សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, September 25, 2012

មេព្រៃ​ខេត្ដស្ទឹងត្រែង​និង​ក្រចេះ​ទុក​លទ្ធភាព​ឱ្យ​ឈ្មួញ​ គ​ន្ធា​ ដឹកឈើ​ប្រណីត​


ខេត្ដក្រចេះ​ ៖​ ប្រមាណ​ជាង​១​ស​ប្ដា​ហ៍​នេះ​ ឈ្មួញ​ គ​ន្ធា​ ដែល​គេ​ដឹង​ថា​ជា​ជើង​ ខ្លាំង​១​រូប​ក្នុង​ការ​ដឹកឈើ​ប្រណីត​ប្រភេទ​ បេង​ ធ្នង់​ និង​ឈើ​គ្រញូង​ ចេញពី​ខេត្ដ​ស្ទឹង​ត្រែង​មក​ចែកចាយ​នៅ​ខេត្ដក្រចេះ​  បាន​ដឹកឈើ​មិន​តិច​ជាង​៤​ទៅ​៥​ទូក​អេ​វ​ ហើយ​ក្នុង​១​ទូក​មាន​ពី​២៥​ទៅ​៣០​ម៉ែត្រ​គូប​ យក​មក​ទម្លាក់​ក្នុង​ទឹកដី​ស្រុក​សំបូរ​ ខេត្ដក្រចេះ​ ស្រប​ពេល​ដែល​ទឹកទន្លេ​មេគង្គ​កំពុង​ឡើង​ ។​
​ការ​ដឹក​ជញ្ជូន​ឈើ​របស់​ឈ្មួញ​ គ​ន្ធា​ តាម​ទូក​កាន់តែ​មានឱកាស​ បន្ទាប់​ពី​រដ្ឋ​បាល​ព្រៃឈើ​ខេត្ដស្ទឹងត្រែង​ និង​ខេត្ដ​ក្រចេះ​ រួម​ទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយ​ ចំនួន​ទៀត​កំពុង​ទទួល​បាន​ផលប្រយោជន៍​ ពី​បទល្មើស​ដឹកឈើ​ខុសច្បាប់​នេះ​ ។​
​កាលពី​យប់​ថ្ងៃ​ទី​២៣​ខែកញ្ញា​ឆ្នាំ​២០១២​ ទូក​អេ​វ​១​គ្រឿង​របស់​ឈ្មួញ​ គ​ន្ធា​ ដឹកឈើ​ធ្នង់​មក​កាន់​ស្រុក​សំបូរ​ ក្នុង​នោះ​គេ​បាន​ឃើញ​វត្ដមាន​របស់​រដ្ឋបាល​ព្រៃឈើ​ សមត្ថកិច្ច​ ត្រូវ​បាន​ឈ្មួញ​ គ​ន្ធា​ ចាត់​ បែងចែក​ដើម្បី​បន្ដ​លក់​ចែកចាយ​ឈើ​ ប្រណីត​ទាំងនេះ​នៅ​ក្នុងស្រុក​សំបូរ​ និង​ ដឹក​តាម​រថយន្ដ​មក​កាន់​ខេត្ដក្រចេះ​ ដើម្បី​ឱ្យ​ឈ្មួញ​ធំៗ​នៅ​ខេត្ដក្រចេះ​ដឹក​យក​ ទៅ​កាន់​ប្រទេស​វៀតណាម​នេះ​ជាដើម​ ។​

​បើ​ទោះជា​មានការ​ដឹក​ជញ្ជូន​ឈើ​តាម​ ទូ​រស​ក្នុង​ទ្រង់ទ្រាយ​ធំ​ ប៉ុន្ដែ​ចំពោះ​រដ្ឋបាល​ ព្រៃឈើ​ខេត្ដស្ទឹងត្រែង​ និង​ខេត្ដក្រចេះ​ ហាក់ដូចជា​ពុំ​បាន​ទទួលខុសត្រូវ​បង្ក្រាប​ ទៅ​លើ​បទល្មើស​ទាំងនេះ​ ដែល​តាម​ ទូរស័ព្ទ​ លោក​ សូ​យ​ សា​រិ​ទ្ធ​ នាយ​ខណ្ឌ​ រដ្ឋបាល​ព្រៃឈើ​ខេត្ដក្រចេះ​បាន​ប្រាប់​ នគរ​វត្ដថា​ លោក​ពុំ​បានដឹង​ផ្ទៃក្នុង​រឿង​ នេះ​ ចាំ​ឱ្យ​មន្ដ្រី​ទៅ​ពិនិត្យ​ឬ​សួរនាំ​រឿង​នេះ​ ឱ្យ​បាន​ច្បាស់លាស់​ ។​
​លោក​ សូ​យ​ សា​រិ​ទ្ធ​ បន្ដ​ថា​ យក​ល្អ​ អ្នកកាសែត​បើ​បានឃើញ​សកម្មភាព​ ដឹកឈើ​បែប​នេះ​ គួរតែ​រាយការណ៍​ជូន​ ទៅ​រដ្ឋបាល​ព្រៃឈើ​មូលដ្ឋាន​នៅ​ទីនោះ​ ។​ ដូច្នេះ​ ភាព​ខ្វះ​ការ​ទទួលខុសត្រូវ​របស់​ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ដក្រចេះ​ ឬ​ ក៏​និយាយ​បាន​ថា​ អាច​នឹង​ពាក់ព័ន្ធ​អំពើ​ ពុក​រលួយ​ ទើប​ឈាន​ទៅ​មានការ​ឃុ​ប​ ឃិ​ត​គ្នា​ រហូត​ដល់​ធ្វើ​ឱ្យ​ឈ្មួញ​ គ​ន្ធា​ នេះ​ មានឱកាស​ក្នុង​ការ​ដឹកឈើ​ប្រណីត​ក្នុង​ ទ្រង់ទ្រាយ​ធំ​ជាងគេ​តាម​ទូក​ ពី​ខេត្ដ​ស្ទឹង​ ត្រែង​មក​ចែកចាយ​ក្ន្នុ​ង​ខេត្ដក្រចេះ​ ។​
​លោក​ សេង​ ច័ន្ទ​ដា​រុន​ នាយ​សង្កាត់​ រដ្ឋបាល​ព្រៃឈើ​សណ្ដាន់​-​សំបូរ​ នគរវត្ដ​ មិន​អាច​ទាក់ទង​បាន​ទេ​កាលពី​ព្រឹក​ថ្ងៃ​ទី​ ២៤​ខែកញ្ញា​ឆ្នាំ​២០១២​ ដោយ​ទូរស័ព្ទ​ត្រូវ​ បាន​បិទ​ ខណៈ​ដែល​ភូមិសាស្ដ្រ​ទឹកដី​គាត់​ កាន់កាប់​ពោរពេញ​ដោយ​ឈើ​ល្មើស​ ច្បាប់​ឆ្លងកាត់​នោះ​ ។​
​ប្រភព​ពី​ឈ្មួញ​មួយ​ចំនួន​នៅ​ខេត្ដ​ស្ទឹង​ ត្រែង​បានឱ្យ​ដឹង​ថា​ ឈ្មួញ​ គ​ន្ធា​ បាន​ប៉ាវ​ ផ្ដាច់​ក្នុង​ការ​ដឹក​ជញ្ជូន​ឈើ​ប្រណីត​នៅ​ ក្នុង​ខេត្ដស្ទឹងត្រែង​យក​ទៅ​ចែកចាយ​ក្នុង​ ខេត្ដក្រចេះ​ ដែល​ឈើ​ទាំងនោះ​ប្រមូល​ ទិញ​ពី​ស្រុក​សៀម​ប៉ា​ង​,​ ថា​ឡា​បរិ​វ៉ា​ត់​ និង​ស្រុក​សេ​សាន​ ដា​ក់តាមទូក​ក្នុង​១​ទូកៗ​ មិន​តិច​ជាង​ពី​២៥​ទៅ​៣០​ម៉ែត្រគូប​ ភាគ​ ច្រើន​ជា​ឈើ​ធ្នង់​ដែល​មានមុខ​កាត់​ធំៗ​ មាន​តម្លៃ​ខ្ពស់​ ។​
​ពី​មុន​ឈ្មួញ​គ​ន្ធា​ដឹក​ពី​ខេត្ដស្ទឹងត្រែង​ យក​មក​ដល់​ទីរួមខេត្ដ​ក្រចេះ​តែ​ម្ដង​ ប៉ុន្ដែ​ ដោយ​មានការ​បង្ក្រាប​ពី​សមត្ថកិច្ច​នៅ​ ខេត្ដស្ទឹងត្រែង​ មួយ​រយៈ​នេះ​បាន​ត្រឹមតែ​ ដឹកឈើ​តាម​ទូក​មក​ឡើង​ត្រឹម​ស្រុក​សំបូរ​ រួច​ហើយ​ក៏​បន្ដ​ដឹក​តាម​រថយន្ដ​មក​កាន់​ ខេត្ដក្រចេះ​ និង​មួយ​ចំនួន​ទៀត​ចែកចាយ​ តាម​សិប្បកម្ម​ ។​
​ក្នុង​១​ទូកៗ​ ឈ្មួញ​ គ​ន្ធា​ ត្រូវ​ចំណាយ​ប្រាក់​រាប់​ម៉ឺន​ដុល្លារ​ដើម្បី​បិទ​បាំង​សកម្ម​ ភាព​ល្មើសច្បាប់​នេះ​ ពីព្រោះ​ការ​លោត​ឆត្រ​របស់​ឈ្មួញ​ គ​ន្ធា​ មួយ​រយៈ​នៅ​ខេត្ដ​ ស្ទឹង​ត្រែង​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បាន​ រាប់​ពាន់​កំណាត់​ប្រភេទ​ឈើ​ធ្នង់​ ។​ ដូច្នេះ​ បន្ទាប់​ពី​ការ​គិតគូរ​ដល់​សមត្ថកិច្ច​និង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្ដក្រចេះ​ ស្ទឹង​ត្រែង​ ឈ្មួញ​រូប​នេះ​បាន​បន្ដ​ក្នុង​ការ​ដឹក​ ជញ្ជូន​ឈើ​ប្រណីត​ទាំង​យប់​ទាំង​ថ្ងៃ​តាម​ទូក​ ចំណែក​សមត្ថកិច្ច​ពាក់ព័ន្ធ​កំពុង​ប្រឹង​ ប្រមូល​ប្រយោជន៍​ទៅ​វិញ​ ៕

No comments:

Post a Comment

yes