សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, February 14, 2013

ថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិខេត្តកំពង់ស្ពឺចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅស្រុកថ្ពងនិងស្រុកភ្នំស្រុក

ដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកាន់អំណាចសព្វថ្ងៃអស់រយៈពេលជាង​៣០​ឆ្នាំកន្លងមកនេះ បានធ្វើឲ្យប្រទេសជាតិ និងប្រជាពលរដ្ឋបន្តរស់នៅក្នុង​សភាពក្រីក្រដដែល គ្មាន​ថ្ងៃអាចងើបរួចបានឡើយ ។

កត្តាទាំងនេះ គឺបណ្តាលមកពីរដ្ឋាភិបាលពុំបានសមត្ថភាពក្នុងការដឹកនាំប្រទេសឲ្យមានការ​រីក​ចំរើន ពិសេសគឺគ្មានជំនាញនិងបទពិសោធន៏ក្នុងការទំនាក់ទំនងអ្នកវិនិយោគល្អៗពី​ក្រៅប្រ​ទេសដើម្បីមកបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជា សម្រាប់បង្កើនចំណូលនិងធ្វើឲ្យប្រជាពល​រដ្ឋ​មានការងារធ្វើគ្រប់ៗគ្នា ដែលទាំងអស់នេះអាចធ្វើឲ្យសេដ្ឋកិច្ចជាតិមានការរីកចំរើន និងធ្វើឲ្យ​ប្រជាពលរដ្ឋរស់នៅក្នុងជីវភាពមួយដ៏សមរម្យ ។


តែផ្ទុយទៅវិញការដឹកនាំរបស់រដ្ឋាភិបាលសព្វថ្ងៃអស់រយៈពេលជាង៣០កន្លងមកនេះ គឺគិតតែ ពីផលប្រយោជន៏ផ្ទាល់ខ្លួន និងបក្ខពួកជាធំប៉ុណ្ណោះ មិនបានយកផលប្រយោជន៏រួមរបស់​ជាតិ ក៏ដូចជាប្រជាពលរដ្ឋជាធំនោះទេ មិនតែប៉ុណ្ណោះរដ្ឋាភិបាលសព្វថ្ងៃក៏បានធ្វើការបំផ្លាញ​ធន​ធា​ន​ធម្មជាតិ ទាំងនៅក្នុងដី ក្នុងទឹក និងលើគោកស្ទើរតែវិនាសហិនហោច ព្រមទាំងធ្វើការដឹក​នាំ​ប្រទេសតាមរបៀបផ្តាច់ការថែមទៀតផង ។

ផ្ទុយទៅវិញប្រសិនបើប្រទេសកម្ពុជាដឹកនាំដោយគណបក្សដែលគិតពីផលប្រយោជន៏របស់ ជាតិនិងប្រជាពលរដ្ឋជាធំ គឺពិតជាមានការរីកចំរើនជាក់ជាមិនខានឡើយ ជាពិសេសដូចជា គណបក្ស សង្គ្រោះជាតិ ដែលពោរពេញទៅដោយអ្នកដឹកនាំដែលស្នេហាជាតិ ស្រលាញ់ប្រជា ពលរដ្ឋ និងមានចំណេះជំនាញយ៉ាងពិតប្រាកដក្នុងការធ្វើយ៉ាងណាដើម្បីដឹកនាំប្រទេសជាតិ ឲ្យមានការរីកចំរើន និងលែងធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្រីក្រលំបាកតោកយ៉ាកដូចជាសព្វថ្ងៃ​នេះនោះ ។

ដោយសារបញ្ហាទាំងអស់នេះហើយ បានជាថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ជារៀងរាល់ថ្ងៃបានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដើម្បីធ្វើការពន្យល់ណែនាំឲ្យ ពួកគាត់បានដឹង អំពីកំខុសឆ្គងរបស់រដ្ឋាភិបាលសព្វថ្ងៃដែ​លដឹកនាំប្រទេស​ជាតិធ្វើឲ្យ​ប្រជា​ពល​រដ្ឋ​កាន់តែរស់នៅលំបាកវេទនា និងបន្តរស់នៅក្នុងភាពក្រីក្រគ្មានថ្ងៃអាចងើបរួចនោះ ហើយ​រដ្ឋាភិ បាលសព្វថ្ងៃក៏ជារដ្ឋាភិបាលដែលមិនចេះទទួលយកការផ្តល់គំនិត​ពីគណ​បក្សដទៃដើម្បីធ្វើការដឹកនាំប្រទេសឲ្យមានការរីកចំរើនផងដែរ ។

យ៉ាងណាម៉ិញ ដូចជានៅថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០១៣នេះ ថ្នាក់ដឹកនាំចលនាប្រជាធិប​តេយ្យ​សង្គ្រោះជាតិខេត្តកំពង់ស្ពឺ ដែលដឹកនាំដោយលោក នុត រំដួលជាប្រធាន អមតំណើរដោយ​លោក​​អ៊ូ ចាន់​រិទ្ធិ លោក សុខ អ៊ុំសៀ ព្រមទាំងក្រុមការងារខេត្តនិងស្រុកមួយចំនួនទៀត​បាន​ចុះទៅជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋពេលព្រឹកនៅភូមិថ្នល់កែង ឃុំប្រាំបីមុំ ស្រុក​ថ្ពង និងនៅពេលរសៀលកម្មវិធីប្រារព្វធ្វើឡើងនៅភូមិថ្នោតព្រែក ឃុំតាំងស្យា ស្រុកភ្នំស្រួច ដោយនៅក្នុងកម្ម​វិធីនោះថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិខេត្តកំពង់ស្ពឺ ធ្វើ​ការ​ផ្តោតអារម្ភលើ​បញ្ហាជីវភាពប្រជាពលរដ្ឋដែលចេះតែលំបាកទៅៗ តែក្រុមគ្រួសារ​អ្នកកាន់​អំណាច និងបក្ខពួករបស់ពួកគេកាន់តែមានឡើងៗ ព្រមទាំងធ្វើការបង្ហានូវគោលនយោបាយ​របស់គណបក្ស សង្គ្រោះជាតិ ជាច្រើនទៀត ដែលសុតតែផ្តល់ផលប្រយោជន៏ដល់ជាតិ និង​ប្រ​ជាពលរដ្ឋ ។
ព្រមជាមួយគ្នានោះផងដែរ កាលពីថ្ងៃទី១១ និងនៅថ្ងៃទី១២ វិទ្យាស្ថានអន្តរជាតិ IRI ក៏​បាន​បើក​សិក្ខាសាលាភាពជាអ្នកដឹកនាំដល់ប្រធានយុវជនខេត្ត ស្រុក និងតំបន់របស់ចលនា​ប្រជា​ធិបតេយ្យសង្គ្រោះជាតិផងដែរ ដែលមានចំនួន២០នាក់ ក្នុងនោះយុវជនមកពីខេត្តកំពង់ស្ពឺ យុវជនខេត្តកំពង់ឆ្នាំង និងយុវជនមកពីខេត្តតាកែវ ។

អ្វីទាំងអស់នេះបង្ហាឲ្យឃើញថា កម្លាំងរបស់គណបក្ស​ សង្គ្រោះជាតិ គឺជាកម្លាំងដ៏រឹងមាំ និងជា កម្លាំងដែលមានសម្ថភាពយ៉ាងពេញលិញ ក្នុងការដឹកនាំនាវាកម្ពុជាឲ្យមានការរីកចំរើន នៅ​បន្ទាប់ពីទទួលបានសម្លេងឆ្នោតធ្វើការដឹកនាំប្រទេសនៅក្រោយការបោះឆ្នោតជាតិថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣នេះហើយនោះ ។

ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ចូលរួមគាំទ្រនិងបោះឆ្នោតជូនគណបក្ស សង្គ្រោះ ជាតិ ឲ្យបានគ្រប់ៗគ្នាដើម្បីអនាគត់របស់យើង កូនចៅយើង និងប្រទេសជាតិរបស់យើង ៕

No comments:

Post a Comment

yes