សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, September 28, 2012

តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ​នៅ​ក្នុង​កម្រិត​មួយ​ទាប


ញូវយ៉កៈ  តម្លៃ​ប្រេង​បាន​ធ្លាក់ ចុះ​ដល់​កម្រិត​ទាប​បំផុត​ក្នុង​រយៈ​ពេល​៧​សប្តាហ៍ បន្ទាប់​ពី​មាន​របាយការណ៍​មួយ​បង្ហាញ​ថា ការ​កើន​ឡើង​ស្តុកប្រេង​អាមេរិក​ និង​វិធានការ​ធនាគារ​កណ្តាល​ទំនង​ជា​មិន​ជំរុញ​កំណើន​សេដ្ឋកិច្ច​ទេ។
តម្លៃ ប្រេង​សម្រាប់​នាំ​ចេញ​នៅ​ពេល​អនាគត​បាន​ធ្លាក់​ចុះ​១,៦​ភាគរយ ដែល​ធ្លាក់​នៅ​ក្រោម​៩០​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ទីក្រុង​ញូវយ៉ក។
វិទ្យាស្ថាន​ប្រេង​ឥន្ធនៈ អាមេរិក​ឲ្យ​ដឹង​ថា ការ​ផ្គត់ផ្គង់​ប្រេង​ឆៅ​កើន ៣៣៥ ០០០​បារ៉ែល ដែល​ជា​ការ​កើន​ក្នុង​សប្តាហ៍​ទី៣ ខណៈCitigroup Inc ​កាត់​បន្ថយ​ការ​ព្យាករ​តម្រូវ​ការ​សកល​របស់​ខ្លួន។
ការ​ទិញ​ចូល​មូលបត្រ​បំណុល​ប្រកាស​ដោយ​ធនាគារ​កណ្តាល​នៅ​ខែ​នេះ​ទំនង​ជា​ មិន​ធ្វើ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច ឬ​មាន​ការ​ជួល​បុគ្គលិក​ច្រើន​ទោះ​ទេ​៕

No comments:

Post a Comment

yes