សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, June 13, 2013

ហ៊្វុន​ស៊ិន​ប៉ិច​កំពុង​ពិចារណា​ប្តឹង​ប្រធាន​បក្ស​សមរង្ស៊ីលោក​គង់​គាំ

130613_03b
លោក ញឹក ប៊ុន​ឆៃ អគ្គ​លេខាធិការគណបក្ស​ហ៊្វុន​ស៊ិនប៉ិច​​
គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច កំពុង​ពិចារណា​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​លោក គង់ គាំ ប្រធាន​គណបក្ស សម រង្ស៊ី ដោយ​សារ​ការ​អត្ថាធិប្បាយ​ដែល​គេ​ចោទ​ថា លោក​បាន​អះ​អាង​ថា រដ្ឋ​ប្រហារ​លោក លន់ នល់ ឆ្នាំ​១៩៧០​ប្រឆាំង​នឹង​សម្តេច​ឪ នរោត្តម សីហនុ នៅ​ពេល​នោះ​ពិត​ជា​បាន​ធ្វើ​ឡើង​ក្រោម​ការ​បង្គាប់​របស់​សម្តេច​ព្រះ នរោត្តម សីហនុ។
យោង​តាម​លោក ញឹក ប៊ុនឆៃ អគ្គ​លេខាធិការ​បក្ស បាន​ឲ្យ​ដឹង​ថា អ្នក​ជំនាញ​ច្បាប់​របស់​បក្ស​កំពុង​ស្វែង​រក​លទ្ធភាព​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​អ្វី​ដែល​ចាត់​ទុក​ជា​ការ​ចាក់​ចូច ចំពោះ​ការ​ចង​ចាំ​ពី​សម្តេច​ឪ នរោត្តម សីហនុ ប៉ុន្តែ​មក​ដល់​ពេល​នេះ​ពុំ​ទាន់​មាន​សេចក្តី​សម្រេច​ជា​ផ្លូវ​ការ​ទេ។
លោក ញឹក ប៊ុនឆៃ បញ្ជាក់​ថា៖ «​យើង​កំពុង​ពិចារណា​លើ​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​លោក គង់ គាំ ប៉ុន្តែ សេចក្តី​សម្រេច​ផ្លូវ​ការ​ថា តើ​ត្រូវ​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​លោក​ឬ​យ៉ាង​ណា ត្រូវ​ធ្វើ​ឡើង​ដោយ​គណៈ​កម្មាធិការ​អចិន្រៃ្តយ៍​របស់​គណបក្ស»។

ភាព​ចម្រូង​ចម្រាស​នេះ​បាន​បញ្ឆេះ​ឡើង នៅ​ពេល​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចេញ​ផ្សាយ​សំឡេង​ដែល​ចាប់​បាន​លោក គាំ ធ្វើ​សេចក្តី​សុន្ទរកថា​នោះ​។ សារ​សំឡេង​នេះ​ក្លាយ​ជា​ចំណុច​ក្តៅ​គគុក បន្ទាប់​ពី​មាន​ការ​ចេញ​ផ្សាយ​ដូច​គ្នា​ដែល​លោក កឹម សុខា នៃ​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា​ត្រូវ​បាន​គេ​ចោទ​ថា បាន​ធ្វើ​សេចក្តី​អត្ថាធិប្បាយ​មិន​ទទួល​ស្គាល់​ប្រវតិ្ត​សាស្រ្ត​ទាក់​ទង​នឹង​មន្ទីរ​ប្រល័យ​ពូជ​សាសន៍ ស‑២១ នៃ​របប​ខ្មែរ​ក្រហម។
ចាប់​ពី​ពេល​ចេញ​ផ្សាយ​នោះ​មក​លោក កឹម សុខា បាន​បដិសេធ​ថា​មិន​បាន​ធ្វើ​សេចក្តី​អត្ថាធិប្បាយ​នោះ​ទេ និង​ថា សំឡេង​នេះ​ត្រូវ​កាត់​ត​ខុស​ពី​បរិបទ។
ខណៈ​ដែល​លោក គង់ គាំ មិន​បាន​បញ្ជាក់​ឬ​បដិសេធ​មិន​ធ្វើ​សេចក្តី​អត្ថាធិប្បាយ​ទាក់​ទង​នឹង​រដ្ឋ​ប្រហារ​កាល​ពី​ម្សិលមិញ ប៉ុន្តែ​លោក​អះអាង​ថា បញ្ហា​នេះ​គឺ​ជា​បញ្ហា​នយោបាយ​សុទ្ធ​។
លោក គង់ គាំ​ថ្លែង​ដែរ​ថា៖ « រហូត​មក​ដល់​ពេល​នេះ ខ្ញុំ​មិន​ទាន់​ឃើញ​ពាក្យ​បណ្តឹង​ជា​ផ្លូវ​ការ​ប្រឆាំង​ខ្ញុំ​ក្នុង​រឿង​ក្តី​នេះ​ទេ ហើយ​ខ្ញុំ​ដឹង​ថា នេះ​ជា​បញ្ជា​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន។ ខ្ញុំ​គិត​ថា អ្វី​ដែល​លោក ញឹក ប៊ុនឆៃ ថា លោក​កំពុង​ពិចារណា​ដាក់​ពាក្យ​ប្តឹង​ប្រឆាំង​ខ្ញុំ គឺ​ដើម្បី​ទទួល​ការ​គាំទ្រ​ពី​លោក ហ៊ុន សែន ប៉ុន្តែ គាត់​យឺត​ណាស់»៕ 

No comments:

Post a Comment

yes