សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, September 25, 2012

ហ៊ុន សែន ជះកំហឹង​ទៅ​លើ​អ្នក​​រារាំង​​មិន​​ឲ្យ​ធ្វើ​វិសោធនកម្ម​​​រដ្ឋធម្មនុញ្ញ​ពាក់ព័ន្ធព្រំ​ដែន


មេដឹកនាំ​​ខ្មែរ​​កាល​ពី​ព្រឹកមិញ​​​បាន​ប្រើប្រាស​ពាក្យ​​សម្ដី​ដ៏គ្រោតគ្រាត ​ទៅ​លើ​ក្រុម​​​​អ្នក​ព្យាយាម​​​រារាំង​មិន​​ឲ្យ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្ម​នុញ្ញ​​​​ត្រង់​​មាន​ត្រា​​ស្ដី​ពី​​ព្រំ​ដែន​​ថា ពុំ​​បាន​​យល​ពី​ប្រវត្តិសាស្ត្រ​និង​មាន​ចេតនា​​ទម្លាក់​​កំហុស​​មក​លើ​​រដ្ឋាភិបាល​ ។
ហ៊ុន សែន មេដឹកនាំ ដ៏ មានអំណាច នៃ កម្ពុជា
ហ៊ុន​ សែន​ បាន​​សម្ដែង​​ការ​ខឹង​ច្រឡោត​​​​នៅ​​ក្នុង​ពិធី​​ចែក​សញ្ញាបត្រ​ដល់​និស្សិត​​ពី​សកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង ឯ​មជ្ឈមណ្ឌល​កោះពេជ្រ​​​ក​​ដោយ​ពុំ​​បាន​បញ្ចេញ​ឈ្មោះ​​អ្នក​​ដែល​ខ្លួន​​ត្រូវ​វាយ​ប្រហារ​នោះ​​ថា ” ឥឡូវ​នេះ ខាង​​ផ្នែក​​អ្នក​​ច្បាប់​​របស់​​​យើង​​​កំពុង​តែ​​សិក្សា​​នៅ​​ឡើយ​ទេ តែ​ខ្ញុំ​ត្រូវ​មាន​ការ​ចាំ​បាច់​​ដើម្បី​​និយាយ​​បំភ្លឺ​​ដល់​​អា ភ្លើ​ហ្នឹង … គេអត់ចាំបា​ច់ដាក់ដី នៅក្នុង​រដ្ឋ​ធម្ម​នុញ្ញ​ហ្នឹង​ទេ គេ​ដាក់​ផែន​ទី​អាភ្លើ.. អាមួយ​​ហ្នឹងគឺ​វា​​មិន​ដឹង​ម៉េច​វា..វា​មាន​ចេត​នាតែ​ម្តង ​​” ។
យ៉ាង​ណា​ក៏​ដោយ​គេ​ជឿ​ថា ​សេចក្ដី​ថ្លែង​របស់​​នាយក​រដ្ឋមន្ត្រី​ខ្មែរ​​រូប​នេះ​​គឺ​សំ​​ដៅ​​ទៅ​​លើ​​​មន្ត្រី​ជាន់​​ខ្ពស់​របស់​គណបក្ស​សិទ្ធិ​​មនុស្ស​​គឺ​លោក សឺន ស៊ូប៊ែរ្តិ៍ ខណៈ​ដែល​គាត់​បាន​​ហៅ​​គម្រោង​​​​កែប្រែ​មាត្រដ្ឋាន​ផែន​​ទី​​ប្រទេស​កម្ពុជា​ពី​​ខ្នាត​​១/១០០.០០០​ដែល​មាន​ក្នុង​រដ្ឋធម្មនុញ្ញ​​​ទៅ​តាម​​ខ្នាតថ្មី​១/៥០.០០០ ថា​ជា​ការ​រំលោភ​​បំពានច្បាប់​​រដ្ឋធម្មនុញ្ញ​​ដែល​ជា​ច្បាប់​​កំពូល​របស់​ជាតិ​​នោះ​ ។
គួរ​បញ្ជាក់​ថា ​មាត្រា​​២​​នៃ​​ដ្ឋធម្មនុញ្ញ​បាន​​ចែង​ថា បូរណភាព​​ទឹក​ដី​​របស់​​ព្រះរា​ជា​​​ណា​ចក្រ​​​កម្ពុជា មិន​អាច​​រំលោភ​​បាន​​ដាច់​​ខាត ក្នុង​​ព្រំ​ដែន​​​របស់​​​​ខ្លួន ដែល​​មាន​កំណត់​​​ក្នុង​​​ផែន​​ទី​​​ខ្នាត ១/១០០.០០០ ធ្វើ​​ចន្លោះ​​ឆ្នាំ​​១៩៣៣-១៩៥៣ ហើយ​​​ត្រូវ​បាន​​ទទួល​​ស្គាល់ ជា​​អន្តរ​​ជាតិ​​​​​នៅ​​​ចន្លោះ​​ឆ្នាំ​​១៩៦៣​-១៩៦៩៕

No comments:

Post a Comment

yes