សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, February 14, 2013

ថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិខេត្តបាត់ដំបងចុះជួបសំណេះសំណាល ជា មួយពលរដ្ឋនៅស្រុកសង្កែនិងសង្កាត់អូចារព្រមទាំងនាំក្រុមគ្រូពេទ្យទៅពិនិត្យសុខាភាពជូន ពលរដ្ឋ

គណបក្ស សង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា កំពុងតែទទួលបានការគាំទ្រ ពីសំណាក់ពលរដ្ឋអ្នកប្រជាធិបតេយ្យយ៉ាងខ្លាំង ដោយហេតុថាគណបក្ស សង្គ្រោះជាតិ គឺជា គណបក្សដែលយកចិត្តទុកដាក់ចំពោះប្រទេស និងប្រជាពលរដ្ឋ ។

ក្នុងនោះផងដែរគណបក្ស សង្គ្រោះជាតិ ក៏មានគោលនយោបាយល្អៗ និងសំខាន់ៗពិប្រាកដ ជាច្រើន ដែលនិងត្រូវផ្តល់ដល់ពលរដ្ឋ និងជាតិរបស់យើងនៅបន្ទាប់ពីគណបក្ស សង្គ្រោះជាតិ ទទួលបានជ័យជំនះលើការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ហើយនោះ ។

ជាមួយគ្នានេះផងដែរថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រជាតិ នៅគ្រប់តំបន់បានធ្វើតំ​ណើរចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅគ្រប់កន្លែង ដើម្បឲ្យពលរដ្ឋពួកគាត់​បានស្គាល់ច្បាស់គណបក្ស សង្គ្រោះជាតិ ព្រោះការបោះឆ្នោតបានខិតជិតចូលមកដល់ហើយ​ផងដែរ ដែលគណបក្ស សង្គ្រោះជាតិ មានភារកិច្ចបំបងក្នុងការចូលរួមបោះឆ្នោតដើម្បីធ្វើ​ការ​ប្រគួតប្រជែងគ្នាជាមួយនិងគណបក្សប្រជាជនកាន់អំណាចសព្វថ្ងៃ ។


សូមជំរាបជូនផងដែរថា ក្នុងការចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ​គឺថ្នាក់ដឹក​នាំ​ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ មិនត្រឹមតែធ្វើការផ្សព្វផ្សាយពីគោលនយោ​បាយគណ​ ដល់​ពលរដ្ឋ និងស្លាកគណបក្ស ឲ្យពួកគាត់បានស្គាល់ប៉ុណ្ណោះនោះទេ គឺប្រសិនបើពលរដ្ឋ​មានបញ្ហាអ្វីដែលត្រូវឲ្យថ្នាក់ដឹកនាំចលនាប្រជាធិតេយ្យសង្គ្រោះជាតិជួយដល់ពួកគាត់ ថ្នាក់​ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ​ និងធ្វើការដោះស្រាយជូនពួកគាត់ភ្លាមៗ តែប្រ សិន​​បើបញ្ហានោះធំដុំ ដែលមិនអាចដោះស្រាយបានភ្លាមៗ ថ្នាក់ដឹកនាំគណបក្ស សង្គ្រោះ​ជាតិ និងយកបញ្ហាទាំងនោះមកជួយអន្តរាគមន៏ជូនពួកគាត់ទៅតាមស្ថាប័ននានាដែលពាក់​ព័ន្ធ ហើយ​ប្រសិនបើ​នៅតែគ្មានតំណោះស្រាយណាមួយឲ្យបានសមរម្យទេ បញ្ហា​ទាំង​នោះ​និងត្រូវដោះ​ស្រាយដោយជោគជ័យនៅក្រោយគណបក្ស សង្គ្រោះជាតិ ឈ្នះលើការ​បោះ​ឆ្នោត​ជាតិ​អាណត្តិទី៥ ។

ជាមួយគ្នានេះផងដែរ កាលពីថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០១៣ ថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យ សង្គ្រោះជាតិ ខេត្តបាត់ដំបង ដែលដឹកនាំដោយ កញ្ញា ហ្សីន រូហ្សិត ព្រមជាមួយនិងថ្នាក់ដឹកនាំ ខេត្ត និងស្រុកមួយចំនួនទៀត បានចុះទៅជួបសំណេះសំណាល និងសួរសុកទុក្ខប្រជាពលរដ្ឋ ពេលព្រឹកនៅភូមិអង់ សង្កាត់អូចារ ដោយបាននាំគ្រូពេទ្យមកពីអង្គការសុខភាពស្ត្រីនៅកម្ពុជា ទៅពិនិត្យនិងព្យាបានជំងឺជូនស្រ្តីក្រីក្រដោយឥតគិតថ្លៃ ដែលទាក់ទងទៅនិងរោគស្រ្តី ព្រម​ទាំងចែកថ្នាំ និងក្រមា អង្ករ ព្រមទាំងថវិការជូនដល់ពួកគាត់ផងដែរ ដែលស្រី្តទីទាល់ក្រ និង មានជំងឺទាំងនោះមានចំនួន៣៥នាក់ ចំណែកឯនៅពេលរសៀលគឺជាកម្មវិធីដដែលដោយបាន ចុះជួបពលរដ្ឋនៅភូមិព្រៃកូនសេក សង្កាត់អូចារ ព្រមទាំងធ្វើការព្យាបាលជំងឺជូនស្រ្តីក្រីក្រ ចំ​នួន៣៥នាក់ដូចគ្នា និងមានការចែកអំណោយដូចជានៅភូមិអង់ផងដែរ ។

ចំណែកឯនៅរសៀលថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០១៣វិញ ថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យ​សង្គ្រោះជាតិខេត្តបាត់ដំបង ដែលដឹកនាំដោយលោក សោរ ចាន់ដេត ក៏បានដឹកនាំក្រុម ងារការខេត្ត និងស្រុក មួយចំនួន ទៅជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរស់នៅក្នុងភូមិ អូរខ្ជាយ ឃុំអូរដំបង១ ស្រុកសង្កែរ ។

គួរជំរាបជូនផងដែរថា នៅក្នុងពីធីទាំងបីភូមិខាងលើ គឺមានប្រជាពលរដ្ឋ​ចូលយ៉ាងច្រើន​កោះ​ករ ដើម្បីស្តាប់ប្រ​សាសន៏ថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ទាក់ទងទៅនិងព្រឹត្តការណ៏នយោ​បាយថ្មីៗដែលបានកើតមាននៅក្នុងសង្គមសព្វថ្ងៃ ព្រមទាំង​តួនាទីយ៉ាងសំខាន់របស់គណបក្ស សង្គ្រោះជាតិ ក្នុងការចូលរួមការបោះឆ្នោតថ្ងៃទី២៨ ខែ​កក្កដា ឆ្នាំ២០១៣នេះ ។

នៅបន្ទាប់ពីបានស្តាប់ប្រសាសន៏របស់ថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិរួចហើយ​ ប្រជាពលរដ្ឋដែលបានមកចូលរួមទាំងអស់សម្តែងការគាំទ្រមកលើគណបក្ស សង្គ្រោះ ជាតិ យ៉ាងខ្លាំង ដែលទាំងនេះរិតតែជាសញ្ញាបង្ហាឲ្យឃើញថា សម្រាប់ការបោះឆ្នោតជាតិអា ណត្តិទី៥នេះ គណបក្ស សង្គ្រោះជាតិ និងទទួលបានជ័យជំនះលើគណបក្សកាន់អំណាចសព្វ ថ្ងៃនេះជាក់ជាមិនខាន ដើម្បីដឹកនាំនាវាកម្ពុជាឆ្ពស់ទៅរកការរីកចំរើនជឿនលឿន ដូចជាបណ្តា ប្រទេសនៅក្នុងតំបន់មួយចំនួនដែលមានការរីកចំរើន និងធ្វើឲ្យប្រទេសកម្ពុជាមានឈ្មោះបោះ សម្លេងជាថ្មីនៅលើឆាកអន្តរជាតិផងដែរ ដែលជាប្រទេសគោរពលទ្ធិប្រជាធិបតេយ្យ​យ៉ាងពិត​ប្រាកដនោះ ៕

No comments:

Post a Comment

yes