សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 23, 2012

លោកអូបាម៉ានិង​រ៉ុមនីប៉ះ​ទង្គិចគ្នា​លើ​ គោល​នយោ​បាយ​បរទេស​

USA-CAMPAIGN

ក្រុង​បូកា រ៉ាតុនៈ ​លោក​ប្រធានា​ធិបតី​ បារ៉ាក់ អូបាម៉ា និង​គូ​ប្រជែង​នៃគណ​បក្ស​សាធារណ​រដ្ឋ​​លោក មីត រ៉ុមនី ​បានប៉ះ​ទង្គិច​គ្នា​ជុំ​វិញ​កម្លាំង​យោ​ធា​អាមេរិក និង​របៀប​ទប់ល់​វិបត្តិ​នៅ​មជ្ឈិម​បូព៌ា នឹង​សំណើ​គោល​នយោ​បាយ​បរទេស​​របស់​លោក​ចំពោះ​រុស្ស៊ី​កាល​ពី​ថ្ងៃ​ចន្ទ​ ក្នុង​កិច្ច​ពិភាក្សា​ដេញ​ដោល​លើក​ទី​បីនិង​ជា​លើក​ចុង​ក្រោយ​។
ជាមួយ​ឱកាស​មួយ​ចុង​ក្រោយ​សម្រាប់​អ្នក​ទាំង​ពីរ ដើម្បី​ទាក់​ទាញ អ្នក​បោះ​ឆ្នោត​រាប់​លាន​នាក់​ ដែល​កំពុង​តែ​ទស្សនា​តាម​ទូរទស្សន៍ លោកអូបាម៉ា ​​ជា​​អ្នក​វាយ​ប្រ​ហារ​តាំងពី​ការ​ចាប់​ផ្តើម​។ ​លោក បាន​រិះ​គន់​បេក្ខ​ភាព​បក្ស​ប្រសាធារណ រដ្ឋ​​ស្តី​ពី​​សំណើរ​របស់​លោក​ស្តី​ពី​មជ្ឈិម​បូព៌ា ដោយ​ចំអក​ចំពោះ​ការ​អំពាវ​នាវ​របស់​លោក​ឲ្យ​បន្ថែម​នា វា ដែល​មាន​ពី​២៨៥គ្រឿង ដល់ ៣០០គ្រឿង ក្នុង​កម្លាំង​យោធា​អាមេរិក ​និង​និ​យាយថាលោក រ៉ុមនី ចង់​នាំ​អាមេរិក​ទៅ​កាន់​រកគោល​ជំហរ សង្គ្រាម​ត្រជាក់​ដែល​គេ​បោះ​បង់​ចោលហើយ​។

No comments:

Post a Comment

yes