបូង ចាប់តាំងពីត្រូវបានគេដោះលែងពីការឃុំខ្លួននៅក្នុងផ្ទះកាល ពីពីរឆ្នាំមុន៕
No comments:
Post a Comment
yes