សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, January 16, 2014

អគ្គិសនី​កម្ពុជា​នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​រយៈពេល​៤​ថ្ងៃនៅតាម​តំបន់​ភ្លើង​មួយចំនួន​​

អគ្គនាយកដ្ឋាន​អគ្គិសនី​កម្ពុជា បាន​ចេញ​សេចក្ដីជូនដំណឹង​អំពី​ការផ្អាក​ផ្គត់ផ្គង់​អគ្គិសនី​រយៈពេល​៤​ថ្ងៃ នៅតាម​តំបន់​ភ្លើង តាម​ពេល វេលា និង​ទីកន្លែង​មួយចំនួន ដើម្បី​អនុវត្ត​ការ​ងារ​​ជួសជុល ថែទាំ និង​ផ្លាស់ប្ដូរ​បរិក្ខារ​ប្រព័ន្ធ​បណ្ដាញ​ចែកចាយ​។​
​សេចក្ដីជូនដំណឹង​ចេញ​កាលពី​ថ្ងៃ​ទី​១៣ ខែ​មករា ឲ្យដឹងថា នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៦​ ខែ​មករា នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី នៅ​តំបន់​ចំនួន​ពីរ គឺ​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៣៥១ ក្នុង​សង្កាត់​បឹងកក់​១ ខណ្ឌ​ទួលគោក និង​ភូមិ​ទួលគោក ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ​ចាប់ពី​ម៉ោង​០៩ ដល់​ម៉ោង​០២ រសៀល និង​នៅតាម​បណ្ដោយ​ផ្លូវ​លេខ​ជាតិ​លេខ​៤ ចាប់​ពី​ឃុំ​បែក​ចាន ក្នុងស្រុក អង្គស្នួល ខេត្ត​កណ្ដាល រហូត​ដល់​ភូមិ​ថ្នល់ទទឹង ក្នុង​ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​ចាប់ពី​ម៉ោង ០៩ ដល់​ម៉ោង​០៤ រសៀល​។​
​នៅ​ថ្ងៃ​សុក្រ​ទី​១៧​ខែ​មករា នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី នៅ​តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ​ភូមិ​គោក​រកា ភូមិ​ច្រេស ភូមិ​ត្រពាំង​ពោធិ៍ ភូមិ​កប់​ស្រូវ ក្នុង​សង្កាត់​គោក​រកា ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចាប់ពី​ម៉ោង​០៩ ដល់​ម៉ោង​១២ ថ្ងៃត្រង់ និង​នៅតាម​បណ្ដោយ​មហាវិថី​ព្រះ​នរោត្តម ក្នុង​សង្កាត់​ជ័យជំនះ ខណ្ឌ​៧​មករា ខណ្ឌដូនពេញ និង​វិថី​ព្រះសីហនុ ក្នុង​សង្កាត់​វាល​វង្ស ខណ្ឌ​៧​មករា​ចាប់ពី​ម៉ោង​០៩ ដល់​ម៉ោង​០២ រសៀល​និង​នៅ​តំបន់​ភ្លើង​មួយចំនួន​ដែល​នៅ​ស្ថិតនៅ​ភូមិ​រោងចក្រ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ចាប់ពី​ម៉ោង​០៩​ដល់​ម៉ោង​០៤ រសៀល​។​

​ហើយ​នៅ​ថ្ងៃ​សៅរ៍​ទី​១៨ ខែ​មករា នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅតាម​បណ្ដោយ​ផ្លូវ​កែវ​ចិន្ថា ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ឬ​ស្សី​កែវ​ចាប់ពី​ម៉ោង​០៩ ដល់​ម៉ោង​១២ ថ្ងៃត្រង់​។ និង​នៅ​តំបន់​មួយចំនួន​ស្ថិតនៅ​ភូមិ​ត្រពាំង​ក្រសាំង ក្នុង​សង្កាត់​ត្រពាំង​ក្រសាំង ភូមិ​កន្ទោក សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ចាប់ពី​ម៉ោង​០៩ ដល​ម៉ោង​០៥ ល្ងាច​។​
​ចំណែកឯ​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ១ ក្នុង​ភូមិ​តាងូវ ក្នុង​សង្កាត់​និរោធ​ន៍ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ នឹង​មាន​ការផ្អាក​ការផ្គត់ ផ្គង់​ភ្លើង​រយៈពេល​៤​ថ្ងៃ​ជាប់ៗ​គ្នា​គឺ​ពី​ថ្ងៃ​ទី​១៦ រហូត​ដល់​ថ្ងៃ​ទី​១៩ ខែ​មករា ចាប់ពី​ម៉ោង​០៨​ព្រឹក រហូតដល់​ម៉ោង​០៥​ល្ងាច​។​
​សេចក្ដីជូនដំណឹង​ដដែល​បន្ដថា អគ្គនាយកដ្ឋាន​អគ្គិសនី​កម្ពុជា​អំពាវនាវ​ដល់​សារ​ធាណៈ​ជន និង​អតិថិជន​ឲ្យបាន​ដឹង មុខ​នឹង​ធ្វើ​ការផ្អាក​ផ្គត់ផ្គង់​អគ្គិសនី​បណ្ដោះអាសន្ន​៕

No comments:

Post a Comment

yes