សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, September 25, 2012

វៀតណាមប្រកាសសាលក្រមឲ្យអ្នកសរសេរប្លក់ ៣ រូប ជាប់គុក ២៦ ឆ្នាំ

អ្នកស្រី តា ផុង តឹង  , លោក ង្វៀង វ៉ាំង ហាយ និង លោក ផាង ថាន់ ហាយ ។


អ្នកសរសេរប្លក់ ៣ រូបនៅវៀតណាមត្រូវបានតុលាការប្រកាសសាលក្រមឲ្យជាប់គុកសរុប ២៦ ឆ្នាំ ពីបទ "ឃោសនាប្រឆាំងរដ្ឋាភិបាល " ។ អ្នកសរសេរប្លក់ទាំង ៣ រូបនេះ ជាសហស្ថាបនិកក្លឹប
អ្នក កាសែត សេរី និងបានបង្ហោះអត្ថបទជាច្រើន នៅលើគេហទំព័រផ្ទាល់ខ្លួន របស់ពួកគេ ។ អត្ថបទទាំង នោះ មានខ្លឹម សារ រិះ គន់រដ្ឋា ភិបាល ជុំវិញជម្លោះសមុទ្រចិនខាងត្បូង ។  

ក្រោយពីការប្រកាសសាលក្រមដោយទាន់ហន់កាលពីថ្ងៃទី ២៤ ខែកញ្ញា ម្សិលមិញនេះ អ្នកសរ 
សេរប្លក់ ដេវកៃ (Điếu Cày) ត្រូវជាប់គុក ១២ ឆ្នាំ និង ៥ ឆ្នាំឃុំឃាំងក្នុងផ្ទះ, អ្នកសរសេរប្លក់ តា ផុង តឹង ( Tạ Phong) ត្រូវជាប់គុក ១១ ឆ្នាំ និង ៥ ឆ្នាំឃុំឃាំងនៅក្នុងផ្ទះ និងអ្នកសរសរប្លក់
ដែលមាន នាមប៉ាកកាថា អានបាសាយហ្គន ( AnhbaSG) ត្រូវជាប់គុក ៤ ឆ្នាំ និង ៣ ឆ្នាំ 
ឃុំឃាំងនៅក្នុងផ្ទះ ។

ទោះបីរដ្ឋាភិបាលបានប្រកាសថា  អង្គសវនាការនេះបើកជំនុំជម្រះដោយចំហតែក្រុមសាច់ញាតិ
របស់ជនជាប់ចោទមិនបានចូលរួមស្ដាប់នៅក្នុង អង្គសវនាការនេះទេ ។ 

ក្រោយពីការប្រកាសសាលក្រមនេះ អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Right Watch , ទីភ្នាក់ងារ ព័ត៌មានគ្មានព្រំដែន (RSF) និងស្ថានទូតសហរដ្ឋអាមេរិកប្រចាំវៀតណាម បាន
សម្ដែងប្រុតិកម្ម ភ្លាមៗ ថា "វៀតណាមកំពុងតែបង្ហាញឲ្យពីភពលោកឃើញថា ខ្លួនកំពុងតែជាន់
ឈ្លីលើ សិទ្ធិមនុស្ស ដែលពិភពលោកបានទទួលស្គាល់" ៕

No comments:

Post a Comment

yes