សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, September 25, 2012

លោក ឃុន រ៉ា​ន់ ឃុបឃិត​ឱ្យ​ឈ្មួញ​នាំ​ទំនិញ​លោត​ឆត្រ​ពី​វៀតណាម​ឆ្លងកាត់​ខេត្ដ​កំពង់ចាម​ដោយ​រលូន​

លោក ឃុន រ៉ាន់ (1)
លោក ឃុន រ៉ាន់ (2)

កំពង់ចាម ៖ ក្នុង​ចំ​ណោ​ម​​ច្រ​ក​​យុ​ទ្ធ​សា​ស្ដ្រ​​សំ​ខា​​ន់​ៗ ដែ​​ល​ឈ្មួ​ញ​​នាំ​ចូ​ល​ទំ​និ​ញ​​ពី​​វៀត​ណាម​​តា​ម​​​ខេ​ត្ដ​​​កំ​​ព​​ង់​​ចា​​ម គឺ​ជា​សក្ដានុពល​ធំ បំ​ផុ​ត​​ស​ម្រា​ប់​​ម​ន្ដ្រី​​គ​យ​ និង​ស​មត្ថ កិច្ច​ពាក់ព័ន្ធ​ដែល​គ្រប់ៗ​គ្នា​សម្លឹង ឃើញ​ផលប្រយោជន៍​ពី​ការដឹក ជញ្ជូន​ទំនិញគេចពន្ធ ឬ​បង់ពន្ធ​មិន គ្រប់​មិនដែល​មាន​ករណី​បង្ក្រាប ណាមួយ​ទេ ទៅលើ​អំពើ​រត់ពន្ធ  ទំនិញ​ខុសច្បាប់ បើទោះបីជា អគ្គនាយក​គយ​ជា​ញឹកញាប់ បានចេញ​បទបញ្ជា​ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ ចាត់វិធានការ​ក្ដៅ​លើ​បញ្ហា​នេះ ដើម្បី​បង្កើន​ចំណូល​ថវិកាជាតិ​ក៏ ដោយ ប៉ុន្ដែ​មន្ដ្រី​ជំនាញ​គយ​ប្រចាំ ខេត្ដ​កំពង់ចាម​ហាក់ដូចជា​មិន​អើពើ​ចាត់វិធានការ​អ្វី​ទាល់តែសោះ។​
         ​សាខាគយ​ខេត្ដ​កំពង់ចាម ដែល​ដឹកនាំ​ដោយ​លោក ឃុន រ៉ា​ន់ និង​អនុប្រធាន​របស់គាត់​មួយចំនួនទៀត  គឺជា​មនុស្ស​ល្បី​បំផុត​ក្នុង​ការជួយ​សម្រួល​ឱ្យ​ឈ្មួញ​ធំៗ​ដូចជា យាយ​ញាប់​, ស៊ុន ហួរ និង​ហាក់ ម៉ៅ រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ ឬ​បង់​មិន​គ្រប់​ពី​វៀតណាម​ដោយ​សុវត្ថិភាព ដែល​ពេលខ្លះ លោក ឃុន រ៉ា​ន់ អះអាងថា ការរកស៊ី​របស់​ឈ្មួញ​ធំៗ​ទាំង​ប៉ុន្មាន​រូបនេះ​គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​ទេ ដោយសារ​ពួកគេ​មាន​ឥទ្ធិពល​ជិត ដិត​ជាមួយ​មន្ដ្រី​មានអំណាច​ធំៗ ប៉ុន្ដែ​រឿង​ពិត​ប្រសិនបើ​ឈ្មួញ​អស់ នោះ​មិន​ផ្ដល់​ផលប្រយោជន៍​ជា ប្រចាំ​ឱ្លោ​ក ឃុន រ៉ា​ន់ ទេនោះ ច្បាស់​ជាមាន​បញ្ហា និង​ឧបសគ្គ ក្នុងការ​ដឹកជញ្ជូន​ទំនិញ​មកកាន់​រាជធានី​ភ្នំពេញ។​

         ​ច្រក​យុទ្ធសាស្ដ្រ​សំខាន់ៗ​នៃ​ការ​នាំចូល​ទំនិញ​តាមរបៀប​លោត​ឆត្រ ពី​ប្រទេស​វៀតណាម គឺមាន​ច្រក​ត្រពាំង​ផ្លុ​ង  ច្រក​ដូង​៧​ដើម ច្រក​ដូនរ័ត្ន និង​ច្រក​ច័ន្ទ​មូល ហើយ​សកម្មភាព​ដឹកជញ្ជូន ទំនិញ​មកពី​វៀតណាម​ឆ្លងកាត់​ខេត្ដ កំពង់ចាម មកកាន់​រាជធានី​ភ្នំពេញ ដើម្បី​បន្ដ​ចែកចាយ​ទៅកាន់​បណ្ដា ខេត្ដ​មួយចំនួនទៀត គឺមាន​សកម្ម ភាព​គគ្រឹកគគ្រេង​ខ្លាំង​ជាង​ការ ដឹកជញ្ជូន​ទំនិញ​តាម​ច្រក​ប៉ោយប៉ែត ច្រក​កោះកុង ខេត្ដ​ព្រះសីហនុ និង ខេត្ដ​កំពត​ទៅទៀត ។ គេ​អាច និយាយបានថា ផលប្រយោជន៍ ដែល​លោក ឃុន រ៉ា​ន់ ប្រមូលបាន ពី​ការដឹកជញ្ជូន​ទំនិញ​លោត​ឆត្រ មកពី​វៀតណាម​សឹង​មិន​ចាញ់​ប្រភព​ចំណូល​របស់​មេ​គយ​ចល័ត​ទូទាំង ប្រទេស​នោះទេ ដែល​ពេលខ្លះ​គេ យល់ថា ការ​នាំចូល​ទំនិញ​តាម​ខេត្ដ កំពង់ចាម ធ្វើឱ្យ​ខាតបង់​ចំណូល ថវិកាជាតិ​ច្រើនសន្ធឹក​សន្ធាប់ បើ ប្រៀបធៀប​ជាមួយ​បណ្ដា​ច្រក​ដទៃ ទូទាំងប្រទេស​កម្ពុជា។​
         ​លោក ឃុន រ៉ា​ន់ ក៏​ទទួលបាន ប្រភព​សេដ្ឋកិច្ច​ពី​ការនាំចេញ​ឈើ ទៅ​ប្រទេស​វៀតណាម​ផងដែរ ជាក់ស្ដែង ការចេញ​ឈើ​តាម​ច្រក​ច័ន្ទ​មូល ច្រក​ដូង​៧​ដើម និង​ច្រក​ដូនរ័ត្ន រាប់ទាំង​បណ្ដា​ច្រករបៀង​មួយចំនួន ទៀត ទាល់តែ​មានការ​អនុញ្ញាត​ពី លោក ឃុន រ៉ា​ន់ ទើប​ឈ្មួញ​អាច ដឹកជញ្ជូន​ឈើ​ចេញទៅ​វៀតណាម ដោយ​រលូន​ល្អ ហើយ​ពេលខ្លះ​ឈ្មួញ មានឱកាស​ប្រើប្រាស់​ដី​នៅក្បែរ​ទី ស្នាក់ការ​គយ​នៅ​ច្រកព្រំដែន​ដើម្បី ស្ដុក​ឈើ​ខុសច្បាប់​ផងដែរ ។ ជំនាញ គយ​របស់លោក ឃុន រ៉ា​ន់ មាន មធ្យោបាយ​កោសរូស​ក្រុម​ឈ្មួញ ឱ្យចូល​ខ្លួន​ទៅ​បង់ប្រាក់​គ្មាន​ករណី លើកលែង​ឡើយ សូម្បីតែ​ឈ្មួញ​ធំៗ ឬ​កម្លាំងប្រដាប់អាវុធ​ដែល​ពាក់ព័ន្ធ ការដឹកជញ្ជូន​ទំនិញគេចពន្ធ និង ការដឹកជញ្ជូន​ឈើ​ចុះទៅ​វៀតណាម យ៉ាង​អនាធិបតេយ្យ សុទ្ធតែ​មិន ដែល​មើលរំលង​លោក ឃុន រ៉ា​ន់ ព្រោះ​ជំនាញ​គយ​មាន​សិទ្ធិ​គ្រប់ គ្រាន់​បង្ក្រាប​លើ​អំពើ​ល្មើស​ឆ្លងកាត់​ព្រំដែន។​
         ​គេ​មិនទាន់​គិតដល់​ករណី​ដែល លោក ឃុន រ៉ា​ន់ បញ្ចេញ​មន្ដ្រី គយ​ចល័ត​របស់ខ្លួន​ឱ្យ​ចុះទៅ​ឈរ ជើង​តាម​ដងផ្លូវ​ជាតិ​សំខាន់ៗ ដូច ជា​ត្រង់ចំណុច​ស្រុក​ជើងព្រៃ ស្រុក មេមត់ ស្រុក​ពញាក្រែក និង​ស្រុក តំបែរ ដែលជា​ច្រកចេញ​ឈើ​ខុស ច្បាប់​ទៅ​វៀតណាម និង​ការដឹក ជញ្ជូន​ទំនិញ​លោត​ឆត្រ​មកពី​វៀតណាម​ឆ្ពោះ​មក​រាជធានី​ភ្នំពេញ ឬ ចេញទៅ​បណ្ដា​ខេត្ដ​មួយចំនួនទៀត ដែល​គេ​អាច​និយាយបានថា គ្រាន់ តែ​ចំណូល​មកពី​ក្រុម​គយ​ចល័ត ខេត្ដ​កំពង់ចាម​ចេញ​ដាក់​កុងត្រូល ជជុះ​គឺ​លោក ឃុន រ៉ា​ន់ សឹងតែ រក​បាវ​ច្រក​ប្រាក់​គ្មាន​ផង ។ ភាព អនាធិបតេយ្យ​នៅតាម​ដងផ្លូវ​នៃ ការស្ទាក់ចាប់​រថយន្ដ​ដឹកជញ្ជូន​ទំ និ​ញ​គ្រប់​ប្រភេទ​ឱ្យ​បង់ប្រាក់​តាម ការទាមទារ​របស់​ជំនាញ​គយ គឺ ជា​រូបភាព​យ៉ាង​អាក្រក់​បំផុត ប៉ុន្ដែ វា​ជា​ប្រភព​សេដ្ឋកិច្ច​មិនចេះ​រីងស្ងួត របស់លោក ឃុន រ៉ា​ន់ ។​
         ​ករណី​មួយចំនួនទៀត មានការ លួច​នាំចូល​គ្រឿងចក្រ​ធំៗ ដូចជា អេស្កាវ៉ាទ័រ អា​ប៊ុល​ឌូ​ស័​រ ម៉ាស៊ីន បុកគ្រឹះ ម៉ាស៊ីនស្ទូច ត្រាក់ទ័រ តាម ខេត្ដ​កំពង់ចាម មកពី​វៀតណាម​សុទ្ធ តែ​លោត​ឆត្រ ហើយ​ក្រុម​ឈ្មួញ បាន​បែងចែក​ប្រាក់ចំណេញ​មួយ ចំនួន​ឱ្យទៅ​ជំនាញ​គយ​ប្រចាំ​ច្រក ព្រំដែន គយ​ចល័ត​តាម​ដងផ្លូវ ជា ពិសេស​ទាក់ទង​ដោយផ្ទាល់​ជា មួយ​លោក ឃុន រ៉ា​ន់ គឺអាច​ធ្វើ សកម្មភាព​នាំចូល​គ្រឿងចក្រ​ធំៗ មិនចាំបាច់​បង់ពន្ធ​យ៉ាង​រលូន​ល្អ បំផុត ។ ក្រុម​ឈ្មួញ​ចេះតែមាន មធ្យោបាយ​ដើម្បី​គេចវេះ​ពី​ការបង់ ពន្ធ​នាំចូល​ដោយ​គ្រាន់តែ​បែងចែក ផលប្រយោជន៍​ឱ្យទៅ​ជំនាញ​គយ ហើយ​ពេលខ្លះ​មន្ដ្រី​គយ​ក៏បាន​ប្រាប់ ពី​វិធី​ដើម្បី​រួច​ពន្ធ​នាំចូល​ផងដែរ គឺ ជា​រឿង​អាក្រក់​បំផុត​ធ្វើឱ្យ​ខាតបង់ ចំណូល​ថវិកាជាតិ ៕

No comments:

Post a Comment

yes