គោយន្តកំពុងដឹកឈើប្រណីតចេញពីតំបន់ព្រៃ។ រូបថត សហការី
ម៉ាស៊ីនកុងតឺនឺរបស់មន្ត្រីអាវុធហត្ថ និងគោយន្តចំនួនប្រាំគ្រឿងត្រូវបានរឹបអូស និងចាប់ នៅពេលដែលកំពុងដឹកឈើប្រណិតជាង ៣ គីបនៅក្នុងតំបន់ដែនជម្រកសត្វព្រៃ ឱរ៉ាល់ ក្នុងស្រុក ឱរ៉ាល់។
អង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិមនុស្សបាននឹងកំពុងធ្វើការស៊ើបអង្កេតករណីកាប់ឈើខុសច្បាប់នៅក្នុងដែនជម្រកសត្វព្រៃឱរ៉ាល់រយៈពេលបួនថ្ងៃដោយចាប់ផ្តើមពីថ្ងៃអង្គារនេះ ហើយបានរកឃើញថា ព្រៃឈើដែលមានព្រះរាជក្រឹត្យការពារមួយនេះកំពុងត្រូវបានកាប់បំផ្លាញយ៉ាង អាណាធិបតេយ្យដោយគ្មានការទប់ស្កាត់ពីអាជ្ញាធរមានសមត្ថកិច្ចឡើយ ៕
No comments:
Post a Comment
yes