សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 23, 2012

លោកស្រី មូរ សុខហូរ និងលោក ប៉ុល ហំម ជួបជាមួយប្រជាពលរដ្ឋខ្មែរ អ្នកគាំទ្រ គណបក្ស សង្គ្រោះជាតិ នៅទីក្រុងសាន់ហូស្សេ រដ្ឋការលីហ្វ័រញ៉ា សហរដ្ឋអាមេរិក


គណបក្ស​ សង្គ្រោះជាតិ ដែលប្រជាពលរដ្ឋខ្មែរទូទៅបានស្គាល់ថា ជាគណបក្សថ្មីរបស់អ្នកប្រ ជាធិបតេយ្យ នៅក្រោយពីគណបក្សប្រឆាំងពីរបានសម្រេចរួមបញ្ចូលគ្នាជាសំឡេងតែមួយ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ នៅទីក្រុងម៉ានីលប្រទេសហ្វីលីពីន ដែលសព្វថ្ងៃកំពុងតែ មានប្រជាប្រិយភាពយ៉ាងខ្លាំង ក្នុងការដែលប្រជាពលរដ្ឋខ្មែរទាំងក្នុងប្រទេស និងក្រៅប្រទេស មានការគាំទ្រយ៉ាងច្រើនខុសប្លែកពីធម្មតានោះ ។

ការសម្រេចរួមបញ្ចូលគ្នាជាសំឡេងតែមួយរវាងគណបក្ស សម រង្ស៊ី និងគណបក្ស​ សិទ្ធិ​មនុស្ស គឺនៅបន្ទាប់ពីគណបក្សទាំងពីរបានមើលឃើញថា ប្រទេសកម្ពុជាក្រោមការគ្រប់គ្រង ដោយគណបក្សប្រជាជន ដែលមានលោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បាននឹងកំពុងតែដឹក នាំប្រទេសកម្ពុជាទៅដល់រណ្តៅនៃមាត់ជ្រោះមរណៈហើយនោះ ។

មួយវិញទៀតគណបក្សទាំងពីរយល់ឃើញថា ប្រសិនបើគណបក្សទាំងពីរនៅបែកគ្នាបន្តទៀត នោះគឺមិនងាយនិងយកឈ្នះលើគណបក្សកាន់អំណាចសព្វថ្ងៃឡើយ ហើយមិនដឹងពេល​ណា​បានសង្គ្រោះ​ប្រទេសជាតិ និងប្រជាពលរដ្ឋកម្ពុជានោះទេ ព្រោះដោយសារការបោះឆ្នោតនៅ​ក្នុងប្រទេសកម្ពុជាម្តងៗ គឺមិនបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ឡើយដោយ​ហេតុថា គ..ប ដែលជាស្ថាប័នទទួលបន្ទុកក្នុងការរៀបចំការបោះឆ្នោតគឺបានដើរតួនា​ទីដ៏​សំខាន់ក្នុងការរៀបចំធ្វើយ៉ាងណាឲ្យគណបក្សប្រជាជន ឈ្នះជានិច្ច ឈ្នះតែឯង និងឈ្នះ ជារៀងរហូតនោះ ។


យ៉ាងណាម៉ិញចំពោះបញ្ហានៃការទាមទារឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និង​យុត្តិធម៌ នៅក្នុងប្រទេសកម្ពុជានោះ លោក សម រង្ស៊ី ដែលជាប្រធានគណបក្ស សង្គ្រោះជាតិ រួ​ម​ជាមួយសហការី បាននិងកំពុងតែធ្វើការជាមួយអន្តរជាតិយ៉ាងយកចិត្តទុកដាក់ ចំពោះបញ្ហា​ទាំងនេះ ក្នុងនោះសហគមន៏អ៊ឺរ៉ុប រួមជាមួយនិងអង្គការអន្តរជាតិនានា ដែលមានឥទ្ធិពលមក​លើប្រទេសកម្ពុជា កំពុងតែចាប់អារម្ភយ៉ាងខ្លាំងក្នុងការខិតខំប្រឹងប្រែងរបស់លោក សម រង្ស៊ី និងសហការី ដើម្បីឲ្យមានការបោះឆ្នោតដោយសេរី នៅក្នុងប្រទេសកម្ពុជាចាប់ពីឆ្នាំ២០​១៣​ខាងមុខតទៅនេះ ។

ការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា ត្រូវបានគេមើលឃើញថា ប្រព្រឹត្តទៅតាមឆន្ទៈរប​ស់ប្រជា ពលរដ្ឋមានតែមួយអាណត្តិឆ្នាំ១៩៩៣តែប៉ុណ្ណោះ ដែលមានការរៀបចំឡើងដោយអ៊ុនតាក់ តែ នៅបន្ទាប់ពីនោះ ដែលការបោះឆ្នោតរៀបចំឡើងដោយកម្ពុជាខ្លួនឯងចាប់ពីឆ្នាំ១៩៩៨-២០០៣ និង២០០៨ គឺការបោះឆ្នោតពុំប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ឡើយ ជាការបោះ​ឆ្នោតដែលធ្វើឡើងគ្រាន់តែបង្គ្រប់កិច្ចតែប៉ុណ្ណោះ ដោយហេតុថា គេបានរៀបចំឲ្យគណ​បក្ស​ប្រជាជនឈ្នះរួចជាស្រេចទៅហើយ ។

សូមជំរាបជូនផងដែរថា ថ្នាក់ដឹកនាំរបស់គណបក្ស សង្គ្រោះជាតិ ជារៀងរាល់ថ្ងៃបាននិងកំពុង បំពេញភារកិច្ចរបស់ខ្លួន ដោយចុះទៅតាមបណ្តាខេត្តនានាដើម្បីធ្វើការផ្សព្វផ្សាយពីគោល​នយោបាយរបស់គណបក្ស​ សង្គ្រោះជាតិ ដើម្បីឲ្យប្រជាពលរដ្ឋលោកបានជ្រាប ព្រោះគណ បក្ស សង្គ្រោះជាតិ ដែលជាគណបក្សថ្មីកើតឡើងពីការរួមបញ្ចូលគ្នាជាសំឡេងតែមួយ រវាង គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស និងចូលរួមប្រគួតប្រជែងក្នុងការបោះឆ្នោត​ជាតិអាណតិទី៥ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះ ។

វត្តមានរបស់គណបក្ស សង្គ្រោះជាតិ នៅលើឆាកនយោបាយរបស់ប្រទេសកម្ពុជា គឺមានសារ សំខាន់ខ្លាំងណាស់ ក្នុងការសង្គ្រោះប្រទេសជាតិ និងប្រជាពលរដ្ឋកម្ពុជា ពីកណ្តាប់ដៃនៃការ គ្រប់គ្រងរបស់គណបក្សប្រជាជន ដែលមានលោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តីមកវិញ ។ ដោយហេតុថា ប្រទេសកម្ពុជាក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជន គឺស្ទើតែរលាយ សាបសូន្យអ្វីៗទាំងអស់ទៅហើយ ។

ដូចនេះហើយនៅបន្ទាប់ពីប្រជាពលរដ្ឋពួកគាត់ទទួលដំណឹងថា គណបក្ស សម រង្ស៊ី និងគណ​បក្ស សិទ្ធិមនុស្ស សម្រេចរួមបញ្ចួលគ្នាហើយបង្កើតបានគណបក្សថ្មីមូយទៀតសម្រាប់ចូលរួម ការបោះឆ្នោតឆ្នាំ២០១៣ គឺពួកគាត់មានការសាទរយ៉ាងខ្លាំង ដូចជាការលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១២ លោកស្រី មូរ សុខហូរ និងលោក ហ៉ុល ហំម ដែលជាថ្នាក់ដឹកនាំកំពួលរបស់គណ​បក្ស សង្គ្រោះជាតិ ពួកគាត់បានអញ្ជើញទៅជួបជាមួយបងប្អូនប្រជាពលរដ្ឋដែលជាអ្នកគាំទ្រ គណបក្ស សង្គ្រោះជាតិ នៅវត្តខេមររង្សី  ទីក្រុងសាន់ហូស្សេ រដ្ឋការលីហ្វ័រញ៉ា សហរដ្ឋអា​មេរិក បានទទួលការស្វាគមន៏យ៉ាងរាក់ទាក់ និងកក់ក្តៅជាទីបំផុតពីសំណាក់ប្រជាពលរដ្ឋខ្មែរ ដែលជាអ្នកស្រលាញ់ជាតិរស់នៅទីនោះ ។

សូមជំរាបជូនផងដែរ នៅក្នុងពិធីនៃការជួបជាមួយប្រជាពលរដ្ឋខ្មែរដែលជាអ្នកស្នេហាជាតិ ស្រលាញ់លទ្ធិប្រជាធិបតេយ្យ នៅទីក្រុងសាន់ហូស្សេ រដ្ឋការលីហ្វ័រញ៉ា សហរដ្ឋអា​មេរិក លោក​ស្រី មូរ សុខហួរ និងលោក ប៉ុល ហំម បានធ្វើការជំរាបជូនពីព្រឹត្តិការណ៏វិវឌ្ឍន៏ទៅថ្មី សម្រាប់នយោបាយក្នុងប្រទេសកម្ពុជា ពិសេសគឺការវិលត្រឡប់របស់លោក សម រង្ស៊ី ប្រធាន គណបក្ស សង្គ្រោះជាតិ មកកាន់ប្រទេសកម្ពុជាវិញ ដើម្បីដឹកនាំគណបក្ស សង្គ្រោះជាតិ ដោយ​ផ្ទាល់ក្នុងការឃោសនារកសំឡេងឆ្នោត និងការចូលរួមបោះឆ្នោតដោយនៅឆ្នាំ២០១៣ ដែលលោកមានតួនាទីដ៏សំខាន់គឺជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់ធ្វើការប្រគួតប្រ​ជែង​ជាមួយលោក ហ៊ុន សែន និងគណបក្សប្រជាជនកាន់អំណាចសព្វថ្ងៃ ។

ជាមួយគ្នានោះលោកស្រី មូរ សុខហួរ និងលោក ហ៊ុល ហំម ក៏បានជំរាបជូនប្រជាពលរដ្ឋដែល ជាអ្នកគាំទ្រគណបក្ស សង្គ្រោះជាតិ នៅទីក្រុងសាន់ហូស្សេ រដ្ឋការលីហ្វ័រញ៉ា សហរដ្ឋអា​មេរិក ដែលបានមកចូលរួមក្នុងកម្មវីធីជួបជុំដែលមានចំនួនដ៏ច្រើនកុះករនោះថា គណបក្ស​ សង្គ្រោះ ជាតិ បានដៅរួចហើយ ថាការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៥ ដែលនិងប្រព្រឹត្ត ទៅនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ គណបក្ស សង្គ្រោះជាតិ ត្រូវតែយកជ័យជំនះលើការ បោះឆ្នោតនោះឲ្យទាល់តែបាន ដើម្បីធ្វើការសង្គ្រោះប្រទេសកម្ពុជា ពីកណ្តាប់ដៃរបស់គណ​
បក្សប្រជាជនមកវិញ ។

លោកស្រី មូរ សុខហួរ និងលោក ប៉ុល ហំម បានមានប្រសាសន៏បន្តទៀតថា ប្រជាពលរដ្ឋកម្ពុ ជា និងប្រទេសជាតិ ដ៏អភ័យរបស់យើងគឺកំពុងតែរងចាំយើងទាំងអស់គ្នាដែលជាអ្នកស្នេហា ជាតិ ស្រលាញ់លទ្ធិប្រជាធិបតេយ្យ ទៅជួយសង្គ្រោះពួកគាត់ និងស្រោចស្រងជាតិរបស់​យើង​ឲ្យមានឈ្មោះបោះសំឡេងឡើងវិញ ។ ព្រោះប្រសិនបើគណបក្ស សង្គ្រោះជាតិ មិនធ្វើការ​សង្គ្រោះ ឲ្យបានទាន់ពេលវេលានៅពេលនេះទេ ទៅថ្ងៃដ៏ខ្លីខាងមុខ​ប្រទេសកម្ពុជានិងក្លាយ​ទៅ​ជាកម្ពុជាក្រោមទី២ជាក់ជាមិនខាន ដោយហេតុថាគណបក្សកាន់អំណាចបានដឹក​នាំប្រ​ទេស និងធ្វើអ្វីដើម្បីបំពេញតាមមហិច្ឆិតាបរទេសយួនហាណូយតែប៉ុណ្ណោះ ។

គួរជំរាបជូនផងដែរ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១២ លោកស្រី មូរ សុខហួរ និងលោក ប៉ុល ហំម ក៏បានជួបជុំជាមួយប្រជាពលរដ្ឋខ្មែររស់នៅទីក្រុងឡុងប៉ិច រដ្ឋការលីហ្វ័រញ៉ា សហរដ្ឋ​អា​មេរិក ផងដែរ ដែលមានប្រជាពលរដ្ឋខ្មែរជាច្រើនរូបបានមកចូលរួមនៅក្នុងកម្មវិធី ដំណើរឆ្ពស់ទៅកាន់ការផ្លាស់ប្តូរ ដើម្បីលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ។ ជាមួយគ្នានោះ នៅ​មុននេះបន្តិច លោកស្រី មូរ សុខហូរ និងលោក ប៉ុល ហំម ក៏បានជួបជាមួយប្រជាពលរដ្ឋខ្មែរ​រស់នៅសហរដ្ឋអាមេរិកជាច្រើនរដ្ឋផងដែរ និងបន្តជួបជាបន្តបន្ទាប់ទៀត ដើម្បីស្វែងរក​ការគាំ​ទ្រពីប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិកមកលើគណបក្ស សង្គ្រោះជាតិ បន្ថែមទៀត ៕ 


No comments:

Post a Comment

yes