យោងតាមប្រភពព័ត៌មានពី INN ថា អតីតនាយករដ្ឋមន្រ្តីថៃ ដែលកំពុងរស់និរទេសនឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជានៅថ្ងៃអង្គារនេះ ដើម្បីជួបជាមួយនាយករដ្ឋមន្ត្រីខ្មែរ ហ៊ុន សែន បន្ទាប់ពីបញ្ចប់ដំណើរកំសាន្តមួយ នៅប្រទេសសាំងហ្គាពួរ ដើម្បីចូលរួមទស្សនាការប្រណាំងរថយន្ត Formula1 ដែលត្រូវបានអញ្ជើញឲ្យចូលរួមពីម្ចាសកម្មវិធីនេះកាលពីថ្ងៃទី ២១ កញ្ញាមកនោះ ។
តាមគម្រោងអតីតនាយករដ្ឋមន្ត្រីថៃ ដែលជាប់ចោទពីបទពុករលួយរូបនេះនឹងជួបពិភាក្សាជាមួយហ៊ុន សែន ក្នុងឋានៈជាមិត្តភក្ដិ និង លេងវាយកូនហ្គោលជាមួយគ្នាមុននឹងចេញដំណើរទៅកាន់ទីក្រុងឡុងដ៏ ប្រទេសអង់គ្លេសបន្តទៀត ។
ថាក់ស៊ីន ស៊ីណាវ៉ាត្រា ធ្លាប់ត្រូវបាន ហ៊ុន សែន ស្នើឲ្យធ្វើជាទីប្រឹក្សាសេដ្ឋកិច្ចរបស់រដ្ឋាភិបាលកម្ពុជាមួយរយៈ ក្រោយមកក៏បានដកខ្លួនចេញវិញ ដោយសារបញ្ហានយោបាយ៕
No comments:
Post a Comment
yes