គណបក្ស សង្គ្រោះជាតិ ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់លោក សម រង្ស៊ី និងលោក
កឹម សុខា រួមជាមួយឥស្សរជននយោបាយជាច្រើនទៀត
ក្នុងការគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងប្រទេសជាតិជាធំ
បាននិងកំពុងតែទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរ ដែលជាអ្នកស្នេហាជាតិ
និងស្រលាញ់របបប្រជាធិបតេយ្យ ។
ប្រជាពលរដ្ឋខ្មែរស្ទើរតែគ្រប់គ្នាពួកគាត់បានផ្ញើរក្តីសង្ឃឹមថ្មី មកលើតែគណបក្ស
សង្គ្រោះជាតិ តែមួយប៉ុណ្ណោះ ព្រោះពួកគាត់គ្មានជំនឿលើគណបក្សណាក្រៅតែអំពីគណបក្ស
សង្គ្រោះជាតិ ក្នុងការដឹកនាំប្រទេសឲ្យមានភាពរីកចំរើនជឿនលឿនលើគ្រប់វិស័យ
ដើម្បីផ្តល់ភាពងាយស្រួលជូនប្រជាជពលរដ្ឋ ឲ្យទទួលបានឱកាសការងារធ្វើគ្រប់ៗគ្នា និងការគោរពសិទ្ធិមនុស្ស
រួមជាមួយការថែរក្សាធនធានធម្មជាតិ
និងអ្វីពិសេសជាងនេះទៅទៀតនោះគឺការការពារនូវបូរណៈភាពទឹកដីរបស់ជាតិយើង ដែលត្រូវបានគេមើលឃើញថា
បាននិងកំពុងតែបាត់បង់បន្តិចម្តងៗចូលទៅក្នុងប្រទេសយួននោះ ។
គណបក្ស សង្គ្រោះជាតិ នៅពេលទទួលបានជ័យជំនះនៅ ឆ្នាំ២០១៣យ៉ាងពិតប្រាកដហើយនោះ
និងធ្វើឲ្យប្រទេសកម្ពុជាមានអ្វីៗគ្រប់បែបយ៉ាង
ហើយជាតិរបស់យើងក៏ចាប់មានកេរ្តិ៏ឈ្មោះបោះសម្លេង
នៅលើឆាកអន្តរជាតិជាថ្មីម្តងទៀតផងដែរ បន្ទាប់ពីបានសាបរលាបអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ
ក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជនកាន់អំណាចសព្វថ្ងៃ ។ ប្រជាពលរដ្ឋខ្មែរគ្រប់រូប
គឺពួកគាត់ចង់ឲ្យមានការផ្លាស់ប្តូរមួយយ៉ាងពិតប្រាកដនៅឆ្នាំ២០១៣ ដោយមិនចង់បានការគ្រប់គ្រងប្រទេសដោយមនុស្សតែម្នាក់នោះឡើយ ។
ជាមួយគ្នានោះ ដើម្បីឲ្យមានការផ្លាស់ប្តូរមួយដ៏ពិតប្រាកដ
ពួកគាត់ក៏បានធ្វើការទាមទារឲ្យមានការផ្លាស់ប្តូរសមាសភាពរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតផងដែរ
ដើម្បីឲ្យប្រាកដ ថា ការបោះឆ្នោតនៅឆ្នាំ២០១៣ខាងមុខ គឺប្រព្រឹត្តទៅដោយរលូន សេរី
ត្រឹមត្រូវ និងយុត្តិធម៌ ឲ្យ ស្របទៅតាមឆន្ទះរបស់ប្រជាពលរដ្ឋដែលពួកគាត់ចង់បាន
មិនមែនជាការបោះឆ្នោតដែលធ្វើ
ឡើងដើម្បីឲ្យល្អមើល និងសម្រាប់ជាការបង្គ្រប់កិច្ចនោះឡើយ ។
ប្រជាពលរដ្ឋខ្មែរដែលជាអ្នកស្នេហាជាតិ គណបក្សប្រឆាំង រួមជាមួយនិងអង្គការជាតិ
អន្តរជាតិ ពួកគេបានធ្វើការព្យាករណ៏រួចហើយថា ប្រសិនបើការបោះឆ្នោតនៅឆ្នាំ២០១៣ខាងមុខនេះ
ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គណបក្ស សង្គ្រោះជាតិ និងទទួលបានជ័យជំនះនៅក្នុងការបោះឆ្នោតនោះជាក់ជាមិនខាន
។ ដូចនេះហើយបានជាគណបក្ស សង្គ្រោះជាតិ ខិតខំទាមទារឲ្យមានការផ្លាស់ប្តូរសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
ដើម្បីឲ្យការបោះឆ្នោតប្រព្រឹត្តទៅតាមឆន្ទះរបស់ជាពលរដ្ឋខ្មែរពិតប្រាកដ ។
ជាមួយគ្នានោះលោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ ក៏បាននិងកុំពុងតែជាប់បំពេញភា
រកិច្ចការងាររបស់លោកនៅក្រៅប្រទេសជាមួយអន្តរជាតិ ដើម្បីឲ្យអន្តរជាតិអន្តរាគមន៏មករដ្ឋាភិ
បាលខ្មែរ ឲ្យមានការផ្លាស់ប្តូរសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតផងដែរ ហើយ
លោកក៏និងវិលត្រឡប់ចូលមកក្នុងប្រទេសកម្ពុជាវិញនៅពេលឆាប់ៗខាងមុខនេះ ដើម្បីដឹកនាំគណបក្ស
សង្គ្រោះជាតិ ធ្វើយុទ្ធនាការក្នុងការឃោសនាបោះឆ្នោតជាតិនៅឆ្នាំ២០១៣ផងដែរ
ដើម្បីដណ្តើមយកជ័យជំនះលើគណបក្សប្រជាជនកាន់អំណាចសព្វថ្ងៃ ។
ជាមួយគ្នានោះលោក កឹម សុខា ដែលនិងត្រូវក្លាយទៅជាអនុប្រធានគណបក្ស សង្គ្រោះជាតិ
នៅ ពេលខាងមុខ ក្នុងពិធីចុះជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអ្នកគាំទ្រ
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ក៏ដូចជាគណបក្ស សង្គ្រោះជាតិ លោកបានមានប្រសាសន៏ថា
គណបក្សថ្មីរបស់យើងរួបរួមគ្នាគឺដើម្បីជាតិរស់ មិនមែនរួបរួមគ្នាដើម្បីទៅផ្លួលរំលំអ្នកណានោះទេ
ហើយយើងមិនយកខ្មែរណា និងគណបក្សណាធ្វើជាសត្រូវឡើយ គឺយើងរួបរួមដើម្បីខ្មែររស់ ។ លោក
កឹម សុខា បន្តថាគណបក្សប្រជាជនក៏ខ្មែរ រីឯគណបក្សដ៏ទៃផ្សេងទៀតក៏ជាខ្មែរ ប្រសិនបើគណ
បក្សសង្គ្រោះជាតិឈ្នះលើការបោះឆ្នោតនៅឆ្នាំ២០១៣ ប្រជាពលរដ្ឋខ្មែរគឺរស់ទាំងអស់គ្នា
ដែលទាំងអស់នេះហើយគឺជាកូលដៅរបស់យើង ហើយក៏មិនមានសម្លាប់ និងមិនមានសងសឹក ឬមានការគំគួនជាមួយខ្មែរណាម្នាក់នោះឡើយ
។
លោក កឹម សុខា បន្តថា ខ្មែរខ្លះជាប់អន្ទះរបស់គេរើមិនរួច
ខ្មែរសង្គ្រោះជាតិនិងជួយសង្គ្រោះលោកអ្នក
គឺសង្គ្រោះខ្មែរដើម្បីខ្មែររស់នៅប្រកបទៅដោយសេចក្តីថ្លៃថ្នូរទាំងអស់គ្នា ។ លោកថា
ខាងគណបក្សកាន់អំណាចគេថា តើត្រូវការសង្គ្រោះអីទៀត បើគេធ្វើឲ្យរួចពីប៉ុលពតហើយនោះ ហើយសង្គ្រោះអីទៀតបើយើងមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស២៣តុលា
យួនត្រឡប់ទៅវិញអស់ ហើយនោះផងដែរ ? ។ តែលោកសូមជំរាបទៅវិញថា តើអស់លោកមើលឃើញទេ ថាយួនមានរស់នៅក្នុងស្រុកខ្មែរអត់សព្វថ្ងៃនេះ
ហើយថាតើអស់នៅពួកខ្មែរក្រហម និងពួកកុំមុយនីសនៅស្រុកខ្មែរឬនៅ ? ដោយលោកបានបញ្ជាក់ថា
ប៉ុលពតចប់ហើយ ដែលខ្មែរក្រហមប៉ុលពតសម្លាប់មនុស្ស
តែខ្មែរក្រហមឥឡូវនេះសម្លាប់ធម្មជាតិ ។ ហើយថាតើអស់ខ្មែរក្រហមដឹកនាំប្រទេសឬនៅ
គឺនៅដដែល ។ ដូចនេះហើយ បានជាយើងត្រូវសង្គ្រោះឲ្យផុតពីបរទេសឈ្លានពាន ឲ្យផុតពីអំពើផ្តាច់ការ
កុំមុយនីស ដែលនៅមាននៅឡើងក្នុងប្រទេសកម្ពុជាសព្វថ្ងៃនេះ ។
លោក កឹម សុខា បានមានប្រសាសន៏បន្តថា បើយើងសង្គ្រោះពីរនឹងមិនរួចនោះទេ
គឺយើងមិនអាចឲ្យប្រជារាស្រ្តមានជីវភាពថ្លៃថ្នូរ សម្បូរសប្បាយបាននោះទេ ហើយការសង្គ្រោះរបស់យើង
គឺ សង្គ្រោះប្រជាពលរដ្ឋ និងប្រទេសជាតិ ចេញពីអំពើឈ្លានពានរបស់បរទេស សង្គ្រោះចេញពីអំណាចផ្តាច់ការ
ទើបយើងអាចឈានទៅដល់ការលើកស្ទួយកំរិតជីវភាពបងប្អូនបាន ។ អនុប្រធានគណបក្ស
សង្គ្រោះជាតិ ទៅថ្ងៃខាងមុខបានបន្តថា លើក ស្ទួយជីវភាពមិនមែនយើងទៅគាស់រំលើងខ្មែរណា
និងបក្សណានោះឡើយ ដោយលោកបញ្ជាក់ថា នៅពេលណាគណបក្ស សង្គ្រោះជាតិឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាល
យើងនិងធ្វើអ្វីដើម្បីប្រទេសជាតិរបស់យើង ដោយ
គណបក្សកាន់អំណាចនៅពេលបច្ចុប្បន្ននេះមិនអាចធ្វើទៅបាន ដោយលោកបញ្ជាក់ថា មិនមែនជាការឈ្នួសគ្នានោះទេ
ហើយរឿងអ្វីដែលគណបក្សកាន់អំណាចធ្វើបាន គឺខាងយើងមិនមានអ្វីទោមនស្សនោះឡើយ ព្រោះយើងមិនធ្វើបដិវត្ត
គឺយើងធ្វើការកែទម្រង់ ហើយសូមកុំប្រឡំ ដោយយើងធ្វើការកែទម្រង់ប្រទេសជាតិ
គ្មានទេការបង្ហូរឈាម និងគ្មានទេអំពើហិង្សា យើងនិងដោះស្រាយបញ្ហាដោយអហិង្សា គឺមិនធ្វើបដិវត្តជាដាច់ខាតគឺយើងធ្វើការកែទម្រង់
។
លោក កឹម សុខា បានបន្តថា សូមបងប្អូនចងចាំចុះថា គ្មានខ្មែរណាម្នាក់ស្លាប់ដោយសារជ័យជំនះរបស់គណបក្ស
សង្គ្រោះជាតិ នោះឡើយ ហើយខ្មែរទាំងអស់គ្នារស់ដោយសារជោគជ័យរបស់ គណបក្ស
សង្គ្រោះជាតិ គឺរស់ប្រកបទៅដោយសេចក្តីថ្លៃថ្នូរដូចគ្នា ។ លោកថា យើងរស់មែនសព្វថ្ងៃ រស់ពីប៉ុលពត
ក៏ប៉ុន្តែរស់ដោយមិនបានទទួលនូវសេចក្តីថ្លៃថ្នូរសូម្បីតែបន្តិច អ្នកមានអំណាចគេឈ្នះ
ដោយសោយសុខយ៉ាងស្រួល ក៏ប៉ុន្តែអ្នកដែលចាញ់គឺនៅលំបាកវេទនា ក្រីក្រកាន់តែខ្លាំងឡើង
ពេលឈឺទៅមន្ទីរពេទ្យអត់លុយឲ្យពេទ្យ គឺពេទ្យមិនមើល និងព្យាបាលឲ្យនោះទេ ចាស់ជរាធ្វើការលែងកើត
រដ្ឋាភិបាលក៏មិនដែលបានយកចិត្តទុកដាក់សូម្បីតែបន្តិច កូនអ្នកក្រីក្រទទួលបានចំណេះដឹងទាប
ពេលដែលចង់ទៅរៀនបន្តមិនមានលុយឲ្យគេគឺគេមិនឲ្យចូលរៀននោះឡើយ ហើយប្រសិនបើគ្មានបក្ខពួក
ក៏មិនងាយទទួលបានការងារធ្វើផងដែរ រួមជាមួយនិងបញ្ហាដ៏ទៃជាច្រើនទៀត ដែលទាំងអស់នេះហើយ
គណបក្ស សង្គ្រោះជាតិ ត្រូវដោះស្រាយជាបន្ទាន់ នៅពេលដែលយើងឈ្នះឆ្នោតនៅឆ្នាំ២០១៣ខាងមុខ
។
ដូចនេះសូមបងប្អូនប្រជាពលរដ្ឋខ្មែរដែលជាអ្នកស្នេហាជាតិ ចូលរួមជាមួយនិងគណបក្ស
សង្គ្រោះជាតិ ឲ្យបានច្រើនឡើងបន្ថែមទៀត
ដើម្បីរើបំរះខ្លួនចេញពីអំណាចនៃការគ្រប់គ្របតាម របៀបផ្តាច់ការដូចសព្វថ្ងៃនេះ
ក៏ដូចជាការរស់នៅថ្មីរបស់យើងដែលប្រកបទៅដោយភាពថ្លៃថ្នូរ ៕
No comments:
Post a Comment
yes