សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 23, 2012

អ្នកលេងហ្វេសកំពុងធ្វើឲ្យកែបជុតិមាបុកពោះ

Image

មកដល់ពេលនេះ ទាំងមន្ត្រីតូចធំ សុទ្ធតែបាននិយាយថា សម្តេចឳមានស្នាព្រះហស្ថច្រើន ដោយ ឡែក មានតែលោកកែប ជុតិមាម្នាក់គត់ ដែលថា ស្នាព្រះហស្ថរបស់ទ្រង់​ត្រូវបានខ្មែរក្រហម បំ ផ្លាញអស់ហើយ។ សម្តីបែបនេះ គេមើលឃើញថា លោកកែបជុតិមា និយាយដើម្បីកេងចំណេញ នយោបាយដល់បក្សប្រជាជន ពោលគឺព្រោះតែលោកឃើញសម្តីឳកំពុងមានប្រជាប្រិយពេក គាត់ក៏ ភ័យជួសបក្ស គាត់ក៏ឈ្លៀតពន្លេចឲ្យឃើញថា សម្តេចហ៊ុនសែន ដែលជាខ្ទះខ្លាញ់ របស់ គាត់វិញទេ ដែលជាអ្នកមានគុណសម្បត្តិសាងប្រទេសឲ្យបានដូចសព្វថ្ងៃ។

សម្តីរបស់លោកកែបជុតិមាបែបនេះ ធ្វើឲ្យអ្នកដែលកំពុងតែបឺតខ្លាញ់ពេញពោះក្នុងបក្សប្រជា ជនអបអរ តែធ្វើឲ្យអ្នកដែលមិននិយមបឺតខ្លាញ់ និងអ្នកគាំទ្រសម្តេចតាខឹងសម្បារ ទើបពួក គេខំ បកអាក្រាត និងបង្ហាញទៅកែបជុតិមាវិញថា សូមលោកប្រាប់មកថា សាកវិទ្យាល័យនានា ដូច ជាភូមិន្ទ ភ្នំពេញ នីតិសាស្ត្រ និងវិទ្យាស្រ្តសេដ្ឋកិច្ច សាកលវិទ្យាល័យជាតិគ្រប់គ្រង និងសមិទ្ធិ ផល រាប់មិនអស់ ទៀត ជាសមិទ្ធិផលរបស់លោកហ៊ុនសែនមែនទេ?

គេបានសង្កេតឃើញថា លោកកែបជុតិមា ទៅគោរពព្រះវិញ្ញាណក្ខន្ធសម្តេចតា មិនទាំងលត់ ជង្គង់ គោរព និងពាក់វែនតាខ្មៅយ៉ាងសង្ហា គេថា ចាញ់ទាំងជនបរទេស ហើយគេមាន ឋានធំ ជាង លោក កែបជុតិមា ដូចជា នាយករដ្ឋមន្រ្តីវៀតណាម នាយករដ្ឋមន្ត្រីថៃ គេឳនលន់តួ អ្នកអ្នកខ្លះ លត់ជង្គង់គោ រព ហើយគេថ្លែងកោតសរសើគុណបំណាចសម្តេចតា ដែលខុសពីកែបជុតិមា ដែលហេតុនាំឲ្យគេយល់ ថាគាត់មានគំនិតប្រមាថចំពោះសម្តេចតាទៀតផង។
មកដល់ពេលនេះនៅតាមបណ្តាញផ្សព្វផ្សាយនានា ពិសេសបណ្តាញសង្គមហ្វេសបុក កំពុង តែក្តៅក្រហាយនឹងលោកកែបជុតិមាខ្លាំងណាស់ អ្នកខ្លះក៏ថ្កោលទោសគាត់ នឹងចង់ឲ្យសង្គមកាត់ ទោសគាត់ ដើម្បីឲ្យកាត់សុំទោសចំពោះសម្តេចតាដូចអ្នកកាសែតថៃ ដែលបានធ្វើខុស ចំពោះ សម្តេច តានោះអ៊ីចឹង។

No comments:

Post a Comment

yes