សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, January 15, 2014

លោក​ម៉មសូ​ណង់​ដូនៅ​តែ​​ធ្វើ​​បាតុ​​កម្ម​​ទោះ​​ជា​​ក្រ​​សួង​​ព័ត៌​​មាន​​ថា​​អស់​​ហ្វ្រេ​​កង់​​ក៏​​ដោយ​

លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុកឃ្មុំ និង​ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ
លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុកឃ្មុំ និង​ប្រធាន​
សមាគម​អ្នកប្រជាធិបតេយ្យ

លោក ម៉ម សូណង់​ដូ នា​យក​វិទ្យុ​សំ​បុក​ឃ្មុំ នៅ​តែ​ប្រ​កាស​ធ្វើ​បាតុ​កម្ម ដើ​ម្បី​ទាម​ទារ​ឲ្យ​ក្រ​សួង​ព័ត៌​មាន​ផ្តល់ ហ្វ្រេ​កង់​វិទ្យុ និង ហ្វ្រេ​កង់​ទូរ​ទស្សន៍​សម្រាប់​ផ្សាយ​បន្ត​ទៅ​ដល់​ខេត្ត​នានា បើ​ទោះ​បី​ជា ក្រ​សួង​ព័ត៌​មាន​ប្រកាស​ថា​ពុំ​មាន​សល់​ហ្វ្រេ​កង់​វិទ្យុ និង ទូរទស្សន៍​សម្រាប់​ផ្តល់​ឲ្យ​ក៏​ដោយ។ បាតុ​កម្ម​នេះ​គ្រោង​នឹង​ធ្វើ​នៅ​រៀង​រាល់​សប្តាហ៍​ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សុក្រ និង​ចាប់​ផ្តើម​នៅ​ថ្ងៃទី ២៧ មករា​ខាង​មុខ​។

លោក​ម៉ម សូណង់ដូ គ្រោង​ដឹកនាំ​បាតុកម្ម​ជា​រៀងរាល់​សប្តាហ៍​ចាប់ពី​ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ ទី ២៧មករា​ខាងមុខនេះ។ បាតុកម្ម​នេះ​គឺ​ដើម្បី​ទាមទារ​ឲ្យ​ក្រសួង​ព័ត៌មាន​ផ្តល់​ចំលើយ​ឲ្យ​ច្បាស់លាស់​ជាង​នេះ ទាក់ទង​នឹង​ការដំឡើង​ហ្វ្រេ​កង់​ផ្សាយ​បន្ត​នៃ​វិទ្យុ​សំបុក​ឃ្មុំ​ទៅតាម​បណ្តា​ខេត្ត។
 
លោក ម៉ម សូ​ណង់​ដូ បាន​ដាក់​លិ​ខិត​ស្នើ​សុំ​ធ្វើ​បាតុ​កម្ម​ទៅ​លោក​អភិ​បាល​ក្រុង​ភ្នំ​ពេញ ប៉ា សុ​ជាតិ​វង្ស កាល​ពី​ថ្ងៃ​ចន្ទ។ នៅ​ក្នុង​លិ​ខិត​នោះ លោក​ម៉ម សូ​ណង់​ដូ បាន​បញ្ជាក់​ថា លោក​នឹង​ដឹក​នាំ​បាតុ​ករ ចំនួន​តិច​ជាង ២០០ នាក់ ធ្វើ​បាតុ​កម្ម​រៀងរាល់​ស​ប្តា​ហ៍ ចាប់ពី​ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ ដោយ​ជួបជុំគ្នា នៅ​ទីលាន​ប្រជា​ធិប​តេយ្យ​។  
 
បន្ទាប់​មក ក្រុម​បាតុករ​នឹង​ដង្ហែ​ក្បួន​បាតុ​កម្ម ឆ្ពោះ​ទៅ​កាន់​ក្រ​សួង​ព័ត៌​មាន នៅ​វេលា​ម៉ោង ៨ ព្រឹក ដល់​ម៉ោង ១២ ថ្ងៃ​ត្រង់ ដើម្បី​ទាម​ទារ​ឲ្យ​ក្រ​សួង​ព័ត៌​មាន​ អនុ​ញ្ញាត​ឲ្យ​វិទ្យុ​សំ​បុក​ឃ្មុំ ដំ​ឡើង​កម្លាំង​ផ្សាយ​បន្ត​ទៅ​តាម​ខេត្ត និង​សុំ​ហ្វ្រេ​កង់ សម្រាប់​បង្កើត​ទូរ​ទស្សន៍ ទៅ​តាម​សំណូម​ពរ​របស់​ប្រ​ជា​ពល​រដ្ឋ​រាប់​លាន​នាក់​។
 
ប៉ុន្តែ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌​មាន លោក ខៀវ កា​ញា​រិទ្ធ នៅ​ថ្ងៃ​អង្គារ​ទី​១៤​មករា​បាន​បញ្ជាក់​ប្រាប់​លោក ម៉ម សូ​ណង់​ដូ តាម​រយៈ​លិ​ខិត​មួយ​ច្បាប់​ថា លោក​មាន​ការ​សោក​ស្តាយ​ដោយ​ពុំ​មាន​សល់​ហ្វ្រេ​កង់​វិទ្យុ និង​ទូរ​ទស្សន៍ សម្រាប់​ផ្តល់​ជូន​តាម​ការ​ស្នើ​សុំ​របស់​វិទ្យុ​សំបុក​ឃ្មុំ FM 105 MHz នោះ​ឡើយ។ ជំនួយ​ការ​ផ្ទាល់​របស់​លោក ម៉ម សូ​ណង់​ដូ និង​ជា​អគ្គ​លេខា​ធិកា សមា​គម​អ្នក​ប្រជា​ធិប​តេយ្យ លោក​ស្រី ហួន ផាន​ណា​រី បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​ថា ការ​ឆ្លើយ​តប​របស់​ក្រសួង​ព័ត៌​គឺ​មាន​ភាព​អយុត្តិ​ធម៌​សម្រាប់​វិទ្យុ​សំបុក​ឃ្មុំ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​លោក ម៉ម សូ​ណង់​ដូ នៅ​តែ​បន្ត​ធ្វើ​បាតុ​កម្ម​។
 
អ្នក​នាំ​ពាក្យ​របស់​សាលា​រាជ​ធានី​ភ្នំពេញ លោក ឡុង ឌី​ម៉ង់ បាន​ប្រាប់​វិទ្យុ​បា​រាំង​នៅ​ព្រឹក​មិញ​នេះ​ថា សា​លា​ក្រុង​បាន​ទទួល​លិ​ខិត​របស់​លោក ម៉ម សូ​ណង់​ដូរ ហើយ ហើយ​នៅ​រសៀល​នេះ លោក​ប៉ា សុ​ជាតិ​វង្ស នឹង​ធ្វើ​ការ​សម្រេច​ចំពោះ​ការ​ស្នើ​សុំ​នេះ​។
 
គួរ​បញ្ជាក់​ថា លោក ម៉ម សូ​ណង់​ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ FM 105 MHz បាន​ស្នើរ​សុំ​តំឡើង ហ្វ្រេ​កង់​ផ្សាយ​បន្ត​ទៅ​តាម​ខេត្ត ពី​ក្រ​សួង​ព័ត៌​មាន​ចំនួន​៤​ដង​មក​ហើយ ចាប់​តាំងពី​ឆ្នាំ ២០០៦​មក ហើយ ក្រសួង​ព័ត៌​មាន​តែង​តែ​ផ្តល់​ចំ​លើយ​ដដែល​ៗ​ថា ក្រ​សួង​ព័ត៌​មាន​ពុំ​មាន​សល់​ហ្វ្រេ​កង់​សម្រាប់​វិទ្យុ​សំបុក​ឃ្មុំ​ឡើយ​៕

No comments:

Post a Comment

yes