សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 23, 2012

បេសកកម្មរបស់លោក សម រង្ស៊ី នៅក្រៅប្រទេស និងការគាំទ្រពីអន្តរជាតិ បង្ហាញ ឲ្យឃើញពីពន្លឺនៃជ័យជំនះរបស់គណបក្ស សង្គ្រោះជាតិ នៅឆ្នាំ២០១៣


លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ ដ៏មានប្រជាប្រិយភាព បាននិងកំពុងតែបំ​ពេញបេសកកម្មការងាររបស់លោកនៅអន្តរជាតិ ជាមួយបណ្តាអង្គការអន្តរជាតិនានា ក្នុង​ឋានះជាប្រធានក្រុមអ្នកប្រជាធិបតេយ្យសេរីអាស៊ី ។

លោក សម រង្ស៊ី ត្រូវបានគេទទួលស្គាល់ថា ជាវីរជនស្នេហាជាតិ ដោយលោកបានចេញមុខ​ក្នុងការការពារនូវបូរណភាពទឹកដី ពីការរំលោភបំពានពីសំណាក់ប្រទេសជិតខាង និងការ​ស្វែងរកលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងការរក្សាសុខសន្តិភាពជូនជាតិមាតុភូមិ ក៏ដូចជាការស្វែងរកការបោះឆ្នោតមួយដោយសេរី និងយុត្តិធម៌នៅឆ្នាំ២០១៣ ឲ្យស្របតាម​ឆន្ទៈរបស់ប្រជាពលរដ្ឋផងដែរ ។

លោក សម រង្ស៊ី គោលបំណងរបស់លោកតែមួយគត់ គឺស្វែងរកការបង្រួបបង្រួមជាតិ និងការ សាមគ្គី រួបរួមខ្មែរ និងខ្មែរជាធ្លុងមួយ ដើម្បីធ្វើការអភិវឌ្ឍន៏ប្រទេសជាតិឲ្យមានភាពរីកចំរើន ដូចជាអរិយប្រទេសមួយចំនួននៅលើពិភពលោក ។ លោក សម រង្ស៊ី មានមនសិការជាតិខ្ពស់ គឺលោកគិតគូរផលប្រយោជន៏របស់ជាតិ និងប្រជាពលរដ្ឋជាធំ ដោយមិនគិតពីទុក្ខលំបាក និង ផលប្រយោជន៏ផ្ទាល់ខ្លួនរបស់លោកឡើយ ។


បន្ទាប់ពីបានមើលឃើញពីភាពអង់អាចក្លាហាន របស់លោក សម រង្ស៊ី ក្នុងការស្វែងរកការរួប​រួមកម្លាំងខ្មែរជាធ្លុងមួយ ដើម្បីឲ្យជាតិរស់ មិនរណបនិងនៅក្រោមការគ្រប់គ្រងដោយបរទេស ប្រជាពលរដ្ឋខ្មែរដែលជាអ្នកស្នេហាជាតិ ស្រលាញ់លទ្ធិប្រជាធិបតេយ្យ មកពីគ្រប់មជ្ឈដ្ឋាន​បានមករួមកម្លាំងគ្នាជាសម្លេងតែមួយជាមួយនិងគណបក្ស សង្គ្រោះជាតិ កាន់តែច្រើនឡើងៗ ទាំងនៅក្នុងប្រទេសនិងនៅក្រៅប្រទេស ដើម្បីធ្វើការបញ្ចប់អំនាចដែលរណបបរទេសដូចសព្វ ថ្ងៃនេះ ឲ្យបាននៅឆ្នាំ២០១៣ខាងមុខ ព្រោះប្រសិនបើប្រជាពលរដ្ឋដែលជាអ្នកស្នេហាជាតិ ស្រលាញ់លទ្ធិប្រជាធិបតេយ្យ មិនមកចូលរួមជាមួយនិងគណបក្ស សង្គ្រោះជាតិ ឲ្យបានទាន់​ពេល​វេលានោះទេ មិនយូរឡើយជាតិរបស់យើងនិងត្រូវស្លាប់ជាមិនខាន ហើយប្រទេស​ យើងនិងក្លាយទៅជាកម្ពុជាទី២យ៉ាងពិតប្រាកដ ។

ប្រទេសកម្ពុជាក្រោមការដឹកនាំដោយគណបក្សប្រជាជន ដែលបាននិងកំពុងតែកាន់អំណាច សព្វថ្ងៃ កំពុងតែបើកដៃឲ្យអន្តោប្រវេសន៏ចូលមកក្នុងប្រទេសកម្ពុជាដោយសេរី និងកំពុងតែ​សប្បាយលើគំនរទុក្ខ និងគំនរទឹកភ្នែក ញើសឈាមរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងការ​បណ្តេញ​ប្រជាពលរដ្ឋចេញពីដីធ្លី ផ្ទះសម្បែង ដើម្បីយកដីទៅឲ្យអ្នកមានលុយ និងអ្នកមានអំ​ណាច ក៏ដូចជាការពុះជ្រាកដីខ្មែរជាដុំៗឲ្យទៅប្រទេសជិតខាង និងការធ្វើឲ្យបាត់បង់ទឹកដីខ្មែរ អស់ជា ច្រើនចូលទៅប្រទេសយួន តាមរយៈការបោះបង្គោលព្រំដែនជាដើម ។

ដោយសារតែបញ្ហាទាំងអស់នេះហើយ បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរ ងាកមកគាំទ្រគណបក្ស សង្គ្រោះជាតិ ដែលមានលោក សម រង្ស៊ី ជាប្រធាន និងលោក កឹម សុខា ជាអនុប្រធានទៅថ្ងៃ អានាគតដ៏ខ្លី ក្នុងនោះគណបក្ស សង្គ្រោះជាត ក៏មានឥស្សរជននយោបាយឆ្នើមៗជាច្រើន​ទៀត មកពីគ្រប់គណបក្សនយោបាយ បានមកចូលរួមជាមួយនិងគណបក្ស សង្គ្រោះជាតិ ។ អ្វីទាំងអស់នេះក៏ដោយសារតែពួកគាត់គ្មានសង្ឃឹមលើគណបក្សណា ក្រៅតែអំពីគណបក្ស​ សង្គ្រោះជាតិ ក្នុងការសង្គ្រោះប្រទេសជាតិ និងប្រជាពលរដ្ឋឲ្យមានសិទ្ធិសេរីភាពឡើងវិញ ក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជន ដែលមានលោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ឡើយ ។
សូមជំរាបជូនផងដែលថា មួយរយៈចុងក្រោយនេះលោក សម រង្ស៊ី បានទៅបំពេញបេសកកម្ម ការងាររបស់លោកនៅប្រទេសអូស្រ្តាលី-ញ៉ូស៊ីលែន-ប្រទេសអីវីរីកូហ្វ និងកាលពីថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០​១២​លោកបានអញ្ជើញទៅចូលរួមប្រជុំលើកទី១២៧ នៃសហភាពអន្តរសភា IPU នៅទីក្រុងកេប៉ិច ប្រទេសកាណាដា ។

សូមជំរាបជូនផងដែរ នៅក្នុងកិច្ចប្រជុំ សហភាពអន្តរសភា IPU លោក សម រង្ស៊ី ក៏បានធ្វើបទ បង្ហាញចំពោះមុខគណៈកម្មាធិការទទួលបន្ទុកសិទ្ធិមនុស្សរបស់ សហភាពអន្តរសភា IPU អំពី ស្ថានភាពនយោបាយ និងរបត់នយោបាយក្នុងប្រទេសកម្ពុជាផងដែរ ជាពិសេសគឺពាក់ព័ន្ធ​និង​ការការគោរពសិទ្ធិមនុស្ស ដែលទទួលបានការចាប់អារម្ភពីអន្តរជាតិយ៉ាងខ្លាំង ។
សូមរំលឹកផងដែរថា កាលពីពេលកន្លងទៅថ្មីនេះលោក សម រង្ស៊ី បានជួបពិភាក្សាការងារ​ជា​មួយ​និងសមាជិកសភាប្រទេសបារាំង ប្រទេសអង់គ្លេស និងប្រទេសនីដ័រលែន ហើយក្នុងនោះ លោកបានអញ្ជើញទៅកាន់ប្រទេសហ្វីលីពីន និងប្រទេសឥណ្ឌូនេស៊ីផងដែរ ហើយនៅដើមខែ តុលានេះលោកបានអញ្ជើញទៅកាន់ប្រទេសអូស្រ្តាលី និងញ៉ូស៊ីលែន រយៈពេល១០ថ្ងៃជាមួយ និងលោក កឹម សុខា ប្រធានគណបក្ស សិទ្ធិមនុស្ស និងជាអនុប្រធានគណបក្ស សង្គ្រោះជាតិ នៅថ្ងៃខាងមុខ ។

គួរជំរាបថា វត្តមានរបស់លោក សម រង្ស៊ី នៅលើប្រទេសទាំងឡាយដែលបានជំរាបជូន​ខាង​លើ គឺទទួលបានការស្វាគមន៏ និងមានការគាំទ្រយ៉ាងខ្លាំង ក្នុងបេសកកម្មរបស់លោក ដើម្បី ជាតិ និងមាតុភូមិ ហើយអ្វីទាំងអស់នេះក៏បាននឹងសបញ្ជាក់ឲ្យឃើញផងដែលថា គណបក្ស សង្គ្រោះជាតិ ដែលជាគណបក្សប្រជែងដ៏សំខាន់ជាមួយនិងគណបក្សប្រជាជនកាន់អំណាច សព្វថ្ងៃ ជាពន្លឺនៃភាពជោគជ័យនៅក្នុងការបោះឆ្នោតឆ្នាំ២០១៣ហើយ ។ ជាមួយគ្នានោះអ្វី​ដែលសំខាន់ជាងនេះទៅទៀតនោះ គឺគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលមាន លោក អ៊ឹម សួស្តី ជាប្រធាន និងលោក ទេព នីថា ជាអគ្គលេខាធិការ ដែលជាកូន​អុករបស់​គណបក្សកាន់អំណាច ក៏និងត្រូវផ្លាស់ប្តូរក្នុងពេលដ៏ខ្លីខាងមុខនេះផងដែរ នឹងរឹងតែពិសេស​ជាង​នេះទៅទៀតនោះ លោក សម រង្ស៊ី ដែលជាប្រធានគណបក្ស សង្គ្រោះជាតិ និងមានវត្ត​មាននៅក្នុងទឹកដីប្រទេសកម្ពុជា នៅពេលដ៏ខ្លីខាងមុខនេះជាក់ជាមិនខានឡើយ ដើម្បីចូល​រួម​ការបោះឆ្នោត និងដឹកនាំគណបក្ស សង្គ្រោះជាតិ ក្នុងឃោសនារក​សំឡេងឆ្នោតបន្ថែម​លើ​អ្វី​ដែលប្រជាពលរដ្ឋកំពុងតែគាំទ្រ យ៉ាងច្រើនលើសលប់គួឲ្យភ្ញាក់ផ្អើលនេះ ៕


No comments:

Post a Comment

yes