សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, August 30, 2013

ទ័ព​ដែល​និយាយ​ពី​អំពើ​ពុករលួយ​របស់​មេ​រួច​ផុត​ពី​ការ​ពិន័យ

130830_5
លោក​សុខ​ រ៉េន​នៅ​ពេល​លួច​ចេញ​ពី​បន្ទាយ​ផ្តល់​បទ​សម្ភាស​ដល់​
ភ្នំ​ពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​អា​ទិត្យ
លោក​ សុខ រ៉េន ជា​ទាហាន​បម្រើ​ការ​ នៅ​វរសេនា​តូច​លេខ ៣៨៣​ ក្នុង​អង្គភាព​កងពលតូច​ថ្មើរ​ជើង​លេខ៨ ​ប្រចាំ​ការ​នៅ​ព្រំដែន​កម្ពុជា-ថៃ ជិត​ប្រាសាទ​ព្រះ​វិហារ ដែល​បានសរសេរ​រឿង​អា​ស្រូវ​ពុករលួយ របស់​មេ​បញ្ជា​ការ​ ក្នុ​ង​អង្គភាព​របស់​ខ្លួន ​​យក​ទៅ​ដាក់​​ក្នុង​ហឹប​ឆ្នោត ​​កាល​ពី​​ថ្ងៃ​បោះ​ឆ្នោត​នោះ​ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​​វិញ​ហើយ​ បន្ទាប់​ពី​លោក​បាន​ទទួល​ពិន័យ​អស់​រយៈពេល​៣​០​ថ្ងៃ​ នៅ​ក្នុង​បន្ទាយ​ និង​បន្ទាប់​ពី​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បាន​ចុះ​ផ្សាយ​រឿង​នេះ​។
អ្នកស្រី ​ នួន ចន្ថា អាយុ ៤៨ ឆ្នាំ ជា​ប្រពន្ធ​លោក​ សុខ រ៉េន​ បាន​ឲ្យ​ដឹង​ថា​ នៅ​ព្រឹម​ម្សិល​មិញ​លោក​ ស្រី​ ឌឹក មេ​បញ្ជា​ការ​កង​ពល​ធំ​អន្តរាគមន៍​លេខ​ ៣ ​បាន​មក​ជួប​អ្នកស្រី​នៅ​ឯ​ចម្ការ​ ដោយ​​​គាត់​​បាន​មាន​ប្រ​សាសន៍​ប្រាប់​អ្នកស្រី​​ថា​ ឲ្យ​ទៅ​ព្យាបាល​ជំងឺ​ឲ្យ​ជា​ គាត់​​គឺ​ជា​អ្នក​ចំណាយ ហើយ​ប្តី​​របស់​អ្នក​ស្រី ក៏​​ត្រូវ​បាន​គាត់​អនុញ្ញាតឲ្យ​ត្រឡប់​មក​ធ្វើ​​ស្រែ​ចម្ការ​​​វិញ​ដែរ​។
អ្នកស្រី​បាន​ថ្លែង​ថា៖«​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែ​ល​​ប្តីខ្ញុំ​ គាត់​អាច​មក​ធ្វើ​​​ចម្ការ​វិញ​បាន​ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​បារម្ភ​នោះ ​គឺ​ពូ​ ស្រី​ ឌឹក​ គាត់​​ចង់​ទិញ​ស៊ីម​​ទូរស័ព្ទ​ថ្មី​​ឲ្យ​ខ្ញុំ​ប្រើ ហើយ​គាត់​យក​ស៊ី​ម​របស់​ខ្ញុំ​ តែ​ខ្ញុំ​អត់​ព្រម​ទេ​»។​

អ្នក​ស្រី​បាន​ឲ្យ​ដឹង​ទៀត​ថា​ មូល​​ហេតុ​ដែល​គាត់​ចង់​បាន​ស៊ីម​ទូរស័ព្ទ​របស់​អ្នកស្រី​នោះ ​គឺ​គាត់​មិន​ចង់​ឲ្យ​អ្នកស្រី​ទាក់ទង​ទៅ​អង្គការ​ក្រៅ​រដ្ឋាភិបាល។
អ្នក​ស្រី​បាន​ថ្លែង​ទៀត​ថា​៖«​ខ្ញុំ​មិន​ទាន់​ដឹង​ថា​ គាត់​ខឹង​ឬយ៉ាង​ម៉េច​ទេ ​នៅ​ពេល​ដែល​ខ្ញុំ​មិន​ព្រម​ឲ្យ​ស៊ីម​របស់​ខ្ញុំ​និង​ប្តី របស់​ខ្ញុំ​ទៅ​គាត់​នោះ​»។
លោក ​ សុខ រ៉េន ទាហាន​បម្រើ​ការ​នៅ​វរសេនា​តូច​លេខ ៣៨៣ ដែល​ទើប​តែ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​នោះ​បាន​ឲ្យ​ ដឹង​ថា​ លោក​សប្បាយ​ចិត្ត​ ដែល​លោក​មេៗ​ទាំង​អស់​ បាន​អនុគ្រោះ​ដល់​រូប​លោក​ ហើយ​ព្រម​ទាំង​ជួយ​ចេញ​ថ្លៃ​ព្យាបាល​ជំងឺ​ដល់​គ្រួសារ​លោក​ទៀត​។
លោក ស្រី​ ឌឹក មេ​បញ្ជា​ការ​កង​ពល​ធំ​អន្តរាគមន៍​លេខ​៣ ពុំ​អាច​ទាក់​ទង​ដើម្បី​​សុំ​ធ្វើ​ការ​អត្ថា-​ធិប្បាយ​បាន​ទេ​កាល​ពី​ថ្ងៃ ម្សិលមិញ។​
កាល​ពីថ្ងៃ​បោះ​ឆ្នោត​ទី​២៨ ខែ​កក្កដា លោក​ សុខ រ៉េន បាន​សរសេរ​លិខិត​រិះគន់​មន្ត្រី​ថ្នាក់​លើ​របស់​លោក​ថា ​បាន​ប្រ​ព្រឹត្ត​អំពើ​ពុករលួយ​ កាត់​ប្រាក់​ខែ​កងទ័ព និង​បញ្ហា​មួយ​ចំនួន​ទៀត​ ​យក​ទៅ​ដាក់​ក្នុង​ហឹប​ឆ្នោត នៅ​​​ការិយាល័យ​បោះឆ្នោត​លេខ ១១១៥ ក្នុង​ខេត្ត​ព្រះ​វិហារ។
ចាប់​តាំង​ ពី​ពេល​នោះ​មក ​លោក ​សុខ រ៉េន ​ត្រូវ​បាន​ដាក់​ពិន័យ​​ឲ្យ​នៅ​ប្រចាំ​ការ​ក្នុង​អង្គភាព​ដោយ​មិន​ អនុញ្ញាត​ឲ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ ដើម្បី​ជួយ​ធ្វើ​ស្រែ​ចម្ការ​​ប្រពន្ធ​ ដែល​កំពុង​មាន​ជំងឺ​ឡើយ​។ ប៉ុន្តែ​លោក​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ កាល​ពី​ថ្ងៃ​ពុធ គឺ​នៅ​ចំ​ថ្ងៃ​ដែល​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ បាន​ចុះ​ផ្សាយ​ពី​រឿង​រ៉ាវ​របស់​លោក​។
លោក​ ចាន់ សុវេត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់ សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​បាន​ថ្លែង​ថា ស្ថាន​ភាព​នេះ​ ​គឺ​ជា​ការ​ល្អ​ប្រសើរ​មួយ ប៉ុន្តែ​នៅ​មាន​ចំណុច​មួយ​ដែល​ជា​ចម្ងល់ ហេតុអ្វី​ក៏​មេ​របស់​គាត់​​ ចង់​ដូរ​ស៊ីម​ទូរស័ព្ទ​របស់​ប្តី ប្រពន្ធ​ទាំង​ពីរ​រូប​នោះ?
លោក​បាន​និយាយ​​ថា​៖ «​បើ​ទោះ​​គាត់​ត្រូវ​បាន​ឲ្យ​មក​ធ្វើ​ការ​ដូច​ដើម​វិញ​ក៏​ដោយ ​ក៏​អង្គភាព​ប្រ​ឆាំង​អំពើ​ពុក​រលួយ​ ត្រូវ​តែ​មាន​ការ​ស៊ើប​អង្កេត​ ទាក់​ទិន​ទៅ​នឹង​ការប្រ​ព្រឹត្ត​អំពើ​ពុក​រលួយ​ នៅ​ក្នុង​វរៈ​កងទ័ព​នោះ​ មិ​ន​​ត្រូវ​​ព្រងើយ​កន្តើយ​នោះ​ទេ​»៕

No comments:

Post a Comment

yes