សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 23, 2012

២៣ តុលា ១៩៩១ ជាថ្ងៃកំណើតទី២របស់ជាតិខ្មែរ

ក្រោយពីការលើកទ័ពលុកលុយចូលឈ្លានពានប្រទេសខ្មែរ នៅថ្ងៃ៧មករា១៩៧៩ មក ក្រុមមេ​ដឹក​នាំយួនបាន រៀបចំបង្កើតរដ្ឋាភិបាលខ្មែរមួយដែលមានលោក ប៉ែន សុវណ្ណ ជានាយករដ្ឋមន្ដ្រី ព្រមទាំងមានអ្នកត្រួតពិនិត្យជាជនជាតិយួន (សម័យនោះគេហៅថា លោកជំនាញការវៀតណាម ) ដែលនៅចាំត្រួតពិនិត្យគ្រប់ស្ថាប័នរដ្ឋាភិបាលខ្មែរតាំងពី មជ្ឈឹមរហូតដល់ភូមិ ឃុំចុងកាត់មាត់ញក។ នៅឆ្នាំ១៩៨២ លោកប៉ែន សុវណ្ណត្រូវបានបាត់ខ្លួន ដោយមិនឃើញមានសេចក្ដី​ប្រកាសពីមូលហេតុ​ជាផ្លូវការ។ 

ក្រោយមក ប្រជាពលរដ្ឋខ្មែរ បានដឹងថា រដ្ឋាភិបាលយួនបានប្រាប់លោកហ៊ុន សែន និងលោក​សាយ ភូថងទៅចាប់លោកប៉ែន សុវណ្ណ នៅផ្ទះរបស់លោកនៅថ្ងៃទី២ធ្នូ១៩៨១ ព្រោះលោកប៉ែន សុវណ្ណ បានប្រឆាំងនិងការហូរចូលដោយខុសច្បាប់នៃជនជាតិយួនមកក្នុងប្រទេសខ្មែរ ព្រមទាំង​បាន​ជំទាស់និងផែនការរបស់មេដឹកនាំយួនជាច្រើនទៀត។


          បន្ទាប់មក ក្រុមមេដឹកនាំយួនក៏លើកបន្ដុបលោកចាន់ ស៊ី អោយធ្វើជានាយក​រដ្ឋមន្ដ្រីខ្មែរ​ម្ដង​។  ស្រាប់តែនៅថ្ងៃ ទី៣១ធ្នូ១៩៨៤ លោកចាន់ ស៊ីក៏ត្រូវស្លាប់មុនអាយុទៀត។ បើតាមលេច​លឺពី​មជ្ឈដ្ឋានប្រជាពលរដ្ឋខ្មែរថា លោក ចាន់ ស៊ីបានជំទាស់ និងបញ្ជារបស់ក្រុមមេដឹកនាំយួនជាច្រើន ដូច​ជា ប្រ​ឆាំងនិ​ងបញ្ជារបស់មេដឹកាំយួនអោយកេណ្ឌប្រជាពលរដ្ឋខ្មែរ ទៅកាប់ព្រៃឈើខ្មែរដែលពេលនោះក្រុមមេដឹកនាំយួនអោយឈ្មោះថា ផែនការ   “ក៥ ​ ជាដើម។
          នៅដើមខែមករា១៩៨៥ ក្រុមមេដឹកនាំយួនបានជ្រើសរើសចំរាញ់យកលោកហ៊ុន សែនដែលមានអាយុ៣៤ឆ្នាំ ហើយលើក បន្ដុបក្នុងដំណែងជានាយករដ្ឋមន្ដ្រីខ្មែរ។ ចាប់តាំងពីលោកហ៊ុន សែន បានកាន់អំណាចមក ផែនការរបស់ក្រុមមេដឹកនាំយួនទាំងប៉ុន្មានដែលលោកប៉ែន សុវណ្ណ និងលោក ចាន់ ស៊ី បានជំទាស់កាលពីមុន  ត្រូវបានដំណើរការជាបន្ដបន្ទាប់យ៉ាងរលូន។ ការកាប់បំផ្លាញព្រៃឈើខ្មែរ បានក្លាយជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។
ដើម្បីផ្គាប់ផ្គន់ចៅហ្វាយយួនផង និងដើម្បីជាសខីភាព ក្នុងការដឹងគុណដល់ក្រុមមេដឹកនាំយួនដែលបានលើបន្ដុបខ្លួនផង លោកហ៊ុន សែន ដែលជានាយករដ្ឋមន្ដ្រីខ្មែរ បានចាប់កេណ្ឌកំលាំងយុវជន និងកំលាំងបុរសមានកូន១ទៅកូន៣ ពីមួយថ្ងៃទៅមួយថ្ងៃ ស្ងាត់ភូមិ អោយទៅកាប់ព្រៃយ៉ាងរង្គាល ។ ឈើល្លៗ   និងមានតំលៃត្រូវដឹកជញ្ជូនទៅប្រទេសយួន។ ពិសេសទៅទៀត ការកាប់ព្រៃឈើមួយចំនួន ដែលជាជំរកត្រី និងជាកន្លែងត្រីពង បណ្ដាលអោយត្រីខ្វះជំរករស់នៅ ក៏ចុះតាមដងទន្លេទៅក្រោម​ ស្រុកយួន
ការកាប់ព្រៃឈើនេះ មិនត្រឹមតែជាអំពើបំផ្លាញធនធានធម្មជាតិខ្មែរទេ ពិសេសមេដឹកនាំយួន ធ្វើនយោបាយ សំលាប់ខ្មែរសុទ្ធសាធ តាមវិធីដែលគេហៅថា ក៥ ”  និងកាតព្វកិច្ចការពារជាតិ ដោយប្រើអ្នក ដែលត្រូវសំលាប់នេះ អោយទៅស្លាប់ខ្លួនឯង។ មេដឹកនាំយួនធ្វើជាអោយប្រជាពលរដ្ឋទៅកាប់ព្រៃ គឺគ្រាន់តែជា ខែលដើម្បីបំភាន់ភ្នែកមតិជាតិ តែប៉ុណ្ណោះ ព្រោះព្រៃទាំងនេះបានក្លាយជាចំការមីន និងគ្រាប់គ្រប់ធន់ និងទីនោះជាតំបន់គ្រុនចាញ់ផង ជាតំបន់ប្រឈមមុខរវាងកងទ័ពផង។ តាមរយៈការកេណ្ឌអោយទៅកាប់ព្រៃ ឈើ (ផែនការ ក៥ ) និងកេណ្ឌអោយធ្វើទាហានទៅច្បាំងការពារអំណាចអោយខ្លួន បានធ្វើអោយប្រជាពលរដ្ឋខ្មែរស្លាប់រាប់ម៉ីននាក់ និងមួយចំនួនទៀតក្លាយជាជនពិការ រហូតដល់សព្វថ្ងៃ។
បន្ថែមលើនេះទៀត ក្រុមលោកហ៊ុន សែន បានយល់ព្រមអោយយួនរំ​កិលយកព្រំដែនខ្មែរស្រេចតែចិត្ដ ហើយបានអនុញ្ញាតិអោយជនជាតិ យួនមកតាំងទីលំនៅដោយខុសច្បាប់ពាសពេញប្រទេសខ្មែរ និងបានឃុប​ ឃឹតអោយមេដឹកនាំយួនដឹកជញ្ជូននយកទ្រព្យសម្បត្ដិកេមរកត៌ខ្មែរ  ដែលមានទាំងប៉ុន្មានក្នុងប្រទេសខ្មែរទៅស្រុកយួនស្ទើរអស់។ ក្រុម លោកហ៊ុន សែនបានខិតខំពង្រិចពង្រិលវប្បធម៌ខ្មែរ បង្ខំអោយកូនខ្មែររៀនតែភាសាយួន មិនអនុញ្ញាតិអោយរៀនប្រវត្ដិសាស្ដ្ររបស់ខ្មែរ ។ ក្រុម លោកហ៊ុន សែន សំលាប់ខ្មែរណាដែលបញ្ចេញសកម្មភាពការពារផលប្រយោជន៏ខ្មែរ ដោយចោទថា  “ជនមុខពីរ និងបានបង្ករអសន្ដិសុខគ្រប់បែបយ៉ាង តាំងពីការបណ្ដោយក្រុមប្រដាប់អាវុធ ប្រព្រឹត្ដអំពើព្រៃផ្សៃឃោរឃៅ គំរាម កំហែងប្រជាពលរដ្ឋ។ ក្រុម លោកហ៊ុន សែនធ្វើយ៉ាងនេះ ក្នុងបំណងបំពាក់បញ្ហាអោយខ្មែររួចជាស្រេច ដើម្បីអោយខ្មែរ វីវកវិលវល់ បាក់បែកគ្នា កាប់សំលាប់គ្នា  ដែលធ្វើអោយខ្មែរគ្មាន ពេលនឹកគិត រកដំណោះស្រាយ បញ្ហាគ្រោះមហន្ដរាយនៃប្រទេសជាតិ   ដោយសារបរទេសជិតខាង ដូចជា បញ្ហាព្រំដែន និងបញ្ហាជនបរទេសខុសច្បាប់ ពិសេសគឺជនជាតិ យួននេះឯងដែលរស់នៅ ដោយខុសច្បាប់ក្នុងប្រទេសខ្មែរយ៉ាងសន្ធឹកសន្ធាប់។
តាំងពីឆ្នាំ១៩៨៥ មានគំនិតផ្ដួចផ្ដើម និងសំណូមពរជាច្រើនមកពីសហគមអន្ដរជាតិក្នុងការខិតខំស្វះស្វែង រកសន្ដិភាពសំរាប់ប្រជាពលរដ្ឋខ្មែរ និងបព្ចាប់សង្ព្រាមរ៉ាំរ៉ៃសំលាប់ខ្មែរ និងខ្មែរ ។ សំណើរទាំងនេះ ត្រូវបានបណ្ដាប្រទេសលើសកលលោក គាំទ្រ និងរួមចំណែកយ៉ាងសកម្ម ហើយគេខំខ្នះខ្នែង និងជួយផ្ដល់លទ្ធភាពអោយខ្មែរបានជួបអង្ពុយ ជាមួយគ្នា ដើម្បីពិភាក្សា រកផ្លូវ បព្ចាប់សង្គ្រាមនៅកម្ពុជា ដោយមានបើកសន្និសិទ្ធជាញឹកញាប់ស្ដីពីបញ្ហាកម្ពុជា ។ លទ្ធផលនៅរាល់ សន្និសិទ្ធត្រូវទទួលបរាជ័យទាំងអស់ ដោយ សារក្រុម លោកហ៊ុន សែនបដិសេធមិនព្រមទទួលយកនូវ រាល់សំណើស្ដីពីសន្ដិភាពនេះ។ នៅក្នុងកិច្ចប្រជុំនាថ្ងៃទី២១-២២ ធ្នូ ១៩៩០ នៅទីក្រុងប៉ារីសក៏ត្រូវបានលោកហ៊ុន សែន ធ្វើអោយមានបរិយាកាសអាប់អួរ។ ពិសេស ក្រុមលោកហ៊ុន សែនបានប្រឆំាងនឹងសំណូរពរក្នុងគំរោងសន្ដិភាពរបស់ អង្គការសហប្រជាជាតិ ដែលទាក់ទងចំពោះការរំលាយ និងការដកអាវុធនៃកងកំលាំងយោធា។ ក្រុមលោកហ៊ុន សែន បានពង្រឹងការជំទាស់ជានិច្ច ក្នុងរាល់កិច្ចពិភាក្សាដោះស្រាយរកសន្ដិភាពជូនប្រជាពលរដ្ឋខ្មែរ។ ការជំទាស់នេះ វាដូច ទៅនឹង ការប្ដេជ្ញាចិត្ដរបស់មេដឹកនាំយួនក្នុងការកាន់កាប់ប្រទេសកម្ពុជា ដែលមានសេចក្ដីដកស្រង់ដូចខាងក្រោមៈ
១-សៀវភៅរបស់លោក Michael Sontheimer ‘ Kambodschaland der sanften Moeder’   បានសរ សេរនៅ លើទំព័រ២១០ថា នៅខែ វិច្ឆិកា ១៩៧៩ លោករដ្ឋមន្ដ្រីក្រសួងការបរទេសយួន  NGYUEN CO THACH បាន អធិប្បាយថាៈ ស្ថានការណ៍មិនត្រូវធ្វើអោយថយក្រោយ ។ រាល់ការរិះរកដើម្បី បង្ខំអោយ ដោះស្រាយតាមផ្លូវនយោបាយ រឺ ក៏ដើម្បីកោះហៅមកបើកសន្និសិទ្ធអន្ដរជាតិស្ដីពីកម្ពុជា គឺជាការជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងរបស់កម្ពុជា ។
២- ទស្សនាវតីអាល្លឺម៉ង់  Suedostasien aktuell ចេញខែកក្កដា១៩៨៧នៅលើទំព័រ៣៧៨ បានសរសេរថាៈ នៅខែធ្នូ១៩៨០ អ្នកនយោបាយយួនឈ្នោះ   TRUONG CHINH បានអះអាងថាៈ ទោះបីជា ស្ថានភាពសេដ្ឋកិច្ច និងជីវភាពរបស់យើងជួបការលំបាក យ៉ាងណាក៏ដោយ យើងត្រូវតែបង្កើនសមត្ថភាពរបស់យើងដើម្បីការពារកម្ពុជា។
ចំណែកក្រុមលោកហ៊ុន សែន - ហេង សំរិន - ជា ស៊ីមក៏បានប្រកូកប្រកាសតាមរយៈតំរូវអោយពលរដ្ឋខ្មែរ រៀនសូត្រនយោបាយ ប្រចាំសបា្ដហ៍ អំពីការចរចារនេះដែរថាៈ ខ្ញុំ (ហ៊ុន សែន) ទៅចរចារនេះ គឺដើម្បីតែចរចារប៉ុណ្ណោះ ។ ទិសដៅរបស់យើង គឺពង្រឹង និងបង្កើនកំលាំទ័ព ដើម្បីប្រយុទ្ធយកជ័យជំនះលើពួកខ្មាំង។ សភាពការណ៍នៅកម្ពុជា មិនអាចប្រែក្រឡះបានឡើយ។ ខ្ញុំ (ហ៊ុន សែន) ចូរកាន់តុចរចារពេលណា កងទ័ពយើងត្រូវវាយលុកអោយកាន់តែខ្លាំងពេលនោះ។
មេដឹកនាំយួនដឹងយ៉ាងច្បាស់ថាៈ សហគម អន្ដរជាតិបានហុំទ័ឰទាំងនយោបាយ និងសេដ្ឋកិច្ចយួន​អោយនៅ ឯកោលើ ឆាកអន្ដរជាតិ តាំងពីមេដឹកនាំយួនបានលើកទ័ពចូល កាន់កាប់ប្រទេសខ្មែរមកម្ល៉េះ ហើយមេដឹកនាំយួន ធ្វើជា មិនដឹង មិនលឺ ចំពោះរឿងនេះ ព្រោះមេដឹកនាំយួន អាងសហភាពសូវៀតនៅពីក្រោយ។ ប៉ុន្ដែ អតីតសហភាពសូវៀត ដែលជាបង្ពែកដ៏រឹងមាំរបស់មេដឹកនាំយួន ទាំងនយោបាយ និងសេដ្ឋកិច្ច ចាប់ទ្រុឌទ្រោមដោយសារជួបវិបត្ដិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ មិនអាចដោះស្រាយបាន ហើយជំនួយដ៏សន្ធឹកសន្ធាប់របស់សូវៀត ដែលតែងតែផ្ដល់អោយរដ្ឋាភិបាលយួននោះ ក៏មិនបានធ្វើអោយមេដឹកនាំយួនមានសង្ឃឹមតទៅទៀត។ ហេតុនេះ បានជាមេដឹកនាំយួនដាច់ចិត្ដធ្វើជាជំរុញអោយលោក ហ៊ុន សែន ទៅចរចារ ជាមួយចលនាតស៊ូខ្មែរមិនមែនកុំមុយនិស្ដ ប្រឆាំងនិងវត្ដមានកងទ័ពយួនក្នុងកម្ពុជា តាមសំណើរ របស់សហគមអន្ដរជាតិ ដើម្បីបង្ហាញថា ខ្លួន(យួន) ឈប់ជំទាស់ទៅនឹងគោលការណ៍សន្ដិភាពរបស់សហគមអន្ដរជាតិតទៅទៀតហើយ។ តែមេដឹកនាំ យួនមិនបាន អនុញ្ញាតិអោយលោកហ៊ុន សែន ធ្វើអោយការចរចារនោះ បានសំរេច លទ្ទផលជាវិជ្ជមានឡើយ ព្រោះយួនគ្រាន់តែមានបំណង ប្រើកលល្បិចនេះ ដើម្បីបោកប្រាស់មតិអន្ដរជាតិ អោយឈប់ដាក់ទណ្ឌកម្មដល់ខ្លួន ប៉ុណ្ណោះ។ អ្វីដែលជាសេចក្ដីប្រាថ្នារបស់មេដឹកនាំក្រុមហាណូយក្នុងពេលនោះ គឺចង់បានចំណេញទាំងការរួចពីការហុំទ័ឰទាំងនយោបាយ និងសេដ្ឋកិច្ចរបស់សហគមអន្ដរជាតិ និងទាំងការកាន់កាប់ប្រទេសកម្ពុជារៀងរហូត។
ដោយទ្រាំនិងទំងន់នៃការគាបសង្កត់របស់សហគមអន្ដរជាតិលែងបាន ហើយម្យ៉ាងទៀតជំនួយដ៏សន្ធឹកសន្ធាប់ ពីអតីតសហភាពសូវៀត ដែលធ្លាប់តែផ្ដល់អោយរដ្ឋាភិបាលយួននោះក៏ត្រូវផ្ដាច់ និងសហាភាពសូវៀតដែលធ្លាប់តែការពារមេដឹកនាំយួន និង លើកដំកើងយួនលើឆាកអន្ដរជាតិ និងលើកទឹកចិត្ដមេដឹកនាំយួនអោយត្រួតត្រាប្រទេសខ្មែរ ពីមុន ឥឡូវនេះ ក៏មិនអាចតទល់និងកំលាំងប្រជាធិប្បតេយ្យលើសកលលោកបាន ព្រោះមេដឹកនាំសូវៀតខ្លួនឯងផ្ទាល់ ក៏ត្រូវរលំដែរ គូបផ្សំនិងភាពរីកចំរើនរឹងមាំឥតឈប់ឈររបស់ចលនាតស៊ូខ្មែរមិនមែនកុំមុយនិស្ដ ប្រឆាំងនិងវត្ដមានកងទ័ពយួនក្នុងកម្ពុជា នោះមេដឹកនាំយួនក៏យល់ព្រមដកកងទ័ពរបស់ខ្លួន ចេញពីកម្ពុជាជាផ្លូវការ និងសំរេចអនុញ្ញាតិអោយ លោកហ៊ុន សែន ចុះហត្ថលេខានៅទីក្រុងប៉ារីស ទទួលយកសំណើស្ដីពីសន្ដិភាពរបស់សហគមអន្ដរជាតិនាថ្ងៃទី ២៣តុលា១៩៩១។
ដូចនេះ ក្រោយថ្ងៃ៧មករា១៩៧៩ ជីវិតខ្មែរបានរស់ឡើងវិញក៏ពិតមែន តែខ្មែរបានរស់តែខ្លួន ឯព្រលឹងរបស់ខ្មែរ មេដឹកនាំយួនពុំអនុញ្ញាតិអោយរស់មកជាមួយទេ គឺអោយ លោកហ៊ុន សែន ប្រើគ្រប់មធ្យោបាយក្នុងការព្យាបាទខ្មែរ បំផ្លាញខ្មែរ និងសំលាប់ខ្មែរជាបណ្ដើរៗជានិច្ច។ តែក្រោយថ្ងៃ២៣តុលា១៩៩១ ប្រជាពលរដ្ឋខ្មែរបានរស់រៀន មានជីវិតទាំងរូបកាយ និងព្រលឹងរបស់ខ្លួន ក្រោមដំបូលរបស់សហគមអន្ដរជាតិ ហើយក៏ជាថ្ងែដែលជាតិខ្មែរនៅគ្រប់ទិសទី ទាំងក្នុង និងក្រៅប្រទេស ទាំងគ្រប់ស្រទាប់មានលទ្ធភាពចូលមករួមកំលាំងគ្នា ស្ដារនិងកសាងមាតុភូមិកម្ពុជាឡើងវិញ។ ដូចនេះ ថ្ងៃ២៣តុលា១៩៩១ គឺជាថ្លៃកំណើតទី២របស់ជាតិខ្មែរ។ បើសិនជាគ្មានថ្ងៃ២៣តុលា ១៩៩១ទេ  នោះប្រទេសខ្មែរបានក្លាយជាកម្ពុជាក្រោមទី២បាត់ទៅហើយ។

No comments:

Post a Comment

yes