សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, September 25, 2012

រថយន្ត​មីត​ស៊ុយ​ប៊ី​ស៊ី ដឹក​កម្ម​ករ​បើក​បុក​កូរ៉ូឡា ចំណុច​ផ្លូវកែង​ ហើយ​ជ្រុល​ទៅ​បុក​បង្គោល​ស្លាក​​គណ​បក្ស​

សមត្ថ​កិច្ច​កំពុង​ធ្វើ​អន្តរា​គមន៍
សមត្ថ​កិច្ច​កំពុង​ធ្វើ​អន្តរា​គមន៍

​រាជធានីភ្នំពេញ ៖ ​រថយន្ត​ដឹក​កម្ម​ករ​ម៉ាក​មីត​ស៊ុយ​ប៊ី​ស៊ី មួយ​គ្រឿង​​បាន​បើក​បោះ​ពួយ​​បុក​ជា​មួយ​រថយន្ត​​ម៉ាក​កូរ៉ូឡា​ មួយ​គ្រឿង ​នៅចំណុច​ផ្លូវ​កែង​ ហើយ​ជ្រុល​ទៅ​បុក​ស្លាក​គណ​បក្ស​​ប្រជា​ជន​កម្ពុជា​ បណ្តាល​ឱ្យ​​បាក់​ទ្រេត​រង​ការ​ខូចខាត ​ចំណែក​រថយន្ត​ទាំង​២​​​គ្រឿង​បាន​​​រង​ការ​ខូច​ខាត​ស្រុញ​ក្បាល ។ ទោះ​បី​ជា​យ៉ាង​ណា​ពុំ​បង្ក​ឱ្យ​​មនុស្ស​ណាម្នាក់​រង​របួស​ធ្ងន់​ធ្ងរ​ឡើយ គឺ​​មាន​តែ​កម្ម​ករ​​ម្នាក់​រង​របួស​ស្រាលប៉ុណ្ណោះ ។
គ្រោះថ្នាក់​​ចរាចរណ៍​នេះ​​បាន​កើតឡើង​​កាល​ពី​វេលា​ម៉ោង​​៤​រសៀល​ថ្ងៃទី​​២៤ កញ្ញា ២០១២ ​នៅចំណុច​​ផ្លូវ​លេខ​​៣១៧​កែង​​ផ្លូវ​លេខ​​៥៦៦ សង្កាត់​បឹង​កក់​​ទី២ ខណ្ឌ​ទួលគោក ។ ភ្លាមៗ​​អ្នក​បើក​បរ​​រថយន្ត​មីត​ស៊ុយ​ប៊ី​ស៊ី បានរត់​​គេច​​ខ្លួន​បាត់ ។ ដោយឡែករថយន្ត​​ទាំង​២​គ្រឿង​​ត្រូវ​បាន​​ប៉ូលិស​​ខណ្ឌទួល​គោក ​​ស្ទូច​បញ្ជូន​​ទៅ​​កាន់​អធិការ​ដ្ឋាន​ខណ្ឌទួលគោក ​ដើម្បី​​ដោះ​ស្រាយ​​​តាម​ផ្លូវច្បាប់។

No comments:

Post a Comment

yes