សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, February 14, 2013

សម្ដេច​តេ​ជោ​បញ្ជាក់​អំពី​អព្ភូតហេតុ​ពេល​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរមសព​


ក្នុងពិធីសម្ពោធអគារថ្មីនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាដែលសាងសង់ឡើងនៅវត្ដស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលលើកឡើងអំពីព្រឹត្ដិការណ៍នានាជុំ វិញព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរម សព ព្រះបរមរតនកោដ្ឋ ។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជាបាន សម្ដែង នូវការកោតសរសើរចំពោះការខិតខំរបស់សម្ដេច ព្រះអភិសេរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជនៃ គណៈធម្មយុត្ដិកនិកាយនៃព្រះរាជាណា ចក្រកម្ពុជា និងជាព្រះ សាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនី រាជានិងសប្បុរសជនពុទ្ធប រិស័ទជិត ឆ្ងាយដែលមានចំណែកបានចូលរួមសាងសង់អគារថ្មីនៃពុទ្ធិកសាកលវិទ្យាល័យព្រះ សីហមុនីរាជា ហើយសម្ដេចក៏បានយក ឱកាសនេះគូសបញ្ជាក់ថា ជាមួយនឹង កិច្ចការទាំងឡាយដែលបាន ខិត ខំ ប្រឹង ប្រែងរួមគ្នាទាំងគ្រហស្ថ និងព្រះសង្ឃ សម្ដេចចៅហ្វាវាំង គង់ សំអុល និង វិស្វករសាងសង់ក៏ ដូចជាប្រជាពលរដ្ឋ អាជ្ញាធរ គ្រប់ជាន់ថ្នាក់ កងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទដែល បានខិតខំ ចូលរួមចំពោះការរៀបចំព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសពកន្លងមក នេះហើយសម្ដេចបាន សម្ដែងសេចក្ដីរីករាយយ៉ាងខ្លាំងចំពោះការរៀបចំបានយ៉ាងល្អ និងបានប្រព្រឹត្ដទៅដោយជោគជ័យ ដែលព្រះរាជពិធីនេះមានការរៀបចំបានយ៉ាងត្រឹមត្រូវតាមទំនៀមទម្លាប់ ។

សម្ដេចតេជោបានរៀបរាប់អំពីអព្ភូតហេតុ ដែលកើតឡើងនៅក្នុងពេលថ្វាយ ព្រះភ្លើងចៀសវាងកុំឱ្យមានការយល់ ច្រឡំពាក្យចចាមអារ៉ាមក្នុងប្រការផ្សេងៗ ដែលទាក់ទងនឹងការយឺតយ៉ាងក្នុងការ បាញ់កាំភ្លើងធំនិងកាំជ្រួចក្នុងពេលថ្វាយ ព្រះភ្លើងនោះ ។ បញ្ហានេះ សម្ដេចតេជោ បានបង្ហាញពីជំនឿនៃអព្ភូតហេតុដ៏អស្ចារ្យ ដែលអ្វីៗគឺទាក់ទងនឹងព្រះបារមីដ៏ខ្លាំង ពូកែរបស់ព្រះមហាវីរក្សត្រព្រះបរម រតនកោដ្ឋ ព្រោះនៅពេលថ្វាយព្រះភ្លើង ដោយព្រះហស្ដផ្ទាល់របស់ព្រះករុណាព្រះមហាក្សត្រ និងហ្លួងម៉ែនោះនៅពេល ដែលឆេះហើយ គឺតែងតែរលត់ទៅវិញ ដែលនាំឱ្យមានការយឺតយ៉ាវក្នុងការ បាញ់កាំភ្លើងធំនិងកាំជ្រួចដែលមិនមែនជាការខ្វះបច្ចេកទេសនោះទេ ហើយដោយ មើលឃើញអំពីអព្ភូតហេតុថ្វាយព្រះភ្លើង មិនឆេះបែបនេះ ទើបរូបសម្ដេចក៏បាន បួងសួងដល់ដួងព្រះវិញ្ញាណក្ខន្ធរបស់ ព្រះមហាវីរក្សត្រដែលនៅទីបំផុតសម្ដេច ដែលជាអ្នកថ្វាយព្រះភ្លើងចុងក្រោយនិងបានប្រព្រឹត្ដទៅដោយរលូន ។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានមានប្រសាសន៍បន្ដថា ការថ្វាយព្រះភ្លើងត្រូវបានធ្វើឡើង៥លើក ដោយលើកទី១ព្រះមហាក្សត្របានចម្លងទៀនបន្ទាប់ពីក្រុមបាគូរផ្លុំស័ង្ខ និងព្រះ សង្ឃបង្សុកូល ប៉ុន្ដែទៀនដែលឆេះពីថ្នាំង ដៃបានរលត់ទៅវិញ ។ លើកទី២ ព្រះ មហាក្សត្រនិងសម្ដេចម៉ែបានចម្លងទៀន សាជាថ្មីដែលឆេះ៣ថ្នាំងដៃ ក៏រលត់ម្ដង ទៀត ។ លុះលើកទី៣បើទោះបីជាចាក់ អាល់កុលពីលើដល់ក្រោមឱ្យឆេះឡើង ប៉ុន្ដែទៀននៅតែរលត់ដដែល រហូតដល់ លើកទី៤ បើទោះសម្ដេចសង្ឃ និងព្រះ មហាក្សត្រ រួមទាំងសម្ដេចម៉ែទាំង៣ព្រះ អង្គរៀបចំថ្វាយព្រះភ្លើងក៏ទៀនរលត់ទៀត។
សម្ដេចតេជោនាយករដ្ឋមន្ដ្រីបាន បន្ដថា លុះលើកទី៥ សម្ដេចតែម្នាក់ឯង បានសូមព្រះរាជទានទោសនិងបួងសួង ស្រាប់តែថ្វាយព្រះភ្លើងរហូតដល់រំលាយព្រះបរមសពបានជោគជ័យ ដូច្នេះហើយ សម្ដេចតេជោជាអ្នកថ្វាយព្រះភ្លើងចុង ក្រោយ ។ សម្ដេចនាយករដ្ឋមន្ដ្រីបាន បញ្ជាក់ថា សម្ដេចចេញមកបកស្រាយ និងពន្យល់ពីអព្ភូតហេតុដែលចេញមកពីបារមីរបស់ព្រះបរមសពខាងលើនេះ ក្នុងគោលបំណងកុំឱ្យមានការបកស្រាយផ្សេងៗនិងបកស្រាយខុសពីការពិតរហូតដល់និយាយថា មានការវះព្រះបរមសព ជាដើមនោះ ។
សម្ដេចតេជោ បញ្ជាក់យ៉ាងដូច្នេះថា “ជាអ្នកចុងក្រោយថ្វាយព្រះភ្លើងនោះ មិនដឹងជាមាននិស្ស័យអ្វីពីជាតិមុន ដែលខ្ញុំបានដង្ហែសម្ដេចឪតាំងពីដើម រហូតដល់ដំណាក់កាលចុងក្រោយ តើ ជាតិមុនបានកសាងអីបានភ្ជាប់និស្ស័យអ៊ីងចឹង ឥឡូវត្រូវទទួលការពារព្រះរាជ បល្ល័ង្កការពារព្រះមហាក្សត្រតាម បណ្ដាំសម្ដេចឪ ហើយក៏សូមព្រះរាជទាន ទោសពីព្រះមហាក្សត្រ និងសម្ដេចម៉ែ ជុំវិញការបកស្រាយពីអព្ភូតហេតុនៃការថ្វាយព្រះភ្លើងនេះ ហើយខ្ញុំមិនចង់បក ស្រាយនិងប្រតិកម្មចំពោះការចុះផ្សាយ នៅតាមបណ្ដាញព័ត៌មានមួយចំនួន នោះទេ” ។
អគារពុទ្ធិកសាកលវិទ្យាល័យព្រះ សីហមុនីរាជាថ្មីនេះ មានបន្ទប់សិក្សា២០ និងបន្ទប់ការិយាល័យ២ សាល ប្រជុំ១រួមនឹងបន្ទប់អនាម័យ២០បន្ទប់។ ឆ្លើយតបនឹងការបិណ្ឌបាតរបស់សម្ដេច ព្រះអភិសេរីសុគន្ធាធិបតី បួរ គ្រី ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវកិត្ដិព្រឹទ្ធបណ្ឌិតក៏បានប្រគេន សម្ភារបរិក្ខារបំពាក់ដល់សាកលវិទ្យាល័យ នេះរួមមានតុកៅអី, ទូឯកសារ, ម៉ាស៊ីន ថតចម្លង, ម៉ាស៊ីន LCD Projecter និង ម៉ាស៊ីនComputer ជាច្រើនគ្រឿងសម្រាប់ បំពេញតម្រូវការរបស់សមណនិស្សិត និស្សិត សាស្ដ្រាចារ្យសិក្សាស្រាវជ្រាវ។
អគារពុទ្ធិកសាកលវិទ្យាល័យព្រះ សីហមុនីរាជាថ្មីនេះត្រូវបានបញ្ចុះបឋមសិលាសាងសង់នៅចុងខែធ្នូ ឆ្នាំ២០០៩ និងបានបញ្ចប់រួចរាល់ជាស្ថាពរសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៤ ខែកុម្ភៈចំណាយថវិកាសរុប១៨៨ពាន់ ៩១៧,២៩ដុល្លារដែលថវិកាទាំងនេះ ១៥ភាគរយជាថវិកាផ្ទាល់របស់ព្រះអង្គ ដែលបានមកពីការសូត្រមន្ដ បង្សុកូល និងសម្ដែងធម៌ទេសនាព្រមទាំងសទ្ធា ជ្រះថ្លាសប្បុរសជនដែលមានចិត្ដជ្រះថ្លាទាំងនៅទីជិតទីឆ្ងាយនិង៨៥ភាគរយទៀតជាមហាសទ្ធាដ៏ថ្លៃថ្លាវិសេសវិសាលរបស់ សម្ដេចតេជោ ហ៊ុន សែន និងលោក ជំទាវកិត្ដិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុសចៅស្រីក្នុងឱកាសប្រារឰពិធី ស្រោចស្រពព្រះសុគន្ធវារីចំរើនព្រះជន្មថ្វាយព្រះអង្គកាលពីថ្ងៃទី២៣ខែមករាឆ្នាំ២០១១ ៕

No comments:

Post a Comment

yes