យុវជន សង្គ្រោះជាតិ
យុវជនគឺជាឆ្អឹងខ្នងដ៏សំខាន់របស់គណបក្ស សង្គ្រោះជាតិ
ព្រោះយុវជនមានឱកាសពេលវាលាច្រើន ក្នុងការចូលរួមការងារសង្គម
មួយវិញទៀតយុវជនក៏ជាចលករមួយដ៏សំខាន់ផងដែរ
ដើម្បីធ្វើការផ្លាស់ប្តូរមេដឹកនាំប្រទេសជាតិ
ដែលមិនបានធ្វើអ្វីដើម្បីជាប្រយោជន៏សម្រាប់ជាតិ និងប្រជាពលរដ្ឋទូទៅនោះ ។
ជាមួយគ្នានេះផងដែរ នៅបន្ទាប់ពីគណបក្ស សង្គ្រោះជាតិ ចាប់ផ្តើមបង្កើតឡើង ក៏ដូចជានៅក្នុង
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ យុវជនសង្គ្រោះជាតិ របស់ចលនាទាំងនៅក្នុងស្រុក ក៏ដូច
ជានៅក្រៅស្រុក បាននិងកំពុងតែបំពេញបេសកកម្មការងាររបស់ខ្លួនយ៉ាងផុសផុល ដើម្បីឲ្យមានការផ្លាស់ប្តូរមួយពិតប្រាកដនៅឆ្នាំ២០១៣ខាងមុខនេះ
។ គណបក្សមួយដើម្បីទទួលបានជោគជ័យគឺទាមទារយ៉ាងខ្លាំងបំផុត ត្រូវតែមានយុវជនចូលរួមជាចាំបាច់
ដូចជាគណបក្ស សង្គ្រោះជាតិ គឺមិនអាចខ្លះបាននោះឡើយនូវយុវជន
ហើយក៏សូមអំពាវនាវឲ្យយុវជនទាំងអស់ ដែលជាអ្នកស្នេហាជាតិ
ស្រលាញ់នូវរបបលទ្ធិប្រជាធិបតេយ្យ សូមចូលរួមជាមួយនិង យុវជនសង្គ្រោះជាតិ
ក្នុងចលនាប្រជាធិបតេយ្យសង្គ្រជាតិទាំងអស់គ្នាឲ្យបានច្រើនឡើងៗជាអតិបរមា ។
នៅក្នុងការបោះឆ្នោតជាតិអាណត្តិទី៥ ប្រសិនបើគណបក្ស សង្គ្រោះជាតិ ទទួលបានជ័យជំនះ
គឺមិនមែនត្រឹមតែជាជោគជ័យរបស់គណបក្ស សង្គ្រោះជាតិ ប៉ុណ្ណោះនោះទេតែវាគឺជាជោគជ័យរបស់ប្រជាពលរដ្ឋខ្មែររបស់យើងគ្រប់គ្នា
ក៏ដូចជាប្រទេសជាតិ ពិសេសគឺជាជោគជ័យរបស់យុវជនតែម្តង ។ ព្រោះថានៅពេលដែលគណបក្ស
សង្គ្រោះជាតិ ទទួលបានជ័យជំនះលើការបោះឆ្នោតនៅឆ្នាំ២០១៣ គណបក្ស សង្គ្រោះជាតិ
និងនាំមកនូវប្រ ភពការងារជូនយុវជនបានធ្វើគ្រប់ៗគ្នា
ទាំងយុវជនដែលបញ្ចប់ការសិក្សាគ្រប់ជំនាញតាមមហាវិទ្យាល័យ ក៏ដូចជាយុវជនដែលមានចំណេះជំនាញ
និងមិនមានចំណេះចំនាញផងដែរព្រោះគណបក្ស សង្គ្រោះជាតិ គឺមានថ្នាក់ដឹកនាំដែលសុទ្ធសឹងតែជាអ្នកមានជំនាញខាងផ្នែកសេដ្ឋកិច្ច
ដូច្នេះហើយគឺងាយស្រួលក្នុងការស្រូបយកវិនិយោគគិនល្អៗពីក្រៅប្រទេសមកបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជា
ដែលពេលនោះហើយ ធ្វើឲ្យប្រជាពលរដ្ឋខ្មែរទូទៅ
ជាពិសេសគឺយុវជនទទួលបានឱកាសការងារច្រើនតាមរយៈបណ្តាក្រុមហ៊ុនទាំងនោះ ដែលចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា
ហើយរដ្ឋាភិបាលដែលដឹកនាំដោយគណបក្ស សង្គ្រោះជាតិ ក៏និងធ្វើការបន្ធូរបន្ថយព័ន្ធគ្រប់បែបយ៉ាងផងដែរ
ដើម្បីងាយស្រួលក្នុងការរកស៊ីជាមួយនិងវិនិយោគគិនពីក្រៅប្រទេស ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ
វាក៏និងធ្វើឲ្យគ្មានអំពើពុករលួយផងដែរ អ្នកដែលធ្វើឲ្យអ្នកវិនិយោគគិនអន្តរជាតិមានទំនុកចិត្តក្នុងការមកបណ្តាក់ទុន
នៅក្នុងប្រទេសកម្ពុជារបស់យើង ។
ជានេះទៅទៀតក៏ដើម្បីទប់ស្កាត់
និងលុបបំបាត់ការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋខ្មែរ និងយុ វជន ដែលទៅរកការងារធ្វើដោយសុខច្បាស់ទាំងប្រថុយប្រថាននៅប្រទេសជិតខាងផងដែរ
ព្រោះយើងឃើញហើយថា នាពេលបច្ចុប្បន្ននេះប្រជាពលរដ្ឋរបស់យើង ក៏ដូចជាយុវជនបានធ្វើចំណាកស្រុកយ៉ាងច្រើន
ចេញទៅរកការងារធ្វើនៅក្រៅប្រទេស ជាពិសេសគឺប្រទេសថៃ ដែលការធ្វើចំណាស្រុករបស់ពួកគេ៨០%ភាគយកគឺចូលទៅដោយខុសច្បាប់
ដោយធ្វើការជាកម្មករនេសាទ រោងចក្រ សិប្បកម្ម សំណង់ ជាដើម
ហើយក្នុងចំណោមនោះភាគច្រើនគឺត្រូវបានចាញ់បោកថៅកែ
រកតែប្រាក់មួយកាក់មួយសេនត្រឡប់មកផ្ទះវិញមិនបានក៏មាន និងមានអ្នកខ្លះទៀត
ត្រូវបានស្លាប់បាត់បង់អាយុជីវិតនៅទីនោះចោលឆ្អឹងនៅស្រុកគេ
ហើយក៏មានអ្នកខ្លះមិនទាន់ទាំងមិនទាន់បានការងារធ្វើផង
ត្រូវបានប៉ូលីសថៃបាញ់ស្លាប់នៅតាមព្រំដែន មានអ្នកខ្លះរហួសរត់មកស្រុកកំណើតវិញទាំងព្រលឹងចុងសក់
និងមានអ្នកខ្លះត្រូវបានប៉ូលីសថៃចាប់យកទៅដាក់គុករាប់ខែទំរាំតែរដ្ឋអំណាចថៃដោះលែង
និងបញ្ជូនមកប្រទេសកម្ពុជាវិញនោះ ។
ដូចនេះហើយដើម្បីកុំឲ្យមានបញ្ហា និងរឿងរ៉ាវទាំងអស់នេះកើតមានតទៅទៀត
សូមបងប្អូនប្រ ជាពលរដ្ឋខ្មែរ ពិសេសគឺយុវជនសូមចូលរួមជាមួយ យុវជនសង្គ្រោះជាតិ
ក្នុងចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ឲ្យបានគ្រប់ៗគ្នា ។
ហើយរដ្ឋាភិបាលដែលកើតចេញពីគណបក្ស សង្គ្រោះជាតិ
ក៏និងធ្វើការតំឡើងប្រាក់ខែទៅដល់មន្រ្តីរាជការ ប៉ូលីស ទាហ៊ាន គ្រូបង្រៀន
រួមជាមួយកម្ម ករ-កម្មការរិនី
ឲ្យទទួលបានប្រាក់ខែសមរម្យដើម្បីរស់នៅក្នុងជីវភាពមួយដ៏សមគួរ ហើយគណបក្ស
សង្គ្រោះជាតិ ប្រាកដជាធ្វើបានយ៉ាងពិតប្រាកដ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋ និងយុវជន
ផ្ញើរក្តីសង្ឃឹម និងមានជំនឿមកលើគណបក្ស សង្គ្រោះជាតិ ចុះពិតជាមិនខុសបំណងនោះ ឡើយ
ព្រោះថ្នាក់ដឹកនាំរបស់គណបក្ស សង្គ្រោះជាតិ ក៏ដូចជាថ្នាក់ដឹកនាំរបស់ ចលនាប្រជាធិប
តេយ្យសង្គ្រោះជាតិ គ្រប់រូបតាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោមគឺគិតគូរពីសុខទុក្ខរបស់ប្រជាពល
រដ្ឋ និងប្រទេសជាតិជាធំ ជាងសុខនិងទុក្ខរបស់ខ្លួនទៅទៀត ។
ជាមួយគ្នានោះថ្នាក់ដឹកនាំរបស់គណបក្ស សង្គ្រោះជាតិ ក៏ដូចជា
ចលនាប្រជាធិបតេយ្យសង្គ្រោះ ជាតិ
បាននិងកំពុងតែធ្វើការបណ្តុះបណ្តាលយុវជនទូទៅដែលចង់ក្លាយខ្លួនទៅជាថ្នាក់ដឹកនាំ ឲ្យ
ពួកគាត់មានជំនាញខាងផ្នែក ភាពជាអ្នកដឹកនាំផងដែរ ។ ព្រោះយុវជនគឺជាទំពាំងស្នងឬស្សី
ប្រសិនបើឬស្សីចាស់ពុកផុយទៅ គឺមានតែទំពាំងដែលតំណាងដោយ យុវជនហើយជាអ្នកស្នង និងបន្តវេនពីថ្នាក់ដឹកនាំចាស់ៗសម្រាប់ធ្វើការដឹកនាំប្រទេសជាតិរបស់យើងឲ្យបានល្អប្រសើរ
ដោយឈរលើគោលការប្រជាធិបតេយ្យ ។
គណបក្ស សង្គ្រោះជាតិ សូមស្វាគមន៏យុវជនមកពីគ្រប់មជ្ឈដ្ឋានដែលចង់ចូលរួមជាមួយ
យុវជន សង្គ្រោះជាតិ ក្នុងចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
ដើម្បីយើងទាំងអស់គ្នាជាប្រជាពលរដ្ឋខ្មែរ ដែលជាអ្នកស្រលាញ់ជាតិ
បំពេញកាតព្វកិច្ចជាពលរដ្ឋល្អ ស្រោចស្រង់ប្រទេសជាតិរបស់យើងដែលកំពុងតែលេចលង់ក្រោមការដឹកនាំដោយគណបក្សប្រជាជនកាន់អំណាចសព្វថ្ងៃឲ្យបាននៅ
ឆ្នាំ២០១៣ជាដាច់ខាត ៕
No comments:
Post a Comment
yes