សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 23, 2012

គណបក្ស សង្គ្រោះជាតិ ដង្ហែរតាមព្រះតម្រិះរបស់សម្តេចព្រះនរោត្ត សីហនុ ក្នុងការរួបរួមជាតិ ព្រោះមានតែគណបក្ស សង្គ្រោះជាតិទេ ដែលអាចស្តារកិត្តិយសខ្មែរបាន


គណបក្ស​ សង្គ្រោះជាតិ ដែលមានលោក សម រង្ស៊ី ជាប្រធាន និងលោក កឹម សុខា ជាអនុប្រ ធាននៅពេលដ៏ខ្លីខាងមុខនេះ គឺប្រកាន់នូវគោលជំហ៊ររបស់ខ្លួនជានិច្ច ក្នុងការដង្ហែរតាមព្រះ​រាជតម្រិះរបស់ព្រះករុណា ព្រះបាទ នរោត្តម សីហនុ ជានិច្ច ក្នុងការបង្រួបបង្រួមជាតិ ដើម្បីថែ​រក្សាបូរណភាពទឹកដីឲ្យនៅគង់វង្ស និងឲ្យប្រជាពលរដ្ឋកម្ពុជារស់នៅមានភាពសម្បូរសប្បាយ ចេះស្រលាញ់រាប់អានគ្នា មិនប្រកាន់បក្ខពួក រួមជាមួយនិងការគោរពនូវលទ្ធិប្រជាធិបតេយ្យ ។
អ្នកវិភាគនយោបាយបានលើកឡើងថា នៅបន្ទាប់ពីព្រះករុណា ព្រះបាទ នរោត្តម សីហនុ ព្រះ អង្គយាងចូលទៅវង្គតទៅ ព្រះរាជតម្រិះរបស់ព្រះអង្គ ក៏ដូចជាស្នាព្រះហស្ថរបស់ទ្រង់ជាច្រើន ទៀត ដែលបានបន្សល់ទុកឲ្យប្រទេសជាតិ និងកូនចៅរបស់ទ្រង់ គ្មានគណបក្ស​ និងអ្នក​នយោបាយណាអាចធ្វើទៅរួចនោះឡើយ ក្រៅតែអំពីគណបក្ស​ សង្គ្រោះជាតិ ដែលមានលោក សម រង្ស៊ី ជាប្រធាន ដែលជាអ្នកស្រលាញ់ជាតិ ស្នេហាលទ្ធិប្រជាធិបតេយ្យយ៉ាងពិត​ប្រាកដ​នោះ ។

ដោយហេតុថា រូបលោក សម រង្ស៊ីផ្ទាល់ រួមជាមួយនិងក្រុមគ្រួសាររបស់លោក គឺបានធ្វើកិច្ច​ការងារជាច្រើនជាមួយនិងព្រះករុណា ព្រះបាទ នរោត្តម សីហនុ ក្នុងការការពារប្រទេសជាតិ ពីការចង់លេបត្របាក់ពីប្រទេសជិតខាង រួមជាមួយនិងការខិតខំបំពេញភារកិច្ចជាមួយនិងទ្រង់ ក្នុងការនាំមកនូវលទ្ធិប្រជាធិបតេយ្យជូនជាតិ និងប្រជាពលរដ្ឋ ក៏ដូចជាការគោរពបាននូវអធិប​តេយ្យជាតិខ្មែរ ។


លោក សម រង្ស៊ី និងក្រុមគ្រួសារ គឺជាអ្នកជាតិនិយមពិតប្រាកដ ព្រោះពួកគាត់បានលះបង់អ្វីៗ ទាំងអស់ ដើម្បីធ្វើយ៉ាងណាឲ្យតែជាតិបានរស់ និងប្រជាពលរដ្ឋរស់នៅបានសុខសប្បាយ ដោយមិនគិតពីការលំបាក និងអាយុជីវិតរបស់ខ្លួនឡើយ ។ ការលះបង់របស់លោក សម រង្ស៊ី និងក្រុមគ្រួសារ ក្នុងការបំពេញបេសកកម្មការងារជូនជាតិ និប្រជាពលរដ្ឋ ជាមួយទ្រង់ សីហនុ គឺជាការលះបង់ដ៏ស្មោះស្ម័គ្រ មិនមែនធ្វើលេងៗគ្រាន់តែជាការល្អមើលដូចអ្នកកាន់អំណាច សព្វថ្ងៃនេះឡើយ ។ អ្នកកាន់អំណាចសព្វថ្ងៃត្រូវបានគេមើលឃើញថា ជាអ្នកជាតិនិយមក្លែង ក្លាយ ព្រោះក្នុងចិត្តរបស់ពួកគេគឺស្រលាញ់ និងគោរពហូជីមីង យួនហាណូយ ដែលបានលើក បណ្តុបពួកគេឲ្យបានឡើងកាន់អំណាចមកដល់សព្វថ្ងៃនេះ ជាងអ្វីៗទាំងអស់ ។ ហេតុដូចនេះ​ហើយ បានជាពួកគេខិតខំប្រឹងប្រែងធ្វើយ៉ាងណា ដើម្បីបំពេញតាមហមិច្ឆិតារបស់យួនហា​ណូយ ដែលជាអ្នកបណ្តុបពួកគេនោះ ។

ប្រទេសកម្ពុជា នៅបន្ទាប់ពីព្រះករុណា ព្រះបាទ នរោត្តម យាងចូលទីវង្គតទៅ គឺមានតែគណ​បក្ស សង្គ្រោះជាតិ តែមួយប៉ុណ្តោះ ដែលអាចបន្តរតំណែងពីព្រះរាជកិច្ចរបស់ទ្រង់ក្នុងការស្តារ ប្រទេសកម្ពុជាឲ្យមានឈ្មោះបោះសម្លេងនៅលើឆាកអន្តរជាតិបាន បើរំពឹងទៅលើគណបក្ស កាន់អំណាចគឺមិនអាចទៅរួចនោះទេ ព្រោះពួកគេបានដើរតាមគំរូ និងបណ្តាំរបស់ហូរជីមីង គ្មានងាររ៉េនោះឡើយ ។

ប្រទេសកម្ពុជាក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជន អស់រយៈពេលជាង៣០មកនេះ បានធ្វើឲ្យប្រទេសជាតិស្ទើតែវិនាសហិនហោចអស់ទៅហើយ អ្វីដែលជាសមទ្ធផលដែល យើង​បានឃើញសព្វថ្ងៃនេះ គឺជាជំនួយរបស់បរទេសទាំងស្រុងក្នុងការជួយដល់ប្រទេស​កម្ពុជា និងប្រជាពលកម្ពុជា ដោយពួគគេមើលឃើញថា ប្រទេសកម្ពុជា និងប្រជាពលរដ្ឋ​កម្ពុជា កំពុងតែជួបនូវហានិភ័យ ក្រោមការដឹកនាំរបស់គណបក្សកាន់អំណាចសព្វថ្ងៃ ដែល​មាន​​លោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ។

សូមជំរាបជូនផងដែរថា បើយើងក្រលែកមកមើល​សមទ្ធផលរបស់គណបក្សកាន់អំនាច​ដែល​ពួកគេធ្វើបានគឺមានដូចជា៖ ការជំពាក់បំណុលបរទេស ការកាប់បំផ្លាញព្រៃឈើ ការបើកដៃឲ្យ​អន្តោ​ប្រវេសន៏យួនខុសច្បាប់ហូរចូលកាន់តែច្រើនឡើងៗ ជាពីសេសគឺការធ្វើឲ្យបាត់បង់ទឹកដី​ខ្មែរ ចូលទៅ ប្រទេសជិតខាងតាមរយៈការបោះបង្គោលព្រំដែន​ដោយគ្មានការទទួលស្គាល់​ជាលក្ខណៈអន្តរជាតិ និងការពុះជ្រាកទឹកដីខ្មែរជាដុំៗទៅឲ្យក្រុមហ៊ុនឯកជន​ជាពិសេស​គឺក្រុម​ហ៊ុនយួន តាម​រយៈការផ្តល់ដីសម្បទានសេដ្ឋកិច្ច ដែលមានចំនួនរហូតដល់ទៅ៩៩ឆ្នាំជាដើម ។ល។
គួរជំរាបជូនផងដែរថា ប្រទេសកម្ពុជាក្រោមរជ្ជកាលរបស់ព្រះបាទ នរោត្តម សីហនុ ព្រះមហា​វីរក្សត្រ ព្រះវរាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះអង្គបានធ្វើឲ្យ​ប្រទេស​​​កម្ពុជាមានការរីកចំរើនលើគ្រប់វិស័យ ។

ប្រជានុរាស្រ្តរបស់ព្រះអង្គគ្រប់ៗរូប កាលពីសង្គមរាស្រ្តនិយម គឺរស់នៅប្រកបទៅដោយភាព សម្បូរសប្បាយ សុខក្សេមក្សាន្ត ក្នុងកំរិតជីវភាពដ៏ថ្លៃថ្នូរ មានការគោរពសិទ្ធិគ្នាទៅវិញទៅមក មិនរើសអើងនិងប្រកាន់បក្ខពួកឡើយ ជាពិសេសគឺខ្មែរចេះសាមគ្គីគ្នាដើម្បីថែរក្សាទឹកដី និង​ប្រទេសជាតិឲ្យនៅស្ថិតស្ថេរគង់វង្ស មិនឲ្យបរទេសឈ្លានពាន ។
ជាមួយគ្នានោះក្រោមព្រះរាជកិច្ចដឹកនាំដោយព្រះករុណាព្រះបាទ នរោត្តម សីហនុ ក្នុង​សម័យ​សង្គមរាស្រ្តនិយម ដែលប្រជារាស្រ្តខ្មែរបានថ្វាយព្រះនាមព្រះអង្គថា ព្រះបិតាឯករាជ្យជាតិ ព្រះបិតាសិក្សាធិការជាតិ ព្រះបិតាសុខាភិបាលជាតិ ព្រះបិតាកីឡាជាតិ និងព្រះបិតាស្ថាបនា​ជាតិ ក្នុងនោះសមទ្ធិផលជាច្រើនដែលជាស្នាព្រះហស្ថរបស់ទ្រង់ត្រូវបានកសាង និងប្រារព្វ​ព្រះ​រាជ​ពិធីសម្ភោធជាបន្តបន្ទាប់​សម្រាប់ឲ្យប្រជារាស្រ្តរបស់ព្រះអង្គ​ប្រើប្រាស់នៅ​តាមបណ្តា​ខេត្ត-ក្រុងនានា គឺមាន​សមទ្ធ​ផលធំៗដូចជា ៖ វិមានឯករាជ្យ វិមានរដ្ឋចំការមន ចំណត​អា​កាស​យានដ្ឋាន អន្តរ​ជាតិ​ពោធិចិនតុង ចំណតអាកាសយានដ្ឋាន ខេត្តសៀមរាប ចំណត​អា​កាស​យានដ្ឋាន បែកចាន​ខេត្តបាត់ដំបង ផ្លូវជាតិលេខ៤ ភ្នំពេញ-ក្រុងព្រះសីហនុ ផ្លូវដែក ក្រុង​ភ្នំពេញ-ព្រះសីហនុ កំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ សណ្ឋាគារឯករាជ្យ ក្រុងព្រះសីហនុ សាល​មហោ​ស្រព​ជាតិ​ព្រះសុរាម្រិតភ្នំពេញ សាលសន្និសីទចតុមុខ ពហុកីឡាដ្ឋានជាតិអូឡាំ​ពិកភ្នំ​ពេញ  ស្ពានព្រះ​មុនី​វង្សទី២ ស្ពានសង្គមរាស្រ្តនិយមឆ្លងកាត់ទន្លេសាប សាកលវិទ្យា​ល័យ សង្គមរាស្រ្ត​និយម​ភ្នំពេញ  សាកលវិទ្យាល័យ ភូមិន្ទបច្ចេកទេស សាលាភូមិន្ធរដ្ឋបាល មហាវិទ្យាល័យ​នីតិសាស្រ្ត​និងវិទ្យាសាស្រ្តសេដ្ឋកិច្ច មហាវិទ្យាល័យ គរុកោសល ពុទ្ធិក​សកល​វិទ្យា​ល័យ ព្រះសីហនុរាជ មហាវិទ្យាល័យ សិល្បះស្ថាបនា មហាវិទ្យាល័យ សិល្បះនិងមុខរបរ សកល​វិទ្យាល័យ ភូមិន្ទ​វិចិត្រសិល្បះ សកលវិទ្យាល័យ ភូមិន្ទក្សេត្រសាស្រ្ត សកលវិទ្យា​ល័យ​ ភូមិន្ទកំពង់​ចាម សកលវិទ្យាល័យ ភូមិន្ទបាត់ដំបង សកលវិទ្យាល័យ ភូមិន្ទតាកែវ-កំពត រោង​ភាពយន្តរដ្ឋ ស្ថានីយ៏ទូរទស្សន៏ ខេមរភូមិន្ទ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រោងចក្រច​ម្រាញ់​ប្រេងកាតក្រុងព្រះសីហនុ រោងចក្រស្រាបៀរក្រុងព្រះសីហនុ រោងចក្រ នរោត្ត តម្លើងត្រាក់ទ័រ និងរថយន្តធំ ក្រុងព្រះសីហនុ រោងចក្រស្កសរកំពង់ត្រាំ ខេត្តកំពង់ស្ពឺ រោងចក្រវាយណភ័ណ្ឌ ​ខេត្តកំពង់ចាម  រោងចក្រវាយណភ័ណ្ឌ ខេត្តបាត់ដំបង រោងចក្របាវក្រចៅ​ ដូនទាវខេត្ត​បាត់​ដំបង រោងចក្រ​ស៊ីម៉ង់ចក្រីទីង ខេត្តកំពត រោងចក្រ កែវជើងឯក រាជធានីភ្នំពេញ រោងចក្រ ​ក្តាបន្ទះដីឥដ្ឋ ខេត្តកណ្តាល រោងចក្រ ក្រដាស់ឆ្លូង ខេត្តក្រចេះ រោងចក្រ ជីហ្វូសស្វាត​ទូក​មាស​ ខេត្តកំពត រោងចក្រ កង់ឡានតាខ្មៅ ខេត្តកណ្តាល រោងចក្រ ត្រីខប្រអប់ ខេត្តកោះកុង រោងចក្រ​ផលិតជ័រកៅស៊ូជប់ ខេត្តកំពង់ចាម រោងចក្រ វារីអគ្គីសនីគិរីរម្យ ខេត្តកំពង់ស្ពឺ រួម​ជា​មួយ​និង​សមិទ្ធផលនានាជាច្រើនទៀតនៅតាមបណ្តាស្រុក-ខេត្ត-ក្រុង ដូចជាសាលារៀន មន្ទីរពេទ្យ ទំនប់ទឹក ស្រះទឹក ប្រឡាយ ផ្លូវថ្នល់ និងស្ពានជាដើម ។ល។

អ្វីទាំងអស់នេះគឺជាស្នាព្រះហស្ថរបស់ព្រះករុណា ព្រះបាទ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវរាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ បើទោះបីជាព្រះអង្គសោយទីវង្គ គតទៅហើយក្តី ក៏ប៉ុន្តែស្នាព្រះហស្ថរបស់ទ្រង់ទាំងអស់នេះ និងបូជនីយកិច្ចរបស់ព្រះអង្គ រួម​ជាមួយ និងព្រះរាជតម្រិះរបស់ទ្រង់ នៅតែដក់ជាប់ក្នុងដួងចិត្តរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលជាប្រជានុសាស្រ្តរបស់ព្រះអង្គមិនអាចបំភ្លេចបានឡើយ ។ ហើយការយាងចូលទីវង្គត​របស់​ព្រះករុណា ព្រះបាទ នរោត្តម សីហ​នុ គឺជាការបាត់បង់បុព្វបុរស និងព្រះមហាវិរក្សត្រខ្មែរ​១ព្រះអង្គដ៏ឆ្នើមដែលមិនអាចកាត់ថ្លៃបាន ។

គណបក្ស សង្គ្រោះជាតិ និងខិតខំពុះពារគ្រប់ឧបសគ្គដើម្បីសម្រេចឲ្យបាននូវការបង្រួបបង្រួម ជាតិ ក្នុងការនាំមកនូវមុខមាត់ថ្មី និងការរស់នៅថ្មីក្នុងជីវភាពដ៏សមរម្យជូនប្រជាពលរដ្ឋខ្មែរ ទូទៅ ។ ដូច្នេះប្រជាពលរដ្ឋខ្មែរ ដែលស្រលាញ់ជាតិ និងស្រលាញ់អង្គសម្តេចឪ សម្តេចតា សម្តេចតាទួត និងដង្ហែរតាមព្រះរាជតម្រិះរប​ស់ព្រះអង្គ សូមចូលរួមជាមួយនិងគណបក្ស សង្គ្រោះជាតិ ឲ្យបានច្រើនឡើងបន្ថែមទៀតជាអតិបរមា ដើម្បីយើងសម្រេចឲ្យបាន​ដូចអ្វី​ដែល​ជាការចង់បានរបស់យើងគ្រប់គ្នា ព្រោះក្រៅពីគណបក្ស​ សង្គ្រោះជាតិ មិនមានគណបក្ស​ឯណា​គេធ្វើ និងគោរពតាមព្រះរាជតម្រិះរបស់អង្គសម្តេចឪ សម្តេចតា សម្តេចតាទួតឡើយ ៕


No comments:

Post a Comment

yes