សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 23, 2012

គង់ គាំ ៖ ការប្រារព្វពិធីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ២១៩៩១ គឺជាកាតព្វកិច្ច និងតួនាទីផ្លាច់មុខរបស់កម្លាំងអ្នកប្រជាធិបតេយ្យ ស្នេហាជាតិ

លោក គង់ គាំ ប្រធានស្តីទីគណបក្ស​ សម រង្ស៊ី 

គណបក្ស សង្គ្រោះជាតិ ដែលទើបតែបង្កើតឡើងកាលពីពេលកន្លងទៅថ្មីៗនេះ ក្រោមការរួម បញ្ចូលគ្នាជាសម្លេងតែមួយរវាងគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស និងរៀបចំ​ប្រា​រព្វ​ពិធីអបអរសាទរខួប​ឆ្នាំទី២១ នៃកិច្ចព្រមព្រៀងសន្និភាពទីក្រុងប៉ារីស « ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១២ » នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១២ ។

កិច្ចព្រមព្រៀងទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ២១៩៩១ គឺបាននាំមកនូវ ប្រជាធិបតេយ្យ សន្តិភាព ការឯកភាព និងការបង្រួបបង្រួមជាតិ ព្រមទាំងសេដ្ឋកិច្ចទីផ្សារសេរី សំរាប់លើក តំកើងជីវភាពប្រជាពលរដ្ឋខ្មែរ ។ ហើយលើសពីនេះទៅទៀតនោះ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ជាឯកសារដ៏មានសារសំខាន់ជាអន្តរជាតិ ក្នុងទិសដៅការពារអធិបតេយ្យភាព ឯករាជ្យភាព អព្យាក្រិតភាព និងបូរណភាពទឹកដីកម្ពុជា សំរាប់កូនចៅខ្មែរជំនាន់នេះ និងជំនាន់ក្រោយៗ ទៀត ។

ជារៀងរាល់ឆ្នាំគណបក្សប្រឆាំងដ៏ធំនៅក្នុងប្រទេសកម្ពុជា ដែលមានលោក សម រង្ស៊ី ជាប្រ​ធាន គឺតែងតែដឹកនាំសហការី និងសមាជិក-សមាជិការរបស់លោក ប្រារព្វពិធីនេះ​ជារៀង​រាល់​ឆ្នាំ ព្រោះគណបក្ស សម រង្ស៊ី បានចាត់ទុកថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ គឺជាថ្ងៃដែលមាន​សារ​សំខាន់បំផុត ក្នុងការនាំមកនូវអ្វីៗសម្រាប់ជាប្រយោជន៏ដល់ប្រទេសជាតិ និងប្រជាពល​រដ្ឋ​កម្ពុជា ។ ហើយរហូតមកដល់គណបក្ស សង្គ្រោះជាតិ ក៏នៅតែប្រារព្វធ្វើជាដដែល ព្រោះថ្ងៃ​ទី​២៣ តុលា ឆ្នាំ១៩៩១ គឺជាថ្ងៃដែលអ្នកប្រជាធិបតេយ្យ និងស្នេហាជាតិ មិនអាចបំភ្លេច​បាន​ឡើយ ។
តែផ្ទុយទៅវិញ គណបក្សកាន់អំណាចក្រោមការដឹកនាំដោយលោក ហ៊ុន សែន ជានាយករដ្ឋ
មន្រ្តី ពួកគេបានខិតខំបំភ្លេចចោលថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ព្រមទាំងបានលប់ចេញពីប្រតិ ទិនជាថ្ងៃឈប់សំរាកទៀតផង និងខំប្រឹងគោរពបានយ៉ាងល្អ ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ដែលជា​ថ្ងៃយួនធ្វើជាម្ចាស់លើខ្មែរ និងលើកបណ្តុបពួកគេឲ្យឡើងកាន់អំណាច មានមុខមាត់ធ្វើបាប រាស្រ្តខ្លួនឯងរហូតមកដល់សព្វថ្ងៃនេះ ។

លោក គង់ គាំ ប្រធានស្តីទីរបស់គណបក្ស សម រង្ស៊ី និងជាអ្នកចាស់ទុំខាងផ្នែកនយោបាយ លោកបានមានប្រសាសន៏ថា ការប្រារព្វពិធីអបអរសាទរ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ២១៩៩១ គឺជាកាតព្វកិច្ច និងជាភារកិច្ច ក៏ដូចជាតួនាទីផ្លាច់មុខរបស់កម្លាំងប្រជាធិ បតេយ្យ កម្លាំងស្នេហាជាតិ កម្លាំងបង្រូបបង្រួមនៃការឯកភាពជាតិ ដែលមានគណបក្ស សង្គ្រោះជាតិ គណបក្ស សម រង្ស៊ី និងគណបក្ស​ សិទ្ធិមនុស្សជាអ្នកគាំទ្រយ៉ាងប្តូរផ្តាច់ យ៉ាង មុះមត់ និងយ៉ាងទៀងទាត់ ដើម្បីធ្វើឲ្យប្រទេសកម្ពុជារក្សាបាននូវឯករាជ្យភាព បូរណភាព​ទឹក​ដី ការគោរពសិទ្ធិមនុស្ស និងការអភិវឌ្ឍន៏ត្រឹមត្រូវពេញលេញ ។  លោក គង់ គាំ បានមានប្រ​សាស​ន៏បន្តថា ការដែលប្រទេសកម្ពុជាទទួលបាន​កិច្ច​ព្រមព្រៀងសន្ធិសញ្ញាទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ក៏ជាព្រះរាជស្នាព្រះហស្ថ​របស់ព្រះករុណា ព្រះបាទ នរោត្តម សីហនុ ដែលជាព្រះបិតាឯករាជ្យជាតិផងដែរ ។

សូមជំរាបជូនថា ការប្រារព្វពិធីអបអរសាទរខួបទី២១ នៃកិច្ចព្រមព្រមទីក្រុងប៉ារីស « ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១២ » ដែលរៀបចំឡើងដោយគណ​បក្ស សង្គ្រោះ​ជាតិ និងការចូលរូមពីគណបក្ស សម រង្ស៊ី - គណបក្ស សិទ្ធិមនុស្ស និងប្រារព្វ ធ្វើនៅទីស្នាក់​ការ​កណ្តាលរបស់គណបក្ស សម រង្ស៊ី ផ្ទះលេខ៥៧៦ ផ្លូវជាតិលេខ២ សង្កាត់ ចាក់អង្រែលើ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ ។

គួររំលឹកផងដែរថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា​ ឆ្នាំ២១៩៩១ គឺត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយមាន​ការចូលរួម​ពី​អគ្គលេខាធិការ នៃ​អង្គការសហប្រជាជាតិ រួមជា​មួយ​និងប្រមុខ​ការទូត​នៃ​ប្រទេស​ចំនួន១៨ និង​ភាគី​ខ្មែរ​ទាំង៤ក្រុមរួមមាន៖ ក្រុម​សីហនុ​និយម ឬ​ហ្វ៊ុនស៊ិនប៉ិច ក្រុម​ជាតិ​និយមរណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ របស់​លោកតា សឺ​ន សាន ក្រុមខ្មែរក្រហម​របស់ ប៉ុល ពត និង​របប​រដ្ឋ​កម្ពុជារបស់​លោក ហ៊ុន សែន ។

ចំណែក​ប្រទេស​ជា​ហត្ថលេខី​ចំនួន១៨ផ្សេងទៀតរួមមាន៖ ប្រទេស​ជា​សមាជិក​អចិន្ត្រៃយ៏​របស់​​ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ចំនួន៥ប្រទេស គឺ អាមេរិក អង់គ្លេស បារាំង ទាំង៣​ប្រ​ទេស​នេះ ជាសហប្រធាន​សន្និសីទ និងចិន-សហភាពសូវៀត រួមទាំង​ប្រទេស​នៅ​អាស៊ីអា​គ្នេយ៏ ចំនួន៨ប្រទេសទៀត គឺ​ឥណ្ឌូនេស៊ី ជាសហប្រធាន​សន្និសីទ វៀតណាម ឡាវ ថៃ សឹង្ហ​បុរី ម៉ាឡេស៊ី ហ្វីលីពីន និង​ប្រ៊ុយណេ ។ ក្នុងនោះក៏មាន​ប្រទេស​យូ​ហ្គោ​ស្លា​វី ផងដែរ ដែល​ពេល​នោះ​ជា​ប្រធាន​ក្រុម​ប្រទេសមិន​ចូលបក្ស​សម្ព័ន្ធ និង​ប្រទេសចំនួន៤ផ្សេងទៀត គឺឥណ្ឌា ជប៉ុន កាណាដា និង អូស្ត្រាលី ។

សូមជំរាបជូនផងដែរថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ គឺ​ជា​ប្រវត្តិ​សាស្ត្រកម្ពុជា ព្រោះបាន​បិទ​បញ្ចប់​ជា​ផ្លូវការ​នូវ​សង្គ្រាម​ឥណ្ឌូចិន និងបានបើក​ទំព័រ​ប្រវត្តិ​សាស្រ្ត​ថ្មី​សម្រាប់​កម្ពុជាទទួល​យក​សន្តិភាព លទ្ធិប្រជាធិបតេយ្យ និង​រៀបចំ​ការបោះឆ្នោត ។ ហើយក្នុងនោះ កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស គឺមាន​គោលដៅសំខាន់ៗ ចំនួនបីយ៉ាង ៖ ទី១-រៀបចំ​ឲ្យ​មាន​សន្តិភាព​ឡើងវិញ​នៅ​ក្នុងប្រទេស​កម្ពុជា តាមរយៈ​ការអនុវត្តន៏​កិច្ចព្រម​ព្រៀង​​ឈប់​បាញ់ និងការរំសាយ​អាវុធ​នៅក្នុង​ជួរ​កងទ័ព​នៃ​ភាគី​ជម្លោះ​ខ្មែរ​ទាំងអស់ ។ ទី២-បានចាក់​គ្រឹះ​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា តាមរយៈ​ការរៀបចំ​បោះឆ្នោត​សភាធម្មនុញ្ញ ។ ទី៣-ការពារ​ប្រទេស​កម្ពុជា ក្នុងនាម​ជា​ប្រទេស​ពេញសិទ្ធិ​មួយតាមរយៈ​ការធានាអធិបតេយ្យ​ឯករាជ្យ បូរណភាព និង​ភាព​ពុំ​អាច​រំលោភបំពាន​បានឡើយ​នូវ​ទឹកដី អ​ព្យា​ក្រឹត្យ​ភាព និង​ឯក​ភាព​ជាតិ​របស់​ប្រទេស​កម្ពុជា ដោយបាន​បណ្ដេញ​កងទ័ពយួន​ ចេញអស់ពី​ប្រទេស​កម្ពុជា ៕


No comments:

Post a Comment

yes