សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 23, 2012

ស្ត្រី​ចិន​ដែល​ហែក​រូប​ព្រះឆាយាល័ក្ខណ៍​ព្រះមហាវីរក្សត្រ ត្រូវ​រង​ការចោទប្រកាន់​ពីបទ​រំលោភ​រដ្ឋធម្មនុញ្ញ​និង​ច្បាប់ព្រហ្មទណ្ឌ


ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃទី ២៣ តុលា​នេះ​កម្លាំង​នគរបាល​នៃ​ស្នងការ​រាជធានី​ភ្នំពេញ​បាន​នាំខ្លួន​ស្ត្រីជន​ជាតិចិន​ម្នាក់​ដែល​បាន​ហែក រូប​ព្រះឆាយាល័ក្ខណ៍​ព្រះមហាវីរក្សត្រ នៅក្នុង​រោងចក្រ​នោះ​ត្រូវបាន​បញ្ជូនមក​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើការ​សាកសួរ​បន្ត​។​
ស្ត្រីជន​ជាតិចិន​នោះ​គឺជា​អ្នកគ្រប់គ្រង​រោងចក្រ​កាត់ដេរ​ឈ្មោះ TOP WORLD ស្ថិតនៅ​សង្កាត់​ក្បា​ល​​កោះ ខណ្ឌមានជ័យ បាន​ហែក​រូប​ព្រះឆាយាល័ក្ខណ៍​ព្រះមហាវីរក្សត្រ សម្តេច ព្រះ​នរោត្តម​សីហនុ កាលពី​ព្រឹក​ថ្ងៃទី​២២ តុលា ឆ្នាំ​២០១២ នៅក្នុង​រោងចក្រ ខាងលើនេះ​ដែល កម្មការិនី​ម្នាក់​បាន​យក​រូប​ឆាយាល័ក្ខណ៍​សម្តេច​ឳ​មក​មើល​នោះ​។​

មន្ត្រីនគរបាល​បានបញ្ជាក់​ឱ្យដឹងថា ស្ត្រីជន​ជាតិចិន​រូបនេះ​នឹងត្រូវ​ប្រឈមមុខ​នឹង​ការចោទប្រកាន់​ពីបទ រំលោភ​លើ​រដ្ឋធម្មនុញ្ញ និង​ច្បាប់ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ចែ​ញ​ថា អង្គ​អតីតព្រះ​មហា​ក្សត្រ​មិនអាច​រំលោភបំពាន​បានឡើយ​។
មន្ត្រីនគរបាល​ដដែល​បានបញ្ជាក់​បន្ថែមថា ស្ត្រីជន​ជាតិចិន​រូបនេះ បាន​ដណ្តើមយក​រូប​ព្រះ​ឆាយា​ល័ក្ខ​ណ៍​​ព្រះមហាវីរក្សត្រ​ពី​កម្មករ​នៅក្នុង​រោងចក្រ ខណៈ​កម្មករ​កំពុងតែ​មើល​នោះ យកមក​ហែក​ចោល ព្រមទាំង​ជាន់ឈ្លី​លើដី​ថែម​ទៀតផង​។ ភ្លាមៗ​នោះ ក្រុមកម្មករ​បាន​ផ្ទុះ​កំហឹង​តវ៉ា​យ៉ាងខ្លាំង​ក្លា ចំពោះ​ស្ត្រីជន​ជាតិចិន​រូបនេះ​ដែ​ល​បាន​មើលងាយ អង្គ​ព្រះមហាក្សត្រ​ខ្មែរ ខណៈដែល ប្រជាជន​ទូទាំងប្រទេស​កំពុងតែ​កាន់ទុក្ខ គោរព​ចំពោះ​ព្រះ​បរមសព​ព្រះមហាវីរក្សត្រ​។ ក្រុមកម្មករ​បានឱ្យ​ស្ត្រីជន​ជាតិចិន​រូបនេះ សុំទោស​ចំពោះ​ទង្វើ​ប្រមាថ មើលងាយ​លើ​អង្គ​ព្រះមហាវីរក្សត្រ​ព្រមទាំង​ឱ្យ​សមត្ថកិច្ច​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕

No comments:

Post a Comment

yes