លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ
ទូរទស្សន៏សង្គ្រោះជាតិ របស់គណបក្សសង្គ្រោះជាតិ
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ នៅរសៀលថ្ងៃទី៦ ខែវិច្ឆិកានេះ បានអះអាងថា គណបក្សប្រឆាំងនឹងទាមទារឲ្យក្រសួងព័ត៌មានផ្ដល់អាជ្ញាបណ្ណ ដើម្បីបើកការផ្សាយទូរទស្សន៍សង្គ្រោះជាតិ ( CNRPTV ) តាមកញ្ចក់ទូរទស្សន៍ជាសាធារណៈ។ បើតាមលោក យឹម សុវណ្ណ ទូរទស្សន៍សង្គ្រោះជាតិនោះ នឹងត្រូវបង្កើតឲ្យបានជាដាច់ខាត នៅក្នុងអាណត្តិទី៥នេះ។
ថ្លែងប្រាប់គេហទំព័រថ្មីៗតាមទូរស័ព្ទ មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងរូបនេះបានអត្ថាធិប្បាយ ដោយផ្ដល់តម្លៃខ្ពស់ចំពោះវិស័យសារព័ត៌មាននៅក្នុងសង្គមប្រជាធិបតេយ្យ ហើយថា សម្រាប់ប្រទេសកម្ពុជា ការធ្វើឲ្យប្រព័ន្ធផ្សាព្វផ្សាយក្នុងស្រុកមានតុល្យភាពនោះ គឺជារឿងដ៏ចាំបាច់បំផុតដើម្បីឲ្យដំណើរការប្រជាធិបតេយ្យនៅកម្ពុជាមានការរីកចម្រើនទៅមុខ។
លោក យឹម សុវណ្ណ បានទម្លាក់កំហុសទៅលើបណ្ដាសារព័ត៌មានក្នុងស្រុកមួយចំនួន ដែលមិនបានប្រកាន់នូវគោលការណ៍តុល្យភាពព័ត៌មាន និងព័ត៌មានដែលអព្យាក្រិត្យ ។ ភាពមិនអព្យាក្រិត្យនេះ ត្រូវបានមន្ត្រីគណបក្សប្រឆាំងអះអាងថា ជាចំណែកមួយនៃមូលហេតុ ដែលធ្វើឲ្យគណបក្សប្រឆាំង ពិសេសសង្គ្រោះជាតិជួបការលំបាកកន្លងមក។
យ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ ទូរទស្សន៍សង្គ្រោះជាតិ របស់គណបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំងតែមួយគត់នៅកម្ពុជានោះ បានដំណើរការផ្សាយរបស់ខ្លួនហើយ នៅតាមបណ្ដាញអ៊ីណធឺណែត។ ជាការកត់សគាល់ ស្ថានីយ៍ទូរទស្សប្រឆាំងមួយនេះ បានដំណើរការផ្សាយបន្តផ្ទាល់នូវព័ត៌មាន ដែលនិយាយតែពីសកម្មភាពនានារបស់មន្ត្រីគណបក្សសង្គ្រោះជាតិតែប៉ុណ្ណោះ៕
No comments:
Post a Comment
yes