សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, January 28, 2014

អង្គការ​ចំនួន១៩៧នឹង​បន្ដ​យុទ្ធនាការ​រួម​ទាមទារ​ដោះលែង​អ្នក​ជាប់​ឃុំ​២៣​នាក់នៅថ្ងៃ​ស្អែក​

រូបថតអ្នកជាប់ឃុំ​ទាំង​ ២៣​នាក់ (រូបថត តាត ឧត្តម)

អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ចំនួន ១៩៧​ស្ថាប័ន នឹង​បន្ដ​យុទ្ធនាការ​ដាក់​ញត្តិ​នៅ​ស្ថានទូត​បរទេស​នៅ​រាជធានី​ភ្នំពេញ​ចំនួន​៧ និង​ស្នាក់ការ​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ស្នើសុំ​ឲ្យ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​កម្ពុជា គោរព​សិទ្ធិមនុស្ស និង​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំង​២៣​នាក់​។​
សេចក្តីជូនដំណឹង​របស់​បណ្តា​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ទាំង ១៩៧ ចេញផ្សាយ​នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ ឲ្យដឹងថា តំណាង​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន នឹង​បន្ត​យុទ្ធនាការ​ដាក់​ញត្តិ​សុំ​អន្តរាគមន៍​ពី​បញ្ហា​សិទ្ធិមនុស្ស និង​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំង​២៣​នាក់​នោះ នៅ​ស្ថានទូត​សឹង្ហ​​បុរី ព្រុយ​ណេ មី​យ៉ាន់​ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន វៀតណាម ចិន និង​ស្នាក់ការ​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​។​
លោកស្រី រស់ សុភាព នាយិការ​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា មានប្រសាសន៍ថា ការដាក់​ញត្តិ​នៅ​ថ្ងៃស្អែក​នេះ នឹង​ចាប់ផ្តើម​នៅ​ម៉ោង ៨:៣០​​នាទី​ព្រឹក នៅ​ស្ថានទូត​សឹង្ហ​បុរី ហើយ​និង​បន្ត​ទៅ​ស្ថានទូត​ផ្សេងទៀត ដោយ​មិន​មាន​ការ​ដង្ហែ​ក្បួន​នោះទេ​។​

​បន្ទាប់ពី​កើតមាន​ហេតុការណ៍​បង្ក្រាប​ទៅ​លើ​កម្មករ ពី​សំណាក់​កងកម្លាំងប្រដាប់អាវុធ កាលពី​ថ្ងៃ​ទី​២ និង​ទី​៣​ខែ​មករា បណ្តាលឲ្យ​មាន​មនុស្ស​ស្លាប់ រងរបួស និង​ចាប់​ខ្លួន​សកម្មជន​សិទ្ធិមនុស្ស ដីធ្លី និង​កម្មករ ២៣​នាក់​មក អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ មកពី ១៩៧​ស្ថាប័ន ព្រមទាំង​ប្រជា​សហគមន៍​ដីធ្លី បាន​បើក​យុទ្ធនាការ​ដង្ហែ​ញត្តិ​ដាក់​ទៅ​ស្ថានទូត​បរទេស​នានា​ប្រចាំ​នៅ​កម្ពុជា ដូចជា ស្ថានទូត​ស៊ុយអែត អាឡឺម៉ង់ បារាំង កូរ៉េខាងត្បូង អូស្ត្រាលី រុស្ស៊ី ថៃ ម៉ាឡេស៊ី ជាដើម ដើម្បី​បង្ហាញ​ទៅកាន់​សហគមន៍​អន្តរជាតិ​ទាំងនោះ​ថា រដ្ឋាភិបាល​តំណាងឲ្យ​ប្រជាពលរដ្ឋ បាន​កំពុង​រំលោភ​សិទ្ធិ​មនុស្ស តាម​រយៈ​ប្រព័ន្ធ​តុលាការ និង​ស្នើ​ឲ្យ​មន្ត្រី​ទូត​ទាំង​នោះ ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល ដោះលែង​អ្នក​ជាប់​ឃុំ​ទាំង​២៣​នាក់​៕

No comments:

Post a Comment

yes