លោក ម៉ម សុណង់ដូ ប្រធានវិទ្យុនិងជាសកម្មជនកាពារសិទ្ធិដីធ្លីអាយុ៧១ឆ្នាំ
ធ្វើសញ្ញាជោគជ័យ នៅក្រោយពេលលោកត្រូវតុលាការក្រុងភ្នំពេញកាត់ឲ្យលោកជាប់ពន្ធនាគារ
ចំនួន២០ឆ្នាំ កាលពីថ្ងៃច័ន្ទទី០១ តុលា នេះ
វ៉ាស៊ីនតោន៖ លោក ម៉ម សុណង់ដូ នាយកវិទ្យុសំបុកឃ្មុំនិងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យត្រូវតុលាការក្រុងភ្នំពេញកាត់ទោសនៅថ្ងៃនេះ ឱ្យជាប់ពន្ធនាគារយៈពេល២០ឆ្នាំនិងពិន័យជាប្រាក់ចំនួន១០លានរៀលពីបទទាក់ទងនឹងការធ្វើចលនាអបគមន៍និងមានផែនការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។
លោក ម៉ម សុណង់ដូ ស្ថិតក្នុងចំណោមសកម្មជនដីធ្លីនិងសិទ្ធិមនុស្សដទៃទៀតដែលត្រូវបានរដ្ឋាភិបាលប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីដាក់ទោសនិងចោទប្រកាន់។
ដោយសារតែមានករណីវិវត្តន៍ទាក់ទងនឹងរឿងរ៉ាវរបស់លោក ម៉ម សុណង់ដូនេះ នៅថ្ងៃច័ន្ទនេះដែលជាកម្មវិធីហេឡូវីអូអេប្រចាំខែជាមួយនឹងលោកអ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលពិភាក្សាលើបញ្ហាទាក់ទងនឹងការបោះឆ្នោត នឹងត្រូវប្តូរទៅជាការពិភាក្សារបស់លោកអ៊ូ វីរៈអំពីផលប៉ះពាល់ដល់សិទ្ធិមនុស្សដែលបង្កឡើងពីការកាត់ទោសលោកម៉ម សុណង់ដូ វិញ។
No comments:
Post a Comment
yes