សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, November 6, 2013

លោកកឹមសុខា៖សង្គ្រោះ​ជាតិ​ត្រៀមខ្លួន​ជានិច្ច​ជុំវិញ​បញ្ហា​នៅ​ព្រះវិហារ


លោក កឹម សុខា​ ក្នុងពិធីចុះចែកជំនួយមនុស្សធម៌ជូនពលរដ្ឋរងគ្រោះ​
ដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យ នាពេលកន្លងមក

ខណៈដែល​កងកម្លាំងរ​បស់​រដ្ឋាភិបាល កំពុង​ត្រៀមខ្លួន​ក្នុងការ​ការពារ​បូរណភាព​ដែនដី​នៅ​ទិស​ប្រាសាទព្រះវិហារ​នោះ គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​បក្សប្រឆាំង​ក៏បាន​ប្ដេជ្ញាចិត្ត​ចូលរួម​ក្នុង​បញ្ហា​នេះដែរ។ លោក កឹម សុខា អនុប្រធាន​គណបក្សប្រឆាំង​បាន​អះអាងថា គណបក្ស​សង្គ្រោះ​ជាតិ ត្រៀមខ្លួន​ជានិច្ច​ក្នុងការ​ចូលរួម​គ្រ​ប់ស​កម្ម​ភាព​លើ​ការការពារ​បូរណភាព​ដែនដី ពី​ការរំលោភ​បំពាន តាមរយៈ​ការផ្ដល់​គំនិត​ឲ្យ​រដ្ឋាភិបាល និង​ការស្វែងរក​ជំនួយ​គ្រប់​រូបភាព​ក្នុងករណី​ដែល​ចាំបាច់។

ថ្លែងប្រាប់​គេហទំព័រថ្មីៗតាម​ទូរស័ព្ទ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី៦ ខែវិច្ឆិកា​នេះ លោក កឹម សុខា បាន​អះអាងថា ករណី​ប្រាសាទព្រះវិហារ មិនមែនជា​បញ្ហា​ផ្ដាច់មុខ​របស់​រដ្ឋាភិបាល​តែម្នាក់ឯង​នោះទេ ប៉ុន្តែ​វា​ជា​បញ្ហា​របស់​ពលរដ្ឋ និង​ជាតិ​ទាំងមូល ដែល​ត្រូវតែ​រួមគ្នា​ការពារ​បូរណភាព​ដែនដី​ដែល​ដូនតា​បាន​បន្សល់ទុក​ឲ្យ ហើយ​ថា គណបក្ស​សង្គ្រោះ​ជាតិ ដែលមាន​អ្នកគាំទ្រ​ស្ទើ​តែ​ពាក់កណ្ដាល​ប្រទេស​នោះ ក៏បាន​ប្ដេជ្ញាចិត្ត​ចូលរួម​គ្រប់​សកម្មភាព​ជាមួយ​ជនរួមជាតិ​ទាំងមូល​ផងដែរ។ 

លោក​បញ្ជាក់ថា៖« យើង​ក៏មាន​កាតព្វកិច្ច​ការពា​រ​ទឹកដី​ដូនតា​ដែរ! យើង​ក៏​ស្រលាញ់​ទឹក ស្រលាញ់​ដី​ដែរ។ យើង​ស្រលាញ់​សន្តិភាព ប៉ុន្តែ​សន្តិភាព​ត្រូវតែមាន​ការគោរព​គ្នា​ទៅវិញទៅមក។ ជាមួយគ្នានេះ លោក កឹម សុខា បាន​ស្ដីបន្ទោស​ដល់​អាជ្ញាធរ​រដ្ឋាភិបាល​មួយចំនួន ដែល​បាន​រារាំង​គណបក្សប្រឆាំង មិន​ឲ្យ​ចូលរួម​ក្នុង​សកម្មភាព​ផ្ដល់​អំណោយ​ជូន​កងទ័ព​កាលពី​អំឡុងពេល ដែល​កងទ័ព​កម្ពុជា និង​កងទ័ព​ថៃ​ផ្ទុះ​សង្គ្រាម​នៅ​តំបន់​ព្រំដែន​កន្លងមក ពិសេស​តំបន់​ប្រាសាទព្រះវិហារ​នោះ​តែម្ដង។

យ៉ាងណាក៏ដោយ លោក កឹម សុខា បានបង្ហាញ​សុទិដ្ឋិនិយម​ថា នៅពេល​ខាងមុខនេះ ប្រសិនបើ​មានការ​ប៉ះ​ទ​ង្កិ​ច​គ្នា​រវាង​កងទ័ព​កម្ពុជា និង​កងទ័ព​ថៃ​កើតឡើង​មែន​នោះ លោក​សង្ឃឹមថា​រដ្ឋាភិបាល​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​បើកចំហរ​ឲ្យ​មានការ​ចូលរួម​ដោះស្រាយ​បញ្ហា​ជាតិ ពី​គ្រប់​និន្នាការ​នយោបាយ​ដោយ​មិន​ប្រកាន់​បក្សពួក ហើយ​ថា គណបក្ស​របស់លោក ក៏​នឹង​ប្រកាស​អំពាវនាវ​ដល់​អ្នក​គាំទ្រ​ក្នុង និង​ក្រៅប្រទេស​ឲ្យ​ចូលរួម​ឧបត្ថម្ភ​ដល់​កងទ័ព​ជាតិ​ដែល​កំពុង​ឈរជើង​នោះ​ផងដែរ។

គួរ​បញ្ជាក់ថា ប្រទេស​ថៃ តាមរយៈ​អាជ្ញាធរ​នៅតាម​តំបន់​ព្រំដែន​ជាប់​កម្ពុជា​នោះ កំពុង​ណែនាំ​ដល់​ពលរដ្ឋ​ឲ្យ​ចេះ​ពី​របៀប​ការពារ​ខ្លួន និង​ការជម្លៀស​ចេញពី​តំបន់​គ្រោះ​ថា្នក់ ខណៈដែល​ពលរដ្ឋ​កម្ពុជា កំពុង​រក្សា​ភាព​ស្ងប់ស្ងៀម​បានល្អ ដើម្បី​រង់ចាំ​ការបកស្រាយ​សាលក្រម​ពី​តុលាការ​យុត្តិធម៌​អន្តរជាតិ លើ​សំណុំរឿង​ប្រសាទ​ព្រះវិហារ នៅ​ថ្ងៃទី១១ ខែវិច្ឆិកា​ខាងមុខនេះ៕

No comments:

Post a Comment

yes