សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, September 25, 2012

គង់ គាំ ៖ បើចង់កំទេចប្រទេសកម្ពុជារើសយកតេជោសែនចុះ តែបើចង់ឲ្យប្រទេសជាតិមានការរីកចំរើនសូមជ្រើរើសយកលោក សម រង្ស៊ីប្រធានគណបក្ស សង្គ្រោះជាតិ

លោក គង់់ គាំ ថ្លែងទៅកាន់ប្រជាពលរដ្ឋអ្នកគាំទ្រ ក្នុងយុទ្ធនាការឃោសនា​​
បោះឆ្នោតឃុំ-សង្កាត់

គណបក្ស​ សង្គ្រោះជាតិ ដែលកើតចេញពីចលនារបស់អ្នកប្រជាធិបតេយ្យ បាននិងកំពងុតែបំ​ពេញបេសកកម្មរបស់ខ្លួនឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃដើម្បីឲ្យប្រជាពលរដ្ឋបានដឹងពីគោលនយោបាយរបស់គណបក្ស សង្គ្រោះជាតិ ក្នុងការចូលរួម​ប្រគួតប្រជែងការបោះឆ្នោតជាតិ នៅថ្ងៃ​អាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣ ។

គណបក្ស សង្គ្រោះជាតិ គឺមានលោក សម រង្ស៊ី ជាប្រធាន និងលោក កឹម សុខា ជាអនុប្រធាន​នៅពេលដ៏ខ្លីខាងមុខនេះ ជាមួយគ្នានោះគណបក្ស សង្គ្រោះជាតិ ក៏មានឥស្សរជននយោ​បាយ​មកពីគណបក្ស​​ផ្សេងជាច្រើនរូបទៀតបានមកចូលរួមជាមួយនិងគណបក្ស សង្គ្រោះជាតិ ផងដែរ ដែលជាពន្លឺបង្ហាញឲ្យឃើញថាគណបក្ស សង្គ្រោះជាតិ និងទទួលបានជោគជ័យ​នៅពេលបោះ​ឆ្នោតជាតិឆ្នាំ២០១៣ ខាងមុខនេះ ព្រោះប៉ូលនយោបាយនៅក្នុងប្រទេសកម្ពុជាគឺ​មានតែពីរ​ប៉ុណ្ណោះ​គឺប៉ូលនយោបាយដែលដឹកនាំដោយអ្នកប្រជាធិបតេយ្យ និងប៉ូលនយោបាយដែលដឹកនាំ​ដោយអ្នកកាន់អំណាចផ្តាច់ការ ហើយប្រជាពិតរដ្ឋច្បាស់ណាស់និងបោះឆ្នោតគាំទ្រមកលើ​គណ​បក្ស​ប្រជាធិប​តេយ្យគឺគណបក្ស សង្គ្រោះជាតិ ចំណែកឯគណបក្សកាន់អំណាច​សព្វថ្ងៃប្រ​ជាព​ល​រដ្ឋពួកគាត់លែងទុកចិត្តក្នុងការដឹកនាំប្រទេសរបស់ពួកគេទៀតហើយ ព្រោះដោយសារតែ​ប្រ​ទេស​កម្ពុជា ក្រោមការដឹកនាំរបស់ពួកគេគឺមិនបានផ្តល់អ្វីជាដុំកំភួនជូនជាតិ និងប្រជាពលរដ្ឋ​នោះ​ឡើយ ​ក្រៅ​តែក្តោបក្តាប់អំណាចដើម្បីបំរើផលប្រយោជន៏ឲ្យបក្ខពួក និងក្រុមគ្រួសាររបស់​ខ្លួន​​តែប៉ុណ្ណោះ ។


ជាមួយគ្នានោះបានធ្វើឲ្យប្រទេសកម្ពុជា មានឈ្មោះជំពាក់បំណុលបរទេសជុំទិស ហើយប្រជា​ពលរដ្ឋកាន់តែរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រខ្លាំងឡើងៗ ចំណែកឯអំពើពុករលួយក៏កាន់តែកុំ ពុងរីកដោះដាលដូចផ្សិតតាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោមគ្រប់ក្រសួង មន្ទីរ និងស្ថាប័ននានា អំពើរំលោភសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរ រួមជាមួយនិងការបំផ្លាញធនធានធម្មជាតិដ៏មានតម្លៃរបស់ ប្រទេសស្ទើតែវិនាសបាត់បង់អស់ ចំណែកឯទឹកដីវិញត្រូវបានគេមើលឃើញថាកំពុងតែបាត់​​បង់ បន្តិចម្តងៗចូលទៅក្នុងប្រទេសជិតខាង ជាពិសេសគឺប្រទេសយួនតាមរយៈការបោះបង្គោលព្រំ
ដែនរវាងរដ្ឋាភិបាលខ្មែរ ជាមួយនិងរដ្ឋាភិបាលក្រុងហាណូយ ។

ប្រទេសកម្ពុជាក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជនសព្វថ្ងៃ គឺបាននិងកំពុងតែដឹកនាំប្រ​ទេសជាតិដើរទៅដល់រណ្តៅនៃមាត់ជ្រោះមរណៈហើយ ដូចនេះប្រជាពលរដ្ឋខ្មែរដែល​ជា​អ្នកស្នេ​ហាជាតិទាំងអស់ សូមចូលរួមជាមួយនិងគណបក្ស សង្គ្រោះជាតិ ឲ្យបានគ្រប់គ្នាហើយ នៅពេល​ឆ្នោតជាតិខាងមុខនេះ សូមបោះឆ្នោតជូនគណបក្ស សង្គ្រោះជាតិ ឲ្យបានគ្រប់ៗគ្នាដើម្បី​យើងរំ​ដោះប្រទេសជាតិរបស់យើងចេញពីកណ្តាប់ដៃរបស់គណបក្សកាន់អំណាចសព្វថ្ងៃឲ្យបាននៅ​ឆ្នាំ​២០១៣ខាងមុខ ដើម្បីយើងកែប្រែមុខមាត់ប្រទេសកម្ពុជាឲ្យមានឈ្មោះបោះសម្លេងជាថ្មីម្តង​ទៀត​​នៅលើឆាកអន្តរជាតិ បន្ទាប់ពីកេរ្តិ៏ឈ្មោះកម្ពុជាត្រូវបានសាបរលាបនៅលើឆាកអន្តរ​ជា​តិ​អស់ជា​ច្រើនឆ្នាំក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានលោក ហ៊ុន សែន ជានាយក​រដ្ឋមន្រ្តីនោះ ។

ប្រទេសកម្ពុជាប្រសិនបើដឹកនាំដោយអ្នកប្រជាធិបតេយ្យ និងធ្វើឲ្យប្រទេសជាតិមានការរីកចំរើន ជឿនឈឿនជាក់ជាមិនខាន ហើយសេដ្ឋកិច្ចនិងមានការរីកលូតលាស់បានយ៉ាងឆាប់រហ័ស ព្រោះ​ថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិ គឺសុទ្ធសឹងតែជាអ្នកសេដ្ឋកិច្ចជំនាញ ដែលងាយស្រួល ក្នុងការស្រូបយកអ្នកវិនិយោគល្អៗមកបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជា ជាមួយគ្នានោះក៏ផ្តល់​ឱកាសការងារជូនប្រជាពលរដ្ឋបានធ្វើគ្រប់ៗគ្នាថែមទៀតផង ។

ទន្ទឹមទៅនិងដើម្បីទទួលបាននូវជោគជ័យអស់ទាំងនេះចាប់ពីឆ្នាំ២០១៣តទៅ បងប្អូនប្រជាពល រដ្ឋទាំងអស់ ដែលគ្រប់អាយុបោះឆ្នោត និងបងប្អូនប្រជាពលរដ្ឋដែលបានបោះឆ្នោតមុនៗ ក៏ដូច​ជា​ មិនដែលបានបោះឆ្នោតសោះ សូមអញ្ជើញទៅពិនិត្យមើលបញ្ជីឈ្មោះ និងចុះឈ្មោះបោះ ឆ្នោតឲ្យបានគ្រប់ៗគ្នាចាប់ពីថ្ងៃនេះតទៅរហូតដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១២ ព្រោះនេះគឺជា លើកចុងក្រោយហើយក្នុងការចុះឈ្មោះ និងពិនិត្យមើលបញ្ជីឈ្មោះសម្រាប់បំរើឲ្យការបោះឆ្នោត ប្រសិនបើបងប្អូនមិនបានអញ្ជើញទៅចុះឈ្មោះ និងពិនិត្យមើលបញ្ជីឈ្មោះឲ្យបានត្រឹមត្រូវ នោះ​ទេ លោកអ្នកនិងពុំមានសិទ្ធក្នុងការបោះឆ្នោតនៅឆ្នាំ២០១៣នោះឡើយ ។

ជាមួយគ្នានោះ ដើម្បីឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិតិធម៌ និងមិនបង្ករ ការលំបាកដល់ប្រជាពលរដ្ឋ គណបក្សប្រឆាំង ប្រជាពលរដ្ឋអ្នកស្នេហាជាតិ រួមជាមួយអង្គ​ការ​ជាតិ និងអន្តរជាតិបានធ្វើការទាមទារឲ្យមានការផ្លាស់ប្តូរសមាសភាព គ..ប ចេញ​ ព្រោះស្ថាប័ន​គ..ប មួយនេះត្រូវបានគេដឹងថា តាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោមគឺសុទ្ធិសឹងជាមនុស្សរបស់ គណបក្សប្រជាជនទាំងអស់ ហើយការបោះឆ្នោតម្តងៗត្រូវបានពួកគេធ្វើការរៀបចំឲ្យគណបក្ស កាន់អំណាចសព្វថ្ងៃឈ្នះជារៀងរហូត ។

លោក គង់ គាំ សមាជិកព្រឹទ្ធសភារបស់គណបក្សប្រឆាំង នៅក្នុងពិធីចុះជួបសំណេះសំណាលជា​មួយប្រជាពលរដ្ឋ ដែលជាអ្នកគាំទ្រគណបក្ស សង្គ្រោះជាតិ លោកបានមានប្រសាសន៏ឲ្យដឹងថា ដោយមានអង្គការសហប្រជាជាតិ ដោយមានគណកម្មាធិការសភាអន្តរជាតិ និងសហគមន៏អ៊ឺរ៉ុប ក៏ដូចជាប្រទេសសេរីធំៗ គឺគេប្រាកដហើយ បើទោះបីជាក្រសួងមហាផ្ទៃនៅអល់អែក នៅទីទើ នៅរុញចុះរុញឡើងយ៉ាងណាក៏ដោយ ដាច់ខាត គ..ប ត្រូវតែផ្លាស់ប្តូរដោយគេចមិន​ផុតនោះ​ឡើយ ជា​មួយគ្នានោះលោក សម រង្ស៊ី ក៏ត្រូវតែមានវត្តមាននៅក្នុងប្រទេសកម្ពុជាក្នុងពេលឆាប់ៗ ខាងមុខនេះផងដែរ ដើម្បីដឹកនាំគណបក្ស សង្គ្រោះជាតិ ចូលរួមក្នុងការបោះឆ្នោត​ដើម្បីដណ្តើម​យក​ជ័យជំនះជូនជាតិ និងប្រជាពលរដ្ឋឲ្យបានដាច់ខាតនៅឆ្នាំ២០១៣ខាងមុខ ។

លោក គង់ គាំ មានប្រសាសន៏ទៀតថា សម្រាប់បេក្ខជននាយករដ្ឋមន្រ្តីនៅឆ្នាំ២០១៣គឺមានតែពីរ នាក់ប៉ុណ្ណោះ ដោយលោក កឹម សុខា គឺបានគាំទ្រឲ្យលោក សម រង្ស៊ី ធ្វើជាប្រធានគណបក្សថ្មី​របស់អ្នកប្រជាធិបតេយ្យគឺគណបក្ស សង្គ្រោះជាតិ និងជាបេក្ខជននាយករដ្ឋមន្រ្តី ចំណែកឯគណ​បក្សកាន់អំណាចគឺគេគាំទ្រតេជោសែនជានាយករដ្ឋមន្រ្តី ហើយឥឡូវសូមបងប្អូនរើសទៅបេក្ខ​ជនជានាយករដ្ឋមន្រ្តីទាំងពីររូបខាងលើនេះ ដោយលោកសូមជំរាបថា​តេជោសែនគឺចេញ​ពីសា​លា​កំ​ទេច រីឯលោក សម រង្ស៊ី គឺចេញពីសាលាសេដ្ឋកិច្ច ។ ដូច្នេះប្រសិនបើប្រជា​ពលរដ្ឋខ្មែរ​ចង់​កំទេច​ប្រទេសកម្ពុជាតទៅទៀត រើសយកតេជោសែនចុះ តែប្រសិនបើបងប្អូនចង់ឲ្យសេដ្ឋកិច្ចខ្មែរ​លូតលាស់ រីកចំរើនស្មើប្រទេសជិតខាងរើសយកលោក សម រង្ស៊ី ដែលជាប្រធានគណបក្ស សង្គ្រោះជាតិ ទៅគឺពិតជាមិនខុសនោះឡើយ ។ ហើយលោកជឿថា ប្រជាពលរដ្ឋខ្មែរទាំងអស់ គឺច្បាស់លាស់ និងដាច់ស្រឡះ ច្បាស់ជានៅឆ្នាំ២០១៣ ដូរគណបក្សកាន់​អំណាចសព្វ​ថ្ងៃនេះ​ចេញ​​ឲ្យទាល់​តែ​បាន ដើម្បីផ្តល់ការរស់នៅថ្មីដល់យើងទាំងអស់គ្នា និងកេរ្តិ៏ឈ្មោះជូនជាតិ មាតុ​ភូមិរបស់យើង ។

អ្នកប្រជាធិបតេយ្យបានដៅហើយថា នៅឆ្នាំ២០១៣ខាងមុខនេះនិងដណ្តើមជ័យជំនះ លើគណ​បក្សកាន់អំណាចតាមបែបប្រជាធិបតេយ្យឲ្យបាន ទោះស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ ព្រោះមានតែគណបក្ស សង្គ្រោះជាតិ តែមួយប៉ុណ្ណោះដែលជាក្តីសង្ឃឹម​របស់របស់ប្រជា​ពល​រដ្ឋ​ខ្មែរ និងប្រទេសជាតិរបស់យើង ៕

No comments:

Post a Comment

yes