សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, November 6, 2013

លោកអាត់ធន់ប្តឹង​ថា​បាន​រង​ការ​គំរាម​សម្លាប់

131106_06b
លោក អាត់ ធន់ ប្រធាន​ស៊ីខៅឌូ​។ រូបថត ហុង មីនា
ប្រធាន​សហជីព ស៊ីខៅឌូ ដែល​តំណាង​ឲ្យ​កម្មករ​ភាគ​ច្រើន​នៅ​រោងចក្រ SL បាន​ដាក់​បណ្តឹង​កាល​ពី​ម្សិលមិញ ដោយ​សារ​ថា បាន​រង​ការ​គំរាម​ធ្វើ​ឃាត​ជាច្រើន​លើក។
នៅ​ក្នុង​បណ្តឹង ដែល​ដាក់​ទៅ​រដ្ឋ​មន្រ្តី​ក្រសួង មហាផ្ទៃ លោក ស ខេង ពី​ម្សិលមិញ លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា ហៅ​កាត់ ស៊ីខៅឌូ បាន​ឲ្យ​ដឹង​ថា បុរស​មិន​ស្គាល់​អត្ត​សញ្ញាណ ម្នាក់​បាន​ទូរស័ព្ទ​មក​គាត់​ជាច្រើន​លើក ហើយ​ព្រមាន​ថា មន្រ្តី​ពី​រោងចក្រ អេសអិល នឹង​សម្លាប់​លោក និង​មន្រ្តី​សហជីព ស៊ីខៅឌូ ដទៃៗ​ទៀត។
នៅ​ក្នុង​បណ្តឹង​នោះ​ឲ្យ​ដឹង​ថា៖ «បន្ទាប់​ពី​គាត់​ទូរស័ព្ទ​មក​ខ្ញុំ គាត់​បាន​ទូរស័ព្ទ​ទៅ​គំរាម​សហការី​ពីរ​នាក់​ទៀត​ដែល​នេះ​បាន​បណ្តាល​ឲ្យ​ពួក​គេ​បារម្ភ​អំពី​សន្តិសុខ​របស់​ខ្លួន។ ខ្ញុំ​មាន​ការ​បារម្ភ អំពី​សន្តិសុខ និង​សុវត្ថិភាព​របស់​ខ្ញុំ​ណាស់ ខ្ញុំ​ចង់​ឲ្យ​មាន​ការ​ចាត់​វិធានការ​ការពារ​សន្តិសុខ​ដល់​យើង និង​ធ្វើ​ការ​ស៊ើប​អង្កេត​ចាប់​ខ្លួន​ជន​សង្ស័យ»។

នៅ​ពេល​ទាក់​ទង​តាម​ទូរស័ព្ទ កាល​ពី​ម្សិលមិញ លោក អាត់ ធន់ លោក​មិន​ចង់​និយាយ​ជា​សាធារណៈ​អំពី​ការ​គំរាម​ធ្វើ​ឃាត​នេះ​ទេ ពីព្រោះ​លោក​កំពុង​រង់ចាំ​ភ័ស្តុតាង​រឹងមាំ​ពី​ការ​ស៊ើប​អង្កេត​របស់​នគរបាល។
ទោះ​យ៉ាង​ណា​ក្តី លោក អាត់ ធន់ បាន​អះអាង​ឲ្យ​ដឹង​ទៀត​ថា លោក​ពិត​ជា​បាន​ទទួល​រង​ការ​គំរាម​ធ្វើ​ឃាត​ជាច្រើន​លើក​មក​ហើយ ហើយ​លោក​សង្ស័យ​ថា វា​ពាក់​ព័ន្ធ​នឹង​បញ្ហា​កូដកម្ម​កម្មករ​រោងចក្រ SL ដែល​ដឹក​នាំ​ដោយ សហជីព ស៊ីខៅឌូ អស់​រយៈ​ពេល​ជិត ៣ខែ។
ក្នុង​បទ​សម្ភាស​កាល​ពី​យប់​មិញ​លោក អាត់ ធន់ ថ្លែង​ថា៖ «កាល​ពី​មុន​ការ​ធ្វើ​កូដកម្ម យើង​មិន​ដែល​ប្តឹង​អំពី​បញ្ហា​នេះ​ទេ»។
កម្មករ​រោងចក្រ អេសអិល បាន​ចាប់​ផ្តើម​ដើរ​ចេញ​ពី​ការងារ​កាល​ពី​ខែ សីហា បន្ទាប់​ពី​ម្ចាស់​ភាគ​ហ៊ុន​រោងចក្រ អេសអិល លោក មាស សុថា បាន​ជួល​មន្រ្តី​កង​រាជ​អាវុធហត្ថ​ឈរ​យាម​នៅ​ក្នុង​រោងចក្រ។ ការ​ជជែក​គ្នា​រវាង​សហជីព ស៊ីខៅឌូ និង​រោងចក្រ អេសអិល រួម​ជាមួយ​មន្រ្តី​រដ្ឋាភិបាល​រហូត​មក​ដល់​ពេល​នេះ​មិន​ទទួល​បាន​ផ្លែ​ផ្កា​នៅ​ឡើយ៕

No comments:

Post a Comment

yes