សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, January 16, 2014

ព្រះតេជគុណវឿងសំណាងសកម្មជនការពារសិទ្ធមនុស្សទទួលបានការគាំទ្រនិងលើកទឹកចិត្តពីពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស

លោក កែវ រតនា « វីរជន » ប្រធានការរិយាល័យវិទ្យុសង្គ្រោះជាតិ ប្រគល់បច្ច័យចំនួន៥០០ដុល្លាដល់ព្រះតេជគុណ វឿង សំណាង

សកម្មជនតស៊ូមតិដ៏អង់អាចក្លាហាន ព្រះតេជគុណ វឿង សំណាង ដែលត្រូវបានអាជ្ញាធរ​របស់​លោក ហ៊ុន សែន បង្ក្រាបរងរហួសយ៉ាងដំណំ ក្នុងព្រឹត្តិការនៅផ្លូវវេងស្រេង កាណាឌីយ៉ា កាល​ពី​ថ្ងៃទី០៣ មករា ដើមខែនេះ ឥឡូវ​ព្រះអង្គកំពុងតែសម្រាកព្យាបាលនៅកន្លែងសុវត្ថិភាព ដោយមាន​ការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ​ជំនាញ ។

ព្រះតេជគុណ វឿង សំណាង ក្នុងការបង្ក្រាបរបស់សមត្ថកិច្ចនៅផ្លូវវេស្រេង កាណាឌីយ៉ា បានរង​របួសជាទំងន់ ត្រង់ព្រះកេស ឆ្អឹងជំនី និងជើង ដែលរហូតមកដល់ឥឡូវព្រះអង្គគង់នៅមួយកន្លែង ដោយមិនអាចនិមន្ត​ទៅ​ណា​បានឡើយ ។

ស្ថិតនៅក្នុងស្ថានភាពគង់នៅមួយកន្លែង ជួបជាមួយអ្នកយកព័ត៌មានរបស់កម្មវិធីសម្លេងសង្គ្រោះ​ជាតិ ព្រះតេជ​គុណ វឿង​ សំណាង មានសង្ឃដិកាថា ស្ថិតនៅក្នុងព្រឹត្តិការនៃការបង្ក្រាបរបស់ សមត្ថកិច្ចមកលើព្រះអង្គ​នៅផ្លូវ​វេង​ស្រេង គឺកងកម្លាំងឆ័ត្រយោង មានបំណងផ្តាច់ផ្តិលព្រះជន្ម​របស់​ព្រះ​អង្គ ដោយពួកគេបានប្រើដំបងឆក់ ព្រនង់ ដែកជ្រុងជាដើម វាយសង្គ្រប់មកលើព្រះអង្គ ។ 

ដោយមើលឃើញពីការតស៊ូមតិរបស់ព្រះតេជគុណ វឿង សំណាង ក្នុងការទាមទារឲ្យមាន​ការដំ​ឡើងប្រាក់​ខែ​គោលដល់កម្មករចំនួន១៦០ដុល្លាក្នុង១ខែ ហើយត្រូវបានកម្លាំងឆ័ត្រយោង បង្ក្រាប​រងរបួសជាទំងន់ពុទ្ធបរិស័ទ​ទាំងក្នុងនៅក្រៅប្រទេស ស្រលាញ់អាណិត និងគោរពចំពោះភក្តីភាព​របស់​ព្រះអង្គក្នុងការបំរើផល​ប្រយោជន៏​ពលរដ្ឋ កម្មករ-កម្មការរីនីជាដើម ដោយពួកគាត់តែងតែមូល​មតិគ្នាចាប់តាំងពីព្រះអង្គរងរហួសរហូត​មកទល់និង​ពេលនេះ រាយបច្ច័យតាមសទ្ធាជ្រះថ្លា ប្រគេន​ព្រះអង្គដើម្បីព្យាបាលជំងឺជាបន្តបន្ទាប់ ។


ជាមួយគ្នានោះ កាលពីថ្ងៃទី១៥ មករា ២០១៤ បងប្អូនខ្មែរនៅក្រុងឡូវ៉ែល រដ្ឋម៉ាស្សាឈូសេត្ត សហ​រដ្ឋ​អាមេរិក ដែលតំណាងដោយបងស្រី មាស បុណ្ណារី បងស្រី ម៉ៅ និងលោក ហួត បាន​រៃអង្គាស​បច្ច័យបានចំនួន៥០០ដុល្លា តាមរយៈកម្មវិធីសម្លេងសង្គ្រោះជាតិ ប្រគេនដល់ព្រះតេជគុណ វឿង សំណាង ដែលកំពុងតែសំរាកព្យាបាលជំងឺ ។

ព្រមជាមួយគ្នានោះ ស្ថិតនៅក្នុងស្ថានភាពជំងឺមិនទាន់បានធូរស្រាលនៅឡើយ ព្រះអង្គក៏បានខំ​ប្រឹង​បន្ត​មាន​សង្ឃ​ដិការទាំងសំឡេងខ្សាយៗស្តាប់មិនចង់បាន រួមជាមួយនិងទឹកភ្នែករលីងរលូង សូមថ្លែងអំណរគុណដល់​ញាត្តិ​ញូម ពុទ្ធបរិស័ទ្ធ នៅក្រុងឡូវ៉ែល រដ្ឋម៉ាស្សាឈូសេត្ត ទាំងអស់​ដែលបានរៃអង្គាសបច្ច័យរប្រគេន ដល់ព្រះ​អង្គចំនួន៥០០ដុល្លា ដើម្បីព្យាបាលជំងឺ ដោយព្រះអង្គ​គ្មានអ្វីក្រៅពីជូនពរញាត្តិ ញូម ពុទ្ធិបរិស័ទ្ធទាំងអស់​ជួប​តែ​និងសេចក្តីសុខ និងសេចក្តីចំរើន ។

សូមជំរាបជូនថា នៅក្នុងព្រឹត្តិការ​បង្ក្រាបមកលើបាតុករ នៅផ្លូវវេងស្រេង កាណាឌីយ៉ា កាលពីថ្ងៃ​ទី០២ និងទី០៣ មករា បានបណ្តាលឲ្យមនុស្សយ៉ាងតិចចំនួន៦នាក់ស្លាប់បាត់បង់ជីវិត រងរហួសជិត​៣០នាក់ ចាប់ខ្លួនដាក់ពន្ធ​នា​គារព្រៃផ្លុង ខេត្តកំពង់ចាម ចំនួន២៣នាក់ និងមានអ្នកបាត់ខ្លួន​មួយចំ​នួន​ទៀត ហើយគណបក្សសង្គ្រោះជាតិ បានថ្កោលទោសយ៉ាងដាច់អហិង្សាចំពោះ​ការប្រើអំពើ​ហិង្សា​របស់សមត្ថកិច្ចមកលើបាតុករខាងលើនេះ ព្រមទាំង​បាន​បង្កើតក្រុមមេធាវីអន្តរជាតិ ដើម្បី​រាយតម្លៃឧក្រឹដ្ឋកម្មប្រព្រឹត្តិដោយកងកម្លាំងប្រដាប់អាវុធកម្ពុជាផងដែរ ៕

No comments:

Post a Comment

yes