សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 23, 2012

រូប​ព្រះ​ភក្រ្ត​សម្ដេច​ឪ​ក្នុង​ព្រះ​ចន្ទ​លក់​ដាច់​ខ្លាំង

Front-page
សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ បង្ហាញ​រូបថតព្រះខែ​ដែល​មាន​ព្រះឆាយាល័ក្ខណ៍​
សម្ដេច​ឪ​ដែល​ត្រូវ​បាន​​កែ​ច្នៃ​ឡើង​ដោយ​ម៉ាស៊ីនកុំព្យូទ័រ​។ រូបថត​នេះ​ ត្រូវ​បាន​គេ​ដាក់​
លក់​ព្រោង​ព្រាត​ និង​មាន​ការ​ចោមរោម​ទិញពី​​សំណាក់ប្រជា​ពលរ​ដ្ឋទូទៅ​​ 
នៅ​ខាង​មុខ​ព្រះ​បរមរាជ​វាំង​កាល​ពី​ថ្ងៃ​ម្សិលមិញ​

ភ្នំពេញៈ ព្រះ​ឆាយាល័ក្ខណ៍​របស់​ព្រះ​មហាវីរក្សត្រ​ នរោត្តម សីហនុ ដែល​ដិត​ជាប់​នៅ​ក្នុង​រង្វង់​ព្រះ​ចន្ទ ដែល​មនុស្ស​ម្នា​ជា​ច្រើន​ទាំង​នៅ​រាជធានី​ភ្នំពេញ និង​នៅ​តាម​បណ្តា​ខេត្ត នាំ​គ្នា​ផ្អើល​មើល កាល​ពី​យប់​ថ្ងៃ​អាទិត្យ ត្រូវ​បាន​គេ​ដាក់​លក់​ព្រោង​ព្រាត និង​មាន​ការ​ចោម​រោម​ទិញ នៅ​ខាង​មុខ​ព្រះ​បរម​រាជ​វាំង​ កាល​ពី​ម្សិលមិញ។​ ប៉ុន្តែ​រូប​ដែល​គេ​លក់​ទាំង​នោះ​ គឺជា​រូប​​កែច្នៃ​ដោយ​កុំព្យូទ័រ។
ចាប់ តាំង​ពី​ព្រះមហាវីរក្សត្រ​ យាង​ចូល​ទិវង្គត​ កាល​ពី​ថ្ងៃ​ទី​ ១៥​ ខែ​តុលា​ ឆ្នាំ ២០១២ ​មក មាន​ការ​កត់​សម្គាល់​ឃើញ​ថា​មាន​អព្ភូត​ហេតុ​ចម្លែក និង​សកម្មភាព​ជា​ច្រើន បាន​កើត​ឡើង។ កាល​ពី ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន គេ​ឃើញ​ពពក​ខ្មៅ​មួយ​ដុំ បាន​ទៅ​បាំង​ពន្លឺ​ថ្ងៃ​ដ៏​ក្តៅ​ហែង​ខណៈ​ដែល​យន្ត​ហោះ​ចិន បាន​ដឹក​ព្រះ​បរម​សព សម្តេច​ឪ ចុះ​ចត​នៅ​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ ស្រប​ពេល​ដែល​ប្រជាជាតិ​ខ្មែរ​ប្រមាណ ១ លាន​នាក់ បាន​រង់ចាំ​​ទទួល​ព្រះ​បរមសព​របស់​ព្រះ​អង្គ នៅ​តាម​ដង​ផ្លូវ​ចាប់​តាំង​ពី​ព្រលាន​យន្ត​ហោះ មក​ដល់​ព្រះ​បរម​រាជវាំង​។ កាល​ពី​ថ្ងៃ​អាទិត្យ អណ្ដាត​ភ្លើង​ធូប នៅ​មុខ​វាំង បាន​ឆាប​ឆេះ លេច​ចេញ​ជា​រូប​នាគ ហើយ​នៅ​ពេល​យប់​ ក៏​មាន​ការ​ផ្អើល​មើល​ឃើញ​ព្រះ​ឆាយា​ល័ក្ខណ៍​របស់​ព្រះ​មហាវីរក្សត្រ នៅ​ក្នុង​ព្រះ​ខែ។
ប្រជា​ពលរដ្ឋ និង​ព្រះ​សង្ឃ​ជា​ច្រើន នៅ​រាជធានី​ភ្នំពេញ ខេត្ត​កំពង់ឆ្នាំង បាត់ដំបង និង​កំពង់ធំ បាន​ទូរស័ព្ទ​មក​កាន់​កាសែត ភ្នំពេញ ប៉ុស្តិ៍ ដោយ​អះអាង​ពី​ការ​មើល​ឃើញ​ដ៏​ចម្លែក​របស់​ពួក​គេ និង​មាន​ព្រះ​សង្ឃ​មួយ​អង្គ ថែម​ទាំង​បាន​អះ​អាង​ថា មិត្ត​ភក្ដិ​របស់​ព្រះ​អង្គ ជា​ព្រះ​សង្ឃ ដែល​បាន​ទៅ​រៀន នៅ​ថៃ និង​ឥណ្ឌា ក៏​បាន​មើល​ឃើញ​ព្រះ​ឆាយា​ល័ក្ខណ៍​របស់​សម្តេច​ឪ នៅ​ក្នុង​ព្រះ​ខែ​ផង​ដែរ​។ ក្រៅ​ពី​នេះ មាន​សកម្មភាព​គួរ​ឲ្យ​គោរព​មួយ​ចំនួន ក៏​បាន​កើត​ឡើង​ផង​ដែរ ដូច​ជា​ មាន​សប្បុរ​ស​ជន ​ បាន​ចែក​ជូន​ទឹក​សុទ្ធ នំប៉័ង​ អាវយឺត ដែល​មាន​ព្រះ​ឆាយាល័ក្ខណ៍​របស់​ព្រះ​ មហាវីរក្សត្រ ​និង​របស់​របរ​ផ្សេង​ទៀត ជូន​ប្រជាពលរដ្ឋ ដែល​បាន​ចូលរួម​កាន់​ទុក្ខ​ព្រះ​បរមសព ដោយ​មិន​គិត​ថ្លៃ នៅ​ខាង​មុខ​ព្រះ​បរម​រាជ​វាំង​ និង​មាន​ព្រះសង្ឃ និង​ពលរដ្ឋ​មួយ​ចំនួន​ បាន​កាន់​ស្បោង​ដើរ​រើស​សំរាម​ ដើម្បី​សម្អាត​បរិវេណ នៅ​ខាង​មុខ​ព្រះ​បរម​រាជវាំង​។ ប៉ុន្តែ​យ៉ាង​ណា​ក្តី ក៏​មាន​មនុស្ស​មួយ​ចំនួន​តូច បាន​ឆ្លៀត​ឱកាស កើប​ប្រមូល​ប្រាក់​ពី​ព្រឹត្តិការណ៍​នេះ​ផង​ដែរ ដូច​ជា​ ការ​យក​កម្រៃ​ផ្ញើ​ម៉ូតូ​ក្នុង​តម្លៃ​ខ្ពស់ រហូត​ដល់ ៤០០០ រៀល​សម្រាប់​ម៉ូតូ​មួយ​គ្រឿង និង​ការ​លក់​បូ​កាន់​ទុក្ខ ផ្កា ទៀន ធូប​ក្នុង​តម្លៃ​ខ្ពស់​ជាដើម។
ឈរ​កាន់​ព្រះ​ឆាយាល័ក្ខណ៍​របស់​ ព្រះ​ករុណា ​ព្រះ​បា​ទ​សម្តេច​នរោត្តម​ សីហនុ ដែល​មាន​ការ​រចនា​ តាម​កម្មវិធី​កុំព្យូទ័រ​ ដែល​មើល​ឃើញ​ព្រះ​ភក្ត្រ​របស់​ព្រះ​អង្គ​ច្បាស់​ នៅ​ក្នុង​រង្វង់​ព្រះ​ខែ​មួយ​ចំណិត លោក​ សៅ​ ផល្លី​ អាយុ ៧៥​ ឆ្នាំ​ មក​ពីស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ បាន​ថ្លែង​ថា នេះ​គឺជា​បារមី​របស់​ព្រះ​អង្គ បាន​សម្តែង​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស​បាន​ឃើញ​ព្រះ​ភក្រ្ត​របស់ ព្រះ​អង្គ​ជា​លើក​ចុង​ក្រោយ​ ហើយ​ក៏ជា​ការ​បញ្ជាក់​ប្រាប់​ពលរដ្ឋ​ខ្មែរ​ទាំង​អស់​ថា​ ត្រូវ​តែ​ចេះ​សាមគ្គី​គ្នា​ ដើម្បី​ឲ្យ​មាន​សុខ​សន្តិភាព។ លោក​និយាយ​ថា ៖ «​ព្រះ​អង្គ​បាន​បញ្ជាក់​ថា ព្រះ​​ព្រលឹង​របស់​ព្រះ​អង្គ ​គឺ​នៅ​ថែរ​ក្សា​កូន​ចៅ​ជានិច្ច​ បើ​ទោះ​បី​ជា​ព្រះអង្គ​ បាន​លា​ចាក​លោក​នេះ​ហើយ​ក៏​ដោយ​»។​ លោក សៅ​ ផល្លី ដែល​បាន​ទិញព្រះ​ឆាយាល័ក្ខណ៍​របស់​សម្តេចឪ នៅ​ជាប់​ព្រះ​ខែ​ដែរ​នោះ មាន​ជំនឿ​​ថា​ ប្រសិន​បើ​ព្រះ​អង្គ​ ពុំ​មាន​បារមី​ខ្ពស់​ទេ​ ព្រះ​អង្គ​ពុំ​អាច​ទៅ​បង្ហាញ​ព្រះ​ភក្ត្រ​របស់​ព្រះ​អង្គ​នៅ​ក្នុង​ព្រះ​ ចន្ទ​បាន​ឡើយ។
បុរស​ចំណាស់​រូប​នេះ បាន​គូស​បញ្ជាក់​ថា​៖«ព្រះ​ឆាយល័ក្ខណ៍​នេះ​ គឺ​ជា​រឿង​អច្ឆរិយៈ​ដូច្នេះ​ខ្ញុំ​ត្រូវ​តែ​ទិញ​ទុក​តាំង​នៅ​ឯ​ផ្ទះ​ ដើម្បី​សុំ​សេចក្តី​សុខ​សេចក្តី​ចម្រើន​»។
នៅ​ក្នុង​កន្លែង​ដែល​មាន​ ទាំង​ព្រះ​សង្ឃ​ តាជី​ ដូនដី​ សិស្ស​-និស្សិត ប្រជា​ពលរដ្ឋ​ច្រើន​កុះករ លោក យឹក​ ផល្លា​ អាយុ​ ៧៣​ ឆ្នាំ​បាន​ថ្លែង​ថា​ លោក​ត្រូវ​តែ​ជាវ​ព្រះឆាយាល័ក្ខណ៍​របស់​ព្រះ​មហាវីរ​ក្សត្រ​ ពីព្រោះ​ព្រះ​អង្គ​ គឺ​ជា​សេ្តច​ផែន​ដី​ ហើយ​ទោះ​បី​ជា​ពលរដ្ឋ​ពុំ​បាន​ឃើញ​ព្រះ​សព​របស់​ព្រះ​អង្គ នៅ​ឯ​ក្នុង​ព្រះ​បរម​រាជវាំង​ក៏​ដោយ​ ក៏​ព្រះ​អង្គ​ បាន​និមិ្មត​នៅ​ក្នុង​ព្រះ​ចន្ទ​ ឲ្យ​ពលរដ្ឋ​ឃើញ​ទូទៅ។ លោក​និយាយ​ថា​ ៖ «​អ្នក​ណា​មិន​ជឿក៏​ហី​ទៅ​ តែ​សម្រាប់​រូប​ខ្ញុំ​ គឺ​ខ្ញុំ​ជឿ ពី​ព្រោះ​នៅ​ក្នុង​ព្រះចន្ទ ខ្ញុំ​ឃើញ​ស្នាម​ញញឹម​របស់​ព្រះ​អង្គ ព្រះនេត្រ​របស់​ព្រះ​អង្គ សម្លឹង​មក​រក​យើង​ទាំង​អស់​គ្នា។ ព្រះ​អង្គ​ពិត​ជា​មាន​ឫទ្ធិ​អំណាច​ខ្លាំង​ណាស់​»។
លី សុវណ្ណារី​ ដែល​បាន​មក​កាន់​ទុក្ខ នៅ​មុខ​ព្រះបរម​រាជ​វាំង បាន​និយាយ​ថា​ កាល​ពី​យប់​ថ្ងៃ​អាទិត្យ នាង​បាន​មើល​ឃើញ​ច្បាស់​ជា​រូប​សម្តេច​តា នៅ​ក្នុង​ព្រះ​ចន្ទ​។ ​ព្រះ​អង្គ​ញញឹម​សម្លឹង​មក​កាន់​ផែន​ដី​។ ដើម្បី​មើល​ឃើញ​រូប​នេះ ត្រូវ​សម្លឹង​ក្នុង​ការ​ដាក់​អារម្មណ៍​ដោយ​ហ្មត់ចត់​បំផុត​ ទើប​មើល​ឃើញ​។ នាង​បន្ត​ថា​៖​«​កាល​ដែល​ខ្ញុំ​មើល​ឃើញ​ពី​យប់​ ខុស​រូប​ដែល​គេ​ផ្តិត​លក់​ តែ​ទោះ​បី​ជា​ខុស​គ្នា​យ៉ាង​ណា ក៏​ខ្ញុំ​ត្រូវ​តែ​ទិញ​ដែរ​ដើម្បី​យក​ទៅ​ទុក​គោរព​បូជា​»។
ព្រះ​ឆាយា ល័ក្ខណ៍​ទាំង​នោះ ត្រូវ​គេ​លក់​ក្នុង​តម្លៃ​ពី ១៥០០ ទៅ​ ២០០០ រៀល ក្នុង​ព្រះ​ឆាយា​ល័ក្ខណ៍​មួយ​សន្លឹក ហើយ​មាន​អ្នក​លក់​ប្រមាណ​ជា ១០ នាក់​ដែល​អ្នក​ខ្លះ បាន​ដាក់​តាំង​លក់​ផ្ទាល់​ដី ខ្លះ​ដើរ​ស្ពាយ​លក់​ នៅ​ខាង​មុខ​ព្រះ​បរម​រាជវាំង​។
អ្នក​លក់​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា​ នាង​បាន​លក់​គ្រប់​ព្រះ​ឆាយាល័ក្ខណ៍​របស់​ព្រះ​អង្គ​ តាំង​ពី​រូប​ពី​កុមារភាព​ គ្រង​រាជ​ ប៉ុន្តែ​ព្រះ​ឆាយាល័ក្ខណ៍​ដែល​លក់​ដាច់​ជាង​គេ គឺព្រះ​ឆាយា​លក្ខណ៍​ នៅ​ក្នុង​ព្រះ​ខែ​។ នាង​បន្ត​ថា៖ «​ខ្ញុំ​មិន​ដឹង​ថា​រូប​នេះ​ គេ​កែច្នៃ ឬ​យ៉ាង​ណា​ទេ។ ព្រឹក មិញ​ (ថ្ងៃ​ចន្ទ) គ្រាន់​តែ​មួយ​ភ្លែត​ ខ្ញុំ​លក់​ដាច់​បាន​ ៨០​ សន្លឹក​ ឥឡូវ​ខ្ញុំ​ឲ្យ​គេ​យក​មក​បន្ថែម​ទៀត»។​
លោក រស់ ចន្ត្រាបុត្រ សាស្ត្រាចារ្យ​ផ្នែក​វិទ្យា​សាស្ត្រ​នយោបាយ និង​ជា​ប្រវត្តិ​វិទូ​ខ្មែរ បាន​ថ្លែង​ថា លោក​ពុំ​អាច​ធ្វើ​ការ​អត្ថាធិប្បាយ​ច្រើន​ទេ​ ទាក់​ទិន​ទៅ​នឹង​ករណី​នេះ​ពី​ព្រោះ​វា​ជា​ជំនឿ​របស់​ពលរដ្ឋ​ម្នាក់ៗ​ ដែល​គេ​អាច​និយាយ​ស្រេច​តែ​ចំណង់​របស់​គេ​យល់​។​
ការ​សោយ​ទិវង្គត​របស់​ អតីត​ព្រះមហាវីរក្សត្រ គឺជា​ព្រឹត្តិការណ៍​ដែល​ទទួល​បាន​ការ​ចូល​រួម​ព្រះរាជ​បរម​មរណទុក្ខ​ដ៏ ធំ​បំផុត​មួយ​ ក្នុង​ប្រវត្តិសាស្ត្រ​មេដឹកនាំ​កម្ពុជា​ រយៈពេល ​៧០ ឆ្នាំ​ចុង​ក្រោយ​នេះ។ ប្រជាជាតិ​ខ្មែរ​ក្នុង​នោះ រួម​ទាំង​ព្រះសង្ឃ​គ្រប់​វត្ត​អារាម​ សរុប​ជាង ៥ ម៉ឺន​អង្គ​នៅ​ទូទាំង​ប្រទេស សុទ្ធ​តែ​បាន​សូត្រ​ធម៌​ឧទ្ទិសកុសល​ដល់​ព្រះ​អង្គ​សម្ដេច​ឪ៕

No comments:

Post a Comment

yes