សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, October 8, 2012

ផ្ទះ​ប្រធាន​គណនេយ្យ​មន្ទីរ​សុខាភិបាល​ខេត្ត​ត្រូវ​ចោរ​ចូល​ប្លន់

ផ្ទះដែលត្រុវគេប្លន់

បន្ទាយមានជ័យ​៖នា​វេលា​ម៉ោង​៩​និង​៤០​នាទី​ព្រឹក​ទី​ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​២០១២ មានការ​ភ្ញាក់ ផ្អើលឆោឡោ​មួយ ថា​មាន​ករណី​ចោរប្លន់​មាន​គ្នា ២​នាក់​ក្លែងខ្លួន​ជា​បុគ្គលិក​ទឹក​ស្អាត ចូល​ប្លន់ ក្នុង​ផ្ទះ​ប្រធាន​គណនេយ្យ​មន្ទីរ​សុខាភិបាល​ខេត្ត បន្ទាយមានជ័យ​នៅ​ចំណុច​ទល់មុខ​សាខា អគ្គិសនី​ខេត្ត​ផ្លូវ​លេខ​៣ ស្ថិតនៅ​ភូមិ​សូ​ភី សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ។​គ្រា​ដែល​ម្ចាស់ផ្ទះ​នៅតែ​ប្រពន្ធ​និង​កូន​តូច​២​នាក់ ចំណែក​ប្ដី​នៅ​កន្លែងធ្វើការ ប្លន់​យក​អស់ ខ្សែក​ខ្សែដៃ​មាស​និង​ផ្លា​ទីន​ចំនួន​៥​ខ្សែ​សរុប​ជាង​២​តម្លឹង​និង​ប្រាក់​១០​ម៉ឺន​រៀល ។
ម្ចាស់ផ្ទះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ប្រពន្ធ​ឈ្មោះ ឆេង កញ្ញា អាយុ​៣៣​ឆ្នាំ មុខរបរ​មេផ្ទះ ប្ដី ឈ្មោះ ដាង សុខុម អាយុ​៦០​ឆ្នាំ ធ្វើការ​ជា​ប្រធាន​ការិយាល័យ​គណនេយ្យ​មន្ទីរ​សុខាភិបាល ខេត្ត​។​បើ​តាម​ប្រភព​ព័ត៌មាន​ពី​សំណាក់​ប្រពន្ធ​ជា​ម្ចាស់ផ្ទះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​៖​នៅមុន​ពេល​កើត​ហេតុ​នាង​នៅផ្ទះ​ជាមួយ​កូន​តូច​មាន​គ្នា​២​នាក់​ចំណែក​ប្ដី​វិញ​ទៅ​ធ្វើ​ការ​បាត់​។​
លុះ​បន្ទាប់មក មាន​មនុស្ស​ប្រុស​២​នាក់​អាយុ​ប្រហែល​៣០​ឆ្នាំ ជិះ​ម៉ូតូ​១​គ្រឿង​អត់​ស្គាល់​ម៉ាក​ឈប់​មុខ​ផ្ទះ ហើយ​ចុច​ស៊ី​ភ្លេ​ម៉ូតូ​២​ដង ប្រាប់​ថា​ពួកគេ​នោះ​ជា​បុគ្គលិក​ក្រុមហ៊ុន​ទឹក​ស្អាត​សុំ​មក​មើល កុង ទ័រ​ទឹក គ្រា​ដែល​នាង​បើក​របង​ទ្វារផ្ទះ​ពួកវា​បាន​រុញ​នាង​ចូល​ក្នុង​ផ្ទះ​ហើយ យក​កូនកាំបិត និង កាំភ្លើង​សម្លុត​ប្លន់​រក សម្លាប់​ឲ្យ យក​មាស​និង​ប្រាក់​ឲ្យ​ពួកវា​។ នៅ​ពេល​នោះ​ពួកវា​ដោះ ខ្សែក និង​ខ្សែដៃ​នៅ​ពាក់ ជាប់​និង​ខ្លួន ហើយ​ចូល​បើក​ថតតុ​ក្នុង​បន្ទប់ យក​ខ្សែក​និង​ខ្សែដៃ​កូន​បន្ត ទៀត​មុន​និង​ពួកវា​ចេញទៅ​ដាល់​នាង​២​ដៃ​ចំ​ចុងដង្ហើម​បណ្ដាល​ឲ្យ​ចុក​រក​ស្រែក​ឲ្យ​គេ​ជួយ​មិនបាន​។​រឿងរ៉ាវ​ទាំងនេះ​ភ្ញាក់ផ្អើល​ប្ដី​នៅ​កន្លែងធ្វើការ​ហើយ​បាន​ទូរស័ព្ទ​ប្ដឹង​ទៅ​សមត្ថកិច្ច ចុះ មក​ស្រាវជ្រាវ​នៅ​កន្លែង​កើតហេតុ​។
បើ​តាម​ប្រភព​ព័ត៌មាន​ពី​លោក​វរសេនីយ៍ត្រី អ៊ុន សំអន នាយការិយាល័យ​នគរបាល ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​៖​សមត្ថកិច្ច​សាកសួរ ស្ត្រី​ម្ចាស់ផ្ទះ​ប្រាប់​ថា​ពួកវា​ធ្វើ​សកម្មភាព​ប្លន់​ប្រហែល​៥​នាទី និង​សមត្ថកិច្ច​ធ្វើ ការ​ស្រាវ ជ្រាវ​កន្លែង​កើ​ហេតុ​ទៅ តាម​ជំនាញ លើ​ករណី​នេះ មិនទាន់​ដឹង​ច្បាស់ ថា​ជា​ករណី​ប្លន់ ពិត​ប្រាកដ​រឺ​យ៉ាងណា​នោះ​ទេ សមត្ថកិច្ច​បន្ត​ស្រាវជ្រាវ​ស៊ើបអង្កេត​នៅឡើយ ពីព្រោះ​អ្វី​ជា​ការ អះអាង​របស់​ស្ត្រី​ជា​ម្ចាស់ផ្ទះ​ហាក់​បី​ដូច​មិន​ស៊ី​សង្វាក់​ទៅ​និង​ហេតុការណ៍​៕

No comments:

Post a Comment

yes