សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 23, 2012

ធម្មយាត្រាដល់​ក្រុង​ម្កឹៈ​សម្រាប់​បុណ្យ​​ហាជិ ចំពេល​ចលាចល

SAUDI-ARABIA-02

ក្រុង​ម្កឹៈ ក្រុម​អ្នក​ធ្វើ​ធម្មយាត្រា​រាប់​លាន​នាក់​ បាន​មក​ដល់​​​ក្រុង​ម្កឹៈ​ក្នុងសប្តាហ៍​នេះ​សម្រាប់​ពិធី​ធម្មយាត្រា​ហាជិ ប្រចាំ​ឆ្នាំ​របស់​​សាសនាអ៊ិស្លាម ដែល​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ថ្ងៃ​ពុធ​នេះ ​ដោយ​ក្រុម​អាជ្ញា​ធរ​​អា​រ៉ាប់ប៊ី សា​អ៊ូ​ឌីត​ ព្រមាន​ថា ពួក​គេនឹង​បញ្ឈប់​ការ​តវ៉ា​រំខាន​ណា​មួយ​ជុំ​វិញ​​​ជម្លោះ​នៅ​ស៊ីរី​។
មហា​វិហារ​អ៊ិស្លាម ដែល​ជា​ចំ ណុច​សំខាន់​នៃ​​ជំនឿ​អ៊ិស្លាម មាន​សភាព​ណែនណាន់​​ទៅ​ដោយ​អ្នក​ធ្វើ​ធម្ម​យាត្រា​ដែលរីក​រាយ​ នៅ​ពេល​ព្រះ​អាទិត្យ​ចាប់​ផ្តើម​រះ​កាល​ពី​ថ្ងៃ​ចន្ទ ​ដោយ​ស្លៀក​ពាក់​​​ស​ធម្ម តា​សម្រាប់​ពិធីបុណ្យ​ហាជិ ដោយ ពួក​គេភាគ​ច្រើនេ ​ដេក​នៅ​លើ​កម្រាល​ថ្ម​ម៉ាប​ពណ៌​ស​ ដែល​គេ​ក្រាល​នៅ​ខាង​ក្រៅ​។

​​លោក Fahmi Mohammed al-Nemr វ័យ​៥២​ឆ្នាំ​មក​ពី​អេ-ហ្ស៊ីប បាន​ថ្លែង​ថា​​៖ «​​ខ្ញុំមាន​មោទ​​ភាព​ដែល​បាន​​មក​ដល់​ទី​នេះ​ព្រោះ​វាគឺជា​សា​មួយ​ដែល​គេ​​មើល​ឃើញ​ ថា មូស្លីម រួប​រួម​គ្នា​។ ​មនុស្ស​ដែល​និយាយ​​គ្រប់​ភាសា សូត្រ​ធម៌​បួង​សួង​​សម្រាប់​ព្រះ​តែ​មួយ​»​។

No comments:

Post a Comment

yes