សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, March 3, 2014

CPPនិងCNRPជួប​គ្នា​បន្ត​កិច្ចចរចា​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​​

CPP និង CNRP ជួប​គ្នា​បន្ត​កិច្ចចរចា​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​
(រូបថតដោយតាំង វីដា)

មន្ត្រីជាន់ខ្ពស់ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​​វេលា​ម៉ោង​៩ព្រឹក ថ្ងៃ​ចន្ទ​នេះ នឹង​បន្ត​កិច្ចចរចា​ពី​ការកំណត់​អាណត្តិ តួនាទី ភារកិច្ច និង​ផែនការ​សកម្មភាព​របស់​គណៈកម្មការច​ម្រុះ​កែ​ទម្រង់​ការ​បោះឆ្នោត​។​
​សមាសភាព​គណៈកម្មកា​រ​កែ​ទម្រង់​ការ​បោះឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​លោក សុន ឆ័យ និង​សមាជិក​រួមមាន លោក យឹម សុវណ្ណ  លោក គួ​យ ប៊ុន​រឿន លោក អេង ឆៃអ៊ាង លោក ម៉ៅ មុន្នី​វណ្ណ និង​លោក ហូរ វ៉ាន់​។​
​ក្រុមការងារ​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ដោយ​លោក ព្រុំ សុខា ចំណែក​បេក្ខភាព​គណៈកម្មការ​រួម​មាន លោក ប៊ិន ឈិន លោក ជាម យៀប លោក ឈាង វុន លោក ប៉ែន បញ្ញា លោក ស៊ិក ប៊ុន​ហុក និង​អ្នកស្រី គ្រួច សំអាន​។​
​ក្នុង​យុទ្ធនាការ​ទាមទារ​តុលាការ ដោះលែង​អ្នក​ជាប់​ឃុំ​២១​នាក់ របស់​សកម្មជន​ដីធ្លី និង​ព្រះសង្ឃ កាលពី​សប្តាហ៍​មុន ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ថ្លែង​សារ​នយោបាយ ជំរុញ​ឲ្យ​ដោះលែង​អ្នក​ដែល​កំពុង​ឃុំខ្លួន​នោះ ដោយ​អះអាង​ថា ជា​ការបង្កើន​បរិយាកាស​ល្អ ខណៈ​គណបក្ស​ទាំង​ពីរ​កំពុង​វិល​ទៅ​កាន់​តុ​ចរចា​។​

អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន បាន​ព្រមាន​តបត​នឹង​ការធ្វើ​បាតុកម្ម​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ជា​ការបង្ហាញ​សិទ្ធិ និង​ឆន្ទៈ​រាស្ត្រ ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​។​
​មុន​នេះ​ប៉ុន្មាន​ថ្ងៃ គណបក្ស​សង្គ្រោះ​ជាតិ បានស្នើ​ជួប​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា បន្ត​កិច្ចចរចា នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ ខែ​កុម្ភៈ​នេះ ដោយ​ភ្ជាប់​ជាមួយ​សមាសភាព​គណៈកម្មកា​រ​ចម្រុះ ៦​រូប តែ​សំណើ​នេះ មិន​ត្រូវបាន​ក្រុមការងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ឆ្លើយតបភា្ល​មៗ​ឡើយ​៕

No comments:

Post a Comment

yes