សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, February 14, 2013

កម្ពុជា នឹងធ្វើសមយុទ្ទ បាញ់គ្រាប់ពិត ក្នុងខេត្តកំពង់ស្ពឺ

ភ្នំពេញៈ យោងតាមការឲ្យដឹង ពីមន្រ្តីយោធាបានបញ្ជាក់ថា នាពេលឆាប់ៗខាងមុខនេះ នឹងមានការ សាកល្បងធ្វើសមយុទ្ធបាញ់ គ្រាប់ពិតជាថ្មីម្តងទៀត ដើម្បីពង្រឹង សមត្ថភាពការប្រយុទ្ធ របស់កង ទ័ពជំនាញកម្ពុជា ក្នុងការការពារបូរណភាពទឹកដី។លោកឧត្តមសេនីយ៍ឯក ឥត សារ៉ាត អគ្គមេ បញ្ជាការង នៃកងយោធពលខេមរភូមិន្ទ បានមានប្រសាសន៍ នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៣ កន្លងទៅនេះនាទីបញ្ជាការដ្ឋាន កងយោធពលខេមរភូមិន្ទថា ការបាញ់នេះ នឹង ប្រព្រឹត្តទៅនៅក្នុងតំបន់ ភ្នំបាំង ភំ្ននាងប្លែក ភំ្នជ្រួកក្រាញ់ ភំ្នមមល់ ភំ្នសម្រែង ភំ្នដំបង ភំ្នថ្មពួក ភំ្នភ្នាយរូង ភំ្នអណ្តូង ភ្នំចង្អោ ភ្នំជ្រោះភ្នំ និងភ្នំសូភី ស្ថិតក្នុងព្រំប្រទល់របស់ ស្រុកចំនួន៤ ដែលស្ថិត នៅក្នុងស្រុកចំនួនបួន គឺស្រុកសំរោងទង ស្រុកភំ្នស្រួច ស្រុកបរសេដ្ឋ និងស្រុកគងពិសីខេត្តកំពង់ស្ពឺ ដោយសារតែស្រុកខាងលើនេះ ជាទីតាំងភូមិសាស្រ្ត ដែលមានលក្ខណៈអំណោយផល ងាយស្រួលក្នុងការចល័ត កម្លាំង។
លោកឧត្តមសេនីយ៍ បានបន្តទៀតថា" តាមការគ្រោងទុក ការកសាងទីលានបាញ់គ្រាប់ពិតនេះ គឺផ្តល់អទិ ភាពចំនួន៧ រួមមាន៖ ទីលានបាញ់អាវុធថ្មើរជើង -ទីលាន បាញ់កាំភ្លើងគាំទ្រប្រភេទត្បាល់ និង ដេកាហ្សិត- ទីលានបាញ់កាំភ្លើងធំគ្រប់ប្រភទ- ទីលានបាញ់កាំភ្លើងការពារអាកាស- ទីលាន បាញ់រថក្រោះ រថពាសដែក - ទីលាន បាញ់ឧត្ថម្ភាចក្រ យន្តហោះ និងទីលានបាញ់គ្រាប់ពិត ចាប់ពីថ្នាក់ក្រុម រហូតដល់វរសេនាតូច។មានប្រសាសន៍នាឱកាសនោះ នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានផ្តាំផ្ញើដល់ ក្រុមការងារគណៈកម្មការគ្រប់ជំនាញ ត្រូវសហការគ្នាឲ្យបានល្អ ដើម្បីរៀបចំប្លង់មេ សម្រាប់ កសាងទីលានបាញ់គ្រាប់ពិត និង ដាក់ឆ្លងអគ្គបញ្ជាការ និង ក្រសួងការពារជាតិ៕  

No comments:

Post a Comment

yes