សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 23, 2012

ព្រះសង្ឃនិង​ពលរដ្ឋ​រាប់​ម៊ឺន​​មក​គោរព​វិញ្ញាណ​ក្ខន្ធ​ថ្ងៃ​ចុង​ក្រោយ

_MG_9546
IMG_3692
_MG_9803

ភ្នំពេញៈ ពលរដ្ឋ​រាប់​ម៉ឺន​នាក់​និង​ព្រះ​សង្ឃ​ជិត​១ម៉ឺន​អង្គ ​បាន​នាំ​គ្នា​មកចូល​​ប្រារព្ធ​ព្រះ​វិញ្ញាណក្ខន្ធនិង​ប័ង្សុកូល​ឧទ្ទិសកុសល​ដល់​​អតី​ត​ព្រះមហា​វី​រ​ក្សត្រ​​ព្រះ​បាន​សម្តេច​ព្រះ​នរោត្តម​ សី​ហនុ​នៅ​ខាង​មុខ​ព្រះ​បរម​រាជ​វាំង​ដែល​ជា​ថ្ងៃ​កាន់​ព្រះ​រាជ​មរណៈ​ទុក្ខ​ចុង​ក្រោយ​តាម​កាល​កំណត់​​របស់​រាជ​រដ្ឋា​ភិបាល​​។
ពលរដ្ឋ​រាប់​ម៉ឺន​នាក់​ដែល​កកកុញ​នៅ​ខាង​មុខ​ព្រះ​បរម​រាជវាំង​នៅ​ក្នុងដៃ​មាន​កាន់​​ផ្កា ទៀន​ ធូប​ ​មក​ពី​គ្រប់​ទិ​សទី​​មាន​ទាំង​​​សមាជិក​គណបក្ស​នយោបាយ​ តាជី​ យាយជី ពលរដ្ឋ​ទូនៅ​ សិស្សា​នុសិស្ស​ កម្មករ​ កម្មការិនី​រោងចក្រ សង្គម​​ស៊ី​វិល ​សមាជិក​សមាគម​អ្នក​​ប្រ​ជា​ធិបតេយ្យនិង​ពលរដ្ឋ​សហគមន៍​បឹង​កក់​និង​ព្រះ​សង្ឃ​ប្រ​មាណ​ជា​១ម៉ឺន​អង្គមក​ពី​គ្រប់​វត្ត​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​និង​តាម​បណ្តា​ខេត្ត​នៅ​ជិត​ភ្នំពេញ​​។ ទន្ទឹម​នឹង​នោះ​សកម្មភាព​មនុស្សធម៌​ចែ​កទឹក​ បរិសុទ្ធ បាយ​ ទឹកក្រូច ​ដោយ​ឥតគិតថ្លៃក៍​កំពុង​តែ​មមាញឹក​​។ ​

ទោះ​បី​ជា​មាន​ពលរដ្ឋ​ច្រើន​យ៉ាង​ណាក៍​ដោយ​ក៍​ពុំ​មាន​​សំរាម​បោះ​ចោល​ពាស​វាល​ពាស​កាល​ដែល​ធ្វើ​ឲ្យបាត់​បង់​សណ្តាប់​ធ្នាប់​ក្រុង​​​នោះ​ដែរ​ ដោយ​សារ​តែ​មាន​ព្រះ​សង្ឃ​ និង​ពលរដ្ឋ​បាន​ដើរ​ប្រ​មូល​​​សំរាម​ទាំង​នោះ​យក​ទៅ​ដាក់​នៅ​កន្លែង​ដែលមានសណ្តាប់​ធ្នាប់​​​។

No comments:

Post a Comment

yes