សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, March 3, 2014

ពលរដ្ឋ​នៅ​ឃុំ​ព្រែក​អញ្ចាញ​បារម្ភ​ថានឹង​បាក់​ច្រាំង​ខណៈ​ក្រុមហ៊ុន​វៀតណាម​មួយ​កំពុង​បូម​ខ្សាច់​ក្បែរ​នោះ​​

ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ព្រួយ​បា​ម្ភ​ថា​នឹង​បាក់​ច្រាំង​ទ​ន្លេ ដែល​ជាប់​នឹង​លំនៅឋាន​របស់​ពួកគេ ខណៈ​ក្រុម​ហ៊ុន​​វៀតណាម​មួយ បាន​នឹង​កំពុង​បូម​ខ្សាច់ នៅ​ទីនោះ​អស់​រយៈពេល​ពីរ​ថ្ងៃ​មកហើយ។​
​ពលរដ្ឋ​ម្នាក់​ឈ្មោះ ឡាយ សេង​ថៃ ប្រាប់​VOD នៅ​រសៀល​ថ្ងៃ​អាទិត្យ ទី​០២ នេះ​ថា ប្រជាពលរដ្ឋ​នៅ​ស្រុក​មុខកំពូល ខេត្ត​កណ្តាល ដែល​កំពុង​រស់នៅ​ក្បែរ​មាត់​ទន្លេ​មេគង្គ​លើ​មាន​ការព្រួយបារម្ភ​ជា​ខ្លាំង នៅពេល​ដែល​ឃើញ​ក្រុមហ៊ុន​វៀតណាម​មួយ បូម​ខ្សាច់​ពីរ​ថ្ងៃ​មកហើយ ខណៈ​​កន្លងមក ​មាន​ការបាក់​ច្រាំង​នៅ​សង្កាត់​ជិតៗ​នោះ​។
​ពលរដ្ឋ​ម្នាក់ទៀត លោក ទ​ក់ ថាវ មានប្រសាសន៍ថា ក្រុមហ៊ុន​វៀតណាម​ដែល​កំពុង​បូម​ខ្សាច់​នោះ គឺ​មាន​ចំងាយ​ជិត​មាត់ច្រាំង​ប្រហែល​២០​​ម៉ែត​តែប៉ុណ្ណោះ ដែល​នេះ​ជា​បញ្ហា​ដែល​គួរឲ្យ​ព្រួយបារម្ភ ។ លោក​បន្តថា នៅពេលដែល​ប្រជាពលរដ្ឋ​ស្នើ​ទៅ​អាជ្ញាធរ​ភូមិ​ឃុំ​គេ​មិន​អើ​ពើ​​ទេ។​
VOD មិនទាន់​បាន​សុំ​ការឆ្លើយតប ពី​ក្រុមហ៊ុន និង​អាជ្ញាធរ​ពាក់ព័ន្ធ​បានទេ។​
​កាលពី​​វេលា​ម៉ោង ១០​និង​៣០​នាទី យប់​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៤ ផ្ទះ​ប្រជាពលរដ្ឋ ចំនួន​២​ខ្នង ដែល​ស្ថិតនៅ​តាម​ដង​ទន្លេ មេគង្គ ក្នុងភូមិ​ព្រះ​ប្រ​សប់ ឃុំ​ព្រះ​ប្រ​សប់ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល  បាន​បាក់ស្រុត​ចូល ទៅក្នុង​ទឹកទន្លេ បាន​បណ្តាល​ឲ្យ មនុស្ស​ស្លាប់​៣​នាក់ និង​៣​នាក់​ទៀត​រងរបួស៕

No comments:

Post a Comment

yes